ស្ត្រី​ម្នាក់​ពិតជា​សំណាង​មែន​! ដែល​រួច​ផុតពី​អាយុជីវិត បន្ទាប់ពី​រថយន្ត​រប​ស់​គាត់​ត្រូវ​ឡាំង​ទំនិញ​កុង​តេ​ណ័​រ​សង្កត់​ដូច ចេកចៀន

, , Leave a comment

​ប្រទេស​ចិន  ៖ នេះ​ពិតជា​សំណាង​មួយ ក្នុង​១​ពាន់​គ្រោះ គ្រា​ដែល​ស្ត្រីជន​ជាតិចិន​ម្នាក់ បាន​រួចផុត​អាយុជីវិត នៃ​គ្រោះថ្នាក់​ដ៏​រន្ធត់​មួយ បន្ទាប់ពី​ឡាំង​ផ្ទុកទំនិញ​កុង​តេ​ណ័​រ បាន​រអិល​ធ្លាក់​ចេញពី​រថយន្ត​របស់​វា និង​បាន​គ្រប​សង្កត់​ទាំងស្រុង ទៅលើ​រថយន្ត​តូច​ទំនើប​១​គ្រឿង បណ្តាល​ឲ្យ​កំពិត​ដូច​ចេកចៀន ។​

car (7)

​ខណៈ​រថយន្ត​ទំនើប​១​គ្រឿង​ម៉ាក Nisson ដែល​បើកប​ដោយ​ស្ត្រី​ម្នាក់ កំពុងធ្វើដំណើរ​ស្ថិតនៅតាម​បណ្តោយ​ចិញ្ចើមផ្លូវ​មួយ ក្នុង​ខេត្ត Jiangsu ភាគ​ខាងកើត​នៃ​ប្រទេស​ចិន រំពេច​នោះ ក៏​ស្រាប់តែ​ឡាំង​កុង​តេ​ណ័​រ​នោះ ធ្លាក់​ចេញពី​រថយន្ត​របស់​វា ក្រឡាប់​មក​សង្កត់ពីលើ​រថយន្ត​តូច​នោះ​ពេញ​មួយ​ទំហឹង ឮសូរ​លាន់​តែ​ក្តាំង​! បង្ក​ការភ្ញាក់ផ្អើល​ដល់​ពលរ​ដ្ឋ​រស់​នៅក្បែរនោះ ចេញមក​មើល​ព្រាត​តែម្តង ។​

car

​ដោយ​ឮសូរ​សម្លេង​ស្ត្រី​ម្នា​ក់នៅ​ខាងក្នុង​រថយន្ត​រងគ្រោះ ស្រែកថា “​ជួយ​ខ្ញុំ​ផង​!!” នោះ ពួកគេ​ក៏បាន​ទូ​ស័ព្ទ​ហៅ​ក្រុម​ពន្លត់អគ្គីភ័យ ឲ្យ​ជួយសង្គ្រោះ នៅវេលា​ម៉ោង ១ ល្ងាច​ថ្ងៃ​សៅរ៍ ។ ភ្លាមៗ​នោះ ក្រុម​ពន្លត់អគ្គីភ័យ បាន​ប្រើប្រាស់​រថយន្ត​ស្ទួ​ច ដើម្បី​លើ​កឡាំងទំនិញ​កុង​តេ​ណ័​រ​នេះ ចេញពី​រថយន្ត​តូច​នោះ ហើយ​បាន​ទាញ​ស្ត្រី​រងគ្រោះ​ចេញពី​ខាងក្នុង​រថយន្ត​របស់​គាត់ ដែល​កំពិត​មើល​លែង​យល់​ទៅហើយនោះ ដោយ​សុវត្ថិភាព ៕

 car (1) car (2) car (3) car (4) car (5) car (6)

 

Leave a Reply

(*) Required, Your email will not be published