ក្នុងរយៈពេលពីរបីខែដំបូងនៃការណាត់ជួបជាមួយមនុស្សដែលអ្នកចូលចិត្ត វិធីខាងក្រោមជាគន្លឹះខ្លះៗ ដែលប្រិយមិត្តនឹងទទួលបានជោគជ័យលើការទំនាក់ទំនងជាមួយមនុស្សអ្នកដែលស្រឡាញ់។
១.មិនត្រូវមានការយល់ច្រឡំ ៖ មនុស្សប្រុសដែលល្អ តែងតែអះអាងថា ពួកគេស្អប់មនុស្សស្រីណាដែលមិនគោរពពាក្យសន្យា។ ប៉ុន្តែតាមពិត ពួកគេមានចិត្តអន្ទះសារចង់តាម ឬអង្វរនាងពេលនាងមិនផ្តល់មូលហេតុនៅពេលនាងចាកចេញ ឬនិយាយពាក្យលាចំពោះគេ។
២. មិនត្រូវ ធ្លាក់ក្នុងការពិសោធន៏របស់គេ ៖ នៅពេលចាប់ផ្តើមមានទំនាក់ទំនងជាមួយគ្នា ការណាត់ជួបជាមួយនាយនឹងលេចឡើងនូវសំណួរ មួយចំនួនដើម្បីស្វែងយល់ពីអត្តចរិក តើអ្នកយល់យ៉ាងដូចម្តេចចំពោះរឿងនេះ ប៉ុន្តែមិនបញ្ចូលពីបញ្ហាសិចនោះទេ។
៣.ត្រូវធ្វើពុធមិនយកចិត្តទុកដាក់ចំពោះស្នេហា ៖ ថ្វីបើឆោតល្ងង់ដោយសារតែនៅក្មេង តែអ្នកមិនគួរនិយាយថា សារភាពមុននោះទេ។ ចូរធ្វើពុតថា អ្នកមិនខ្វល់ខ្វាយ និងសកម្ម ដោយរង់ចាំរហូតដល់គាត់សារភាពប្រាប់អ្នក។ ធ្វើដូច្នេះ នាយនឹងរឹតតែឃើញពីគុណតម្លៃរបស់អ្នក។
៤. មិនត្រូវផ្លាស់ប្តូរជីវិតរបស់អ្នក ៖ ចូរចង់ចាំថា បុរសដែលអ្នកណាត់ជួបគ្រាន់តែផ្នែកមួយនៃជីវិតរបស់អ្នកប៉ុណ្ណោះ។ គាត់មិនមែនជាជីវិតរបស់អ្នកទាំងមូលនោះទេ ប្រសិនបើអ្នកទុកគាត់ក្នុងជីវិតតាំងពីដំបូងហើយចំណាយពេលវេលា ទាំងអស់ជាមួយគាត់ នោះបុរសនោះ នឹងចាត់ទុកអ្នកជាទាសកររបស់គេ។
៥.មិនត្រូវ ក្និក្នក ៖ ប្រសិនបើគាត់មិនទូរស័ព្ទទៅអ្នកក្នុងរយះពេល២ រឺ ៣ថ្ងៃ ឬក៏លុបចោលការណាត់ជួបប៉ុន្មាននាទីចុងក្រោយ អ្នកមិនគួរងងក់ ឬធ្វើឱ្យនាយដឹងថា អ្នកមិនសប្បាយចិត្តឡើយ។ ជំនួសដោយការរំលងនេះ នាយនឹងសម្តែងនូវការស្រឡាញ់ និងបារម្ភពេលដែលគ្មានអ្នក។
៦.មិនត្រួវឱ្យមិត្តប្រុសរបស់អ្នកគ្រប់គ្រង់អ្នកឡើយ ៖ មិនត្រូវបញ្ឈប់គ្រប់បែបយ៉ាង ទោះបីនាយមិនចង់ឱ្យអ្នកធ្វើវាក៏ដោយ។ ជាពិសេសអ្នកមិនគួរកាត់ផ្តាច់នូវចំណងមិត្តភក្តិទាំងអស់ ដោយសារតែនាយមិនចូលចិត្តនោះទេ។ ជាការពិតអ្នកកំពុងតែណាត់ជួបជាមួយគាត់ តែគាត់មិនមែនតួឯកនៅក្នុងជីវិតរបស់អ្នកអាចនាំផ្លូវអ្នកឈានទៅដល់គោលដៅនៃជីវិតនៅឡើយទេ។
៧. មិនត្រូវព្យាយាមផ្គាប់ចិត្តនាយ ៖ ស្ត្រីជាច្រើនគិតថាប្រសិនបើជាបើជាខ្លួនផ្តល់នូវអ្វីដែលគាត់ចូលចិត្ត ដូចជា ចំអិនអាហារដ៏ឆ្ងាញ់ដល់នាយ គាំទ្រការប្រកួតកីឡាជាងការដើរផ្សារ នឹងធ្វើឱ្យនាយស្រលាញ់អ្នកកាន់តែខ្លាំង។ នេះគឺជាការយល់ខុសដ៏ធំមួយ ពិសេសឆាកស្នេហាគ្រាដំបូងដ៏ឆាប់រហ័ស។ អ្នកនឹងពិបាកបំពេញចិត្ត របស់នាយជារៀងរហូត។ ម្យ៉ាងវិញទៀតប្រសិនបើអ្នកបំរើគាត់ បន្ទាប់គាត់នឹងគ្មានអារម្មណ៍ចង់ផ្លាស់ប្តូរ ឬធ្វើអ្វីមួយឱ្យអ្នកដទៃស្រឡាញ់ចូលចិត្តនោះទេ។
៨. មិនត្រូវឱ្យនាយទាយដឹងនូវអ្វីដែលអ្នកគិត ៖ អ្នកគួរតែទប់អារម្មណ៏ និងការគិតពីអាថ៏កំបាំងអ្វីមួយ ធ្វើដូច្នេះ នាយនឹងព្យាយមស្វែងយល់ និងត្រូវរៀនសូត្រអ្វីដែលថ្មី ដើម្បីយល់ពីអ្នក នោះ នាយនឹងចាប់អារម្មណ៍មកលើរួបអ្នកកាន់តែខ្លាំង។
៩. មិនត្រូវនឹកនាយពេកនោះទេ ៖ មិនត្រូវបង្ហាញឱ្យគាត់ដឹងថាអ្នកនឹកគាត់ឡើយ។ ប្រសិនបុរសនោះអ្នកទើបតែបានជួប និងស្គាល់គ្នាក្នុងរយៈពេលទើបតែមួយខែនោះ ពុំដូច្នេះ នាយនឹងថាខ្លួនគេមានតំណែងដ៏សំខាន់នៅក្នុងបេះដូងរបស់អ្នក។
១០. មិនត្រូវនិយាយពីអនាគត់រហ័សពេលឡើយ ៖ ប្រសិនបើអ្នកមានស្នេហាស៊ីជំរៅ ប្រាកដប្រជា និងស្មោះត្រង់ នោះជៀសមិនផុតពីត្រូវនិយាយពីបញ្ហាឡើយ។ ប៉ុន្តែប្រសិនបើអ្នកទើបមានទំនាក់ទំនងថ្មីៗ ហើយនាយតែងតែស្ទាបស្ទង់ពីស្ថានភាពទំនាក់ទំនង អ្នកគួរជៀសវាងនិយាយពីអនាគតឡើយ។ ជាងនេះទៅទៀតមិនត្រូវនិយាយសួរដេញដោលពីអតីតកាល និងសង្សារចាស់របស់នាយឡើយ។
១១. មិនត្រូវប្តូរ Status លើfacebookឡើយ ៖ មនុស្សស្រីមួយចំនួនតែងតែចង់ពិភពលោកទាំងមូលដឹងថាគេកំពុងមានស្នេហា មានសេចក្តីសុខ….គួរតែផ្លាស់ប្តូរ status ផ្ទាល់ខ្លួន លើ Facebook ទោះបីមានស្នេហារយៈពេលខ្លីក៏ដោយ។ ចង់ចាំថាអ្នកមិនមែនជាក្មេងស្រីឡើយ ពីព្រោះថាអ្នកត្រូវការពេលវេលា ដើម្បីកំណត់ពីសណ្ឋាន និងភាពឋិតថេរនៃទំនាក់ទំនងរបស់អ្នក។
១២. មិនត្រូវចែករំលែកពីជីវិតរបស់អ្នកច្រើនពេលឡើយ ៖ ព៌តមាន និងការយល់ដូចគ្នាគឺជាកត្តាសំខាន់ដែលនាំឱ្យជោគជ័យក្នុងសម្ព័ន្ធភាពស្នេហា។ ប៉ុនតែមិនមានន័យថាអ្នកត្រូវ បង្ហាញអាថ៌កំបាំងនៃជីវិតរបស់អ្នក ខណៈពេលនៃការជួបគ្នាលើកដំបូងនោះទេ។ ប្រសិនបើមានការខុសឆ្គងអ្នក និងនាយនឹងមានការធុញទ្រាន់ ហើយរឿងស្នេហារវាងអ្នកទាំងពីរនឹងមិនមានទៀតឡើយ។
១៣. រក្សាពីតម្លៃរបស់អ្នក ៖ អ្នកចង់ធ្វើឱ្យបុរសដែលអ្នកបានជួបរំភើប តែអ្នកក៏ត្រូវរក្សាពីតម្លៃរបស់អ្នក ដូច្នេះ អ្វីដែលអ្នកត្រូវធ្វើគឺត្រូវគោរពខ្លូនឯង និងមិនឱ្យនាយមើលងាយអ្នក ដូចជា ចាកចេញដោយមិននិយាយស្តី ឬបដិសេធទៅដើរលេងជាមួយនាយ តែបែរជាមួយនឹងមិត្តភក្តិរបស់នាយទៅវិញ។
១៤. ធ្វើខ្លួនឱ្យរវល់បន្តិច ៖ ជំនួសដោយពាក្យនិយាយថា “ខ្ញុំនៅផ្ទះអផ្សុក មិនដឹងធ្វើអ្វី ” គួរកុំធ្វើឱ្យនាយដឹងថា អ្នករវល់ខ្លះ មិនងាយនឹងជួបពេក បើទោះជាអ្នកទំនេរក្តី៕