បាញ់​ប្លន់​កណ្តាល​ក្រុង បណ្តាល​ស្ត្រី​ជប៉ុន​រងរបួស​ចំ​ភ្លៅ​ខាងឆ្វេង​រងរបួស​ធ្ងន់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ អំពើ​បាញ់​ប្លន់​កណ្តាល​រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ស្ដ្រី​ជនជាតិ​ជប៉ុន​ម្នាក់​បាន​រងរបួស​ចំ​ភ្លៅ​ខាងឆ្វេង​រងរបួស​ធ្ងន់ ខណៈ​ស្ដ្រី​រងគ្រោះ​រូបនោះ​បាន​ដើរ​ចេញពី​ផ្សារ​រាត្រី។អំពើ​បាញ់​ប្លន់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៣ នៅតាម​បណ្ដោយ​ផ្លូវ​លេខ ១៣ កែង​ផ្លូវ ១១០ ក្នុង​សង្កាត់​វត្ដ​ភ្នំ ខណ្ឌដូនពេញ ។ ស្ដ្រី​ជនជាតិ​ជប៉ុន​ដែល​រងរបួស​ចំ​ភ្លៅ​នោះ​មានឈ្មោះ Sakibpakaynagi អាយុ​៣៣​ឆ្នាំ ស្នាក់​នៅក្នុង​សណ្ឋាគារ​សា​ស៊ី​ទិ​ក បន្ទប់​លេខ​៤០៧ ។

a3(50)

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹង ថា មុនពេល​កើតហេតុ​គេ​ឃើញ​ស្ដ្រី​រងគ្រោះ​ដើរចេញ​ពី​ផ្សារ​រាត្រី​សំដៅ​មក ភោជនីយដ្ឋាន​(​បា​បារាំង​)​ដែល​នៅ​ជិត​នោះ ស្រាប់​តែមាន​មាន​ជនសង្ស័យ​មាន​នាក់​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ដ្រី​រង គ្រោះ និង​បាន​ប្រហារ​តែម្ដង ហើយ​ក៏បាន​ភ្ញាក់ផ្អើល​និង​ឮ​ដល់​កម្លាំង​កងរាជអាវុធហត្ថ និង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ចុះ​មកដល់​កន្លែងកើតហេតុ​ធ្វើការ​ពិនិត្យ  និង​កត់​កំណត់ហេតុ​តែម្ដង​។​

a1(89)

​ស្ដ្រី​រងគ្រោះ​ជា​ជនជាតិ​ជប៉ុន​បាន ប្រាប់​សមត្ថកិច្ច​ថា ក្នុង​កាបូប​របស់គាត់​ដែល​ជនសង្ស័យ​ឆក់យក​ទៅនោះ​មាន​លុយ​ចំនួន​៤០០ ដុល្លារ លិខិតឆ្លងដែន​១ និង​ទូរស័ព្ទ​មួយគ្រឿង ។​ ​ក្រោយពី​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ​រួច​សមត្ថកិច្ច​បានឱ្យ​ស្ដ្រី​រងគ្រោះ​ដាក់ ពាក្យបណ្ដឹង និង​សាកសួរ​បន្ថែម​ដើម្បីឱ្យ​សមត្ថកិច្ច​កំណត់​មុខសញ្ញា​ជនសង្ស័យ ៕

 

Leave a Reply

(*) Required, Your email will not be published