ប្រើ​តួនាទី​ជា​មន្ត្រី​យោធា ទៅ​ចែកចាយ​គ្រឿងញៀន​ទូទាំង​ខេត្ត​ព្រះសីហនុ​

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ដ៏​សកម្ម​ម្នាក់ ហើយក៏​ជាម​ន្ត្រី​យោធា​នៅ​វរៈ​ការពារ​ខេត្តកំពង់ស្ពឺ ឋានន្តរស័ក្តិ​ពលបាលត្រី ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី តាក សារិទ្ធ អនុ​កណ្តាល​ការិយាល័យ​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ព្រះសីហនុ សហការ​ជាមួយ​លោក​វរសេនីយ៍ទោ សាន់ ប៊ុនថន នាយការិយាល័យ​ប្រឆាំង​បទល្មើស​ជួញដូរ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្ត​ព្រះសីហនុ​ចាប់​ឃាត់ខ្លួន​ពីបទ​ចែកចាយ​គ្រឿងញៀន កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី​យប់ ថ្ងៃទី​២៨ កញ្ញា ២០១៣ នៅ​លំនៅឋាន​ជនសង្ស័យ​ស្ថិតក្នុង​ក្រុមទី​២៦ ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ​។​

yama

​តាម​ការចង្អុលបង្ហាញ​ឱ្យដឹងពី​លោកនាយ​ការិយាល័យ​ប្រឆាំង​បទល្មើស​ជួញដូរ​គ្រឿងញៀន​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ​អ៊ុំ ពិសី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​វាល់វង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ក្រុម​២៦ ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ​។ ក្រោយ​ឃាត់ខ្លួន​កម្លាំង​សមត្ថកិច្ច​បាន​ឆែកឆេរ​រក ឃើញ​វត្ថុតាង​មួយចំនួន រួមមាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ICE ចំនួន​១​កញ្ចប់​ធំ និង​៣១​កញ្ចប់​តូច​ទម្ងន់​១០២​ក្រាម ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​១ ទូរស័ព្ទដៃ​១ ម៉ូតូ​ម៉ាក​ស្ទែ​ប​១​គ្រឿង កាមេរ៉ា​ថត​១ ស្បោង​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​២​ដុំ​។​

yama (1)

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ត្រូវបាន​សមត្ថកិច្ច ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​នឹង​មេខ្លោង​ផ្តល់​គ្រឿងញៀន និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ តាមផ្លូវ​ច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published