ព្យាយាម​វ៉ា​រថយន្ត មិន​ផុត​ទាក់​ដៃចង្កូត បោក​ក្បាល​ស្លាប់​ភ្លាមៗ មួយ​រំពេច​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​យ៉ាង​អាណោចអាធ័ម ខណៈដែល​ព្យាយាម​វ៉ា​រថយន្ត​ដឹក​អង្ករ​មួយគ្រឿង  ហើយ​ជ្រុល​ទៅបុក​រថយន្ត​កុងតឺន័រ​ក្រុមហ៊ុន​ផែស្ងួត​តិច​ស្រ៊ុន​ដែល​បញ្ច្រាសទិស​គ្នា​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ១២​និង​២០​នាទី ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ចំណុច​ក្បែរ​សាលា​វិទ្យាល័យ​ពងទឹក តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៣ ស្ថិតក្នុង​ភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

155

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​មានឈ្មោះ ខុន តុលា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​លក់ដូរ បច្ចុប្បន្ន​រស់នៅ ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ជិះ​ម៉ូតូ​ម៉ាក SIRIUSR ពណ៌​ខ្មៅ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1AS-0464 ។ មុនពេល​កើតហេតុ​ម៉ូតូ​ជនរងគ្រោះ បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ ជើង​តែម្នាក់ឯង លុះ​មកដល់​ចំណុចកើតហេតុ ក៏ត្រូវ​រថយន្ត​កុងតឺន័រ​ក្រុមហ៊ុន ផែស្ងួត​តិច​ស្រ៊ុន ពាក់​ស្លាក​លេខ ភ្នំពេញ 3B-5451 អ្នកបើកបរ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ បុក​ពេញទំហឹង​តែម្តង ខណៈ​បើកបរ​បញ្ច្រាស ទិស​គ្នា ពី​ជើង​ទៅ​ត្បូង បណ្តាល​ឲ្យ​ជនរងគ្រោះ​បោក​ក្បាល ទៅនឹង​ថ្នល់​ប្រកាច់​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត ហេតុ ហូរឈាម​ពេល​ថ្នល់​។ ក្រោយពី​កើតហេតុ អ្នកបើក​បរបាន​បើកទ្វា​រថយន្ត​រត់គេច​ខ្លួន​បាត់ស្រមោល ដោយ​បន្សល់ទុក​រថយន្ត​នៅ​កន្លែង កើតហេតុ​។​

155 (1)

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច ប្រាប់​បន្ត​ឲ្យ​ដឹងថា បន្ទាប់​ធ្វើការ​វាស់វែង មធ្យោបាយ​ទាំង​គ្រឿង ត្រូវបាន​នគរបាល ចរាចរជើងគោក រាជធានី​ភ្នំពេញ ចុះមក​យកទៅ​រក្សាទុក​នៅ​ការិយាល័យ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​។ សាកសព​ជនរងគ្រោះ​ក្រោយពី​កើតហេតុ​ត្រូវបាន​សមត្ថកិច្ច ធ្វើការ​ទំនាក់ទំនង​ក្រុមគ្រួសារ​មក ទទួលយក​ទៅធ្វើ​បុណ្យ តាម​ប្រ​ណៃ​ណី ៕

 

Leave a Reply

(*) Required, Your email will not be published