ប្រពន្ធ​រអ៊ូរទាំ​ដដែលៗ ប្តី​ចិត្តខ្លាំង យក​ចានបាយ​គប់​ប្រពន្ធ បណ្តាលឱ្យ​រងរបួស​បែ​ក​ក្បាល​

, , Leave a comment

​ខេត្តកំពង់ស្ពឺ ៖ នៅពេល​សុរា​ចូលខ្លួន ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ប្រែក្លាយជា​មនុស្ស​ក្លាហាន ឆេវឆាវ ក្រោធ យ៉ាងណាមិញ បុរស​ម្នាក់នេះ​ត្រូវបាន​សមត្ថកិច្ច​ស្រុក​សំរោង​ទង ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១ និង​១៥​នាទី​រសៀល ថ្ងៃទី​២៨ កញ្ញា ២០១៣ នៅ​ភូមិ​ជំ​ទូង ឃុំ​កា​ហែង ស្រុក​សំរោង​ទង បន្ទាប់ពី​ជននេះ យក​ចានបាយ​គប់​ប្រពន្ធ បណ្តាលឱ្យ​រងរបួស​បែ​ក​ក្បាល យ៉ាងដំណំ​រួច​រត់គេចខ្លួន កាលពី ថ្ងៃទី​២៦ កញ្ញា ២០១៣ ខណៈពេល ផឹកស្រា​ស្រវឹង ហើយ​ត្រូវ​ប្រពន្ធ​ស្តីបន្ទោស ពី​រឿង​ផឹកស្រា មិន​ខំ​ជួយ​ធ្វើ​ការរកស៊ី​។​

 

​ប្រភព​ឱ្យដឹងពី​សមត្ថកិច្ច​បាន​បញ្ជាក់ថា ជនល្មើស​ជា ប្តី​ឈ្មោះ អ៊ុំ សាវតា អាយុ​៣០​ឆ្នាំ ចំណែក​ប្រពន្ធ​ឈ្មោះ​អ៊ូ ពៅ អាយុ ៣៨​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅក្នុង​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ មុនពេល​កើតហេតុ​កាលពី​ថ្ងៃទី​២៦ កញ្ញា ២០១៣ ជនល្មើស និង​ប្រពន្ធ​បាននាំគ្នា​ទៅ​បោះ​បាយបិណ្ឌ លុះ​ពេល​ត្រឡប់មកផ្ទះ វិញ​ក៏​នាំគ្នា ផឹកស្រា​រហូត​ស្រវឹង ប្តី​បាន​ដើរទៅ​ដេក ខណៈ​ពេលនោះ​ប្រពន្ធ​បាន​រអ៊ូរទាំ​ដដែលៗ​ដាក់​ប្តី​ថា​មួយថ្ងៃៗ គិតតែ​ផឹកស្រា មិន​ខំ​ជួយ ធ្វើការ​។ ឮ​ដូច​នោះ ជនល្មើស​ជា​ប្តី ខណៈ​កំពុង​ស្រវឹង​ផង បាន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ក៏​ស្ទុះ​ទៅ​ទាញ​ចានបាយ គប់​ក្បាល​ប្រពន្ធ បណ្តាលឱ្យ​រងរបួស យ៉ាងដំណំ​រួច​រត់​គេចខ្លួនបាត់ ។​

121

​ក្រោយ​គេចខ្លួន​បាន​មួយរយៈ បុរស​ម្នាក់​បានបង្ហាញ​ខ្លួន​ជាថ្មី នៅ​ចំណុច ភូមិ​ជំ​ទូង ឃុំ​កា​ហែង ស្រុក​សំរោង​ទង  ទើប​សមត្ថកិច្ច​ចាប់ខ្លួនបាន​តែម្តង​។ បច្ចុប្បន្ន​សមត្ថកិច្ច​នាំ​ខ្លួន​បុរស​ខាងលើ​អធិការដ្ឋាន ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published