ស្ត្រី​ពីរ​នាក់​អុកឡុក ក្នុង​ពិធី​បង្ហាញ​ម៉ូដ​ទាន់សម័យ​ប៉ារីស​(video inside)

, , Leave a comment

​ប្រទេស​អ៊ុយ​ក្រែ​ន ៖ កាលពី​ថ្ងៃទី​២៦ ខែ កញ្ញា កន្លងទៅនេះ​ស្ត្រី​២​រូប​នៃ​ក្រុម​សិទ្ធិនារី Femen នៅ​អ៊ុយ​ក្រែ​ន បាន​បង្កចលាចល ក្នុង​ពិធី​បង្ហាញ​ម៉ូដ​របស់​ក្រុមហ៊ុន Nina Ricci នាឱកាស​សប្តាហ៍​ម៉ូដ​ទាន់សម័យ​ប៉ារីស គ្រា​ដែល​ពួកគេ​ព្រលែង​ដើមទ្រូង​ទទេ ស្ទុះ​ឡើង​ឆាក នឹង​ស្រែក​ពាក្យស្លោក​ប្រឆាំង ។ ពេលនោះ តារា​បង្ហាញ​ម៉ូដ Hollio-May Saker (​អាយុ ១៨ ឆ្នាំ​) កំពុង​ដើរ​សម្តែង ។ ប្រឈម​នឹង​ការរារាំង និង​បង្កចលាចល​របស់​ពួក​នោះ Saker បាន​ដាល់​បែក​ច្រមុះ​ស្រី​ម្នាក់ ក្នុងចំណោម​២​នាក់​នោះ ។

523262078

ឆ្លើយតប​នឹង​ទង្វើរ​របស់ខ្លួន Saker ឲ្យ​ដឹងថាៈ “​ខ្ញុំ​ជា​អ្នក​បង្ហាញ​ម៉ូដ​ត្រូវ​ចេញ​បង្ហាញ​លំដាប់​ទី​១៩ ពេល​កំពុង​សម្តែង ខ្ញុំ​ឮស្នូរ​សម្លេង​ស្រែក​នៅ​ពី​ក្រោយខ្នង ហើយ​ស្រាប់តែ​ស្ត្រី​គ្មាន​អាវ​ម្នា​ក់បាន​ស្ទុះ​សំដៅ​មករក​ខ្ញុំ ។ នាង​បាន​ក្តាប់ដៃ​ខ្ញុំ​ជាប់​ហើយ​ថែមទាំង​ប្រឹង​ទាញ​រ៉ូ​ប​ដែល​ខ្ញុំ​កំពុង​ស្លៀក ។ អ្វីៗ​ដែល​អាចធ្វើ​ទៅបាន គឺ​ខ្ញុំ​បាន​កន្ត្រាក់ដៃ​ចេញ​ខ្លាំងៗ រួច​ព្រលែង​១​ដៃ​ចំ​មុខ​នាង​ទៅ​” ។​

paris_fashion_ricci2

​តារា​បង្ហាញ​ម៉ូដ​រូបនេះ នៅបាន​ចែករំលែក​ថា “​ខ្ញុំ​បាន​រង់ចាំ​ការ​បាន​សម្តែង Show របស់ Nina Ricca ពី​យូរ​មកហើយ ។ គំរូ​កាត់​ដែរ​របស់​ពួកគេ​ពិតជា​ស្អាត​ណាស់ ។ ស្ត្រី​២​រូបនេះ​បានមក​ឆាឆៅ​រំខាន​។ បន្ទាប់ពី​ការប៉ះទង្គិច ខ្ញុំ​នៅ​បន្ត​បង្ហាញ​ភាព​អាជីព​របស់ខ្លួន ហើយ​បន្ត​ដើរ​សម្តែង​ទៅមុខ ដូចជា​ពុំមាន​រឿង​អ្វី​កើតឡើង​” ។​

225

​លើ​គេហទំព័រ​ឯកជន Saker បាន​ចែករំលែក​ដោយ​ប្រើ​ពាក្យពេចន៍​ខឹងសម្បារ ចំពោះ​ទង្វើរ​អាក្រក់​អា​ក្រី របស់​ស្ត្រី​២​រូប​ខាងលើនេះ ។ នាង​ក៏បាន​សំដែង​ពី​កង្វល់ ចំពោះ​បុព្វហេតុ​ខ្លួន ដែល​ភ្ជាប់​នឹង​ស្ថានភាព​អាស្រូវ គួរ​កើតមាន​បែបនេះ​ផងដែរ ៕

paris_fashion_ricci-2  181930228 

 

Leave a Reply

(*) Required, Your email will not be published