យក​កាំបិតប៉័ងតោ​ចាក់​ប្លន់​ម៉ូតូ​មិនបាន​សម្រេច​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នករត់ម៉ូតូឌុប​បាន​រងរបួស​ធ្ងន់​ចំពោះ​ខាងឆ្វេង ខណៈដែល​ជនសង្ស័យ​បាន​យក​កាំបិតប៉័ងតោ​ប៉ុនប៉ង​ប្លន់​ម៉ូតូ ប​ន្ដែ​មិនបាន​សម្រេច កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតក្នុង​ដី​វាល​មួយកន្លែង​តាម​បណ្ដោយ​ផ្លូវលំ​លេខ​៩២ ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ។​

 

​បុរស​ដែល​ជនសង្ស័យ​ប៉ង​ប្លន់​នោះ ឈ្មោះ ផាន សុភ​ក្ដី អាយុ​៣០​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប  ស្នាក់នៅ​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ ។ ម៉ូតូ​ដែល​ជនរងគ្រោះ​ដែល​ជនសង្ស័យ​ប៉ង​ប្លន់​មិនបាន​សម្រេច​ម៉ាក​ញ​ហុងដា  ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៩ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AG-0265 ។​

 

​តាម​ប្រភពព័ត៌មាន​ពី​ប្រពន្ធ​ជន​រង គ្រោះ​ឈ្មោះ ឃុ​ត រ៉េត អាយុ​២៦​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​បានឱ្យដឹងថា មុនពេល​កើតហេតុ​រូបគាត់​បានឃើញ​ជនសង្ស័យ​ហៅ​ម៉ូតូឌុប​ប្ដី​របស់គាត់​ជិះ ម្ដុំ​ផ្លូវ​ហា​ណូន​ទៅ​ភូមិ​បន្លា​ស្អិត រហូតដល់​ប្រហែលជា​១០​នាទី​ស្រាប់តែ​ឃើញ​ប្ដី​របស់គាត់​ត្រូវគេ​ចាក់ ចំពោះ​ផ្នែក​ខាងឆ្វេង​ជាប់​កាំបិត​ផង បាន​ស្រែក​ឱ្យ​គាត់ និង​អ្នកជិតខាង​ជួយ ថា​ជនសង្ស័យ​បាន​ប៉ុនប៉ង​ប្លន់​យក​ម៉ូតូ​របស់គាត់​តែ​មិនបាន​សម្រេច ក៏​ចាក់​តែម្ដង ធ្វើឱ្យ​គាត់​ជា​ប្រពន្ធ និង​អ្នកជិតខាង​ជួយ​ដឹក​យកទៅ​សង្គ្រោះ​ជា​មន្ទីរពេទ្យ​ព្រះកុសុមៈ ហៅ​ពេទ្យ​លោកសង្ឃ ។ ភ្លាមៗ​នោះ​ប្រពន្ធ​ជនរងគ្រោះ​បាន​រាយការណ៍​ទៅ​នគរបាល​មូលដ្ឋាន និង​បាន​ពិនិត្យ​ដល់​កន្លែងកើតហេតុ​ដើម្បី​កំណត់​មុខសញ្ញា និង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន ជនសង្ស័យ​យកមក​ផ្ដន្ទាទោស​តាមច្បាប់។​

DSC00090

​ប​ច្ចុ​ប្ប​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ហៅ​ពេទ្យ​លោកសង្ឃ ៕​

 

Leave a Reply

(*) Required, Your email will not be published