មកពី​ញ៉ាំ​អី​ជាមួយ​មិត្តភក្តិ ត្រឡប់ទៅផ្ទះ ក្រុមចោរ​ប្រដាប់អាវុធ​ស្ទាក់​ប្លន់ យក​ម៉ូតូ​ស​ដោយ​សុវត្ថិភាព​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ត្រូវ​ចោរប្លន់​យក​ម៉ូតូ​បាត់​ខណៈ​ចេញទៅ​ញ៉ាំ​អាហារ​ពេលយប់​ជាមួយ​មិត្តភក្តិ​នៅ​ម្តុំ​វិទ្យាល័យ​ទួល ស្វាយព្រៃ កាលពី​យប់​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ខាងក្រោយ​វិទ្យាល័យ​ទួល​ស្វាយព្រៃ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ម៉ូតូ​ដែល​ក្រុមចោរប្លន់​យកទៅ​នោះ ម៉ាក​អាយ​ខន ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AI-4431 ។ រីឯ​នារី​ដែលជា​ម្ចាស់​ម៉ូតូ​ត្រូវ​ចោរប្លន់​យក​នោះ​ឈ្មោះ ទៀន សុនី​កា អាយុ​២៣​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​២៣​អឺ​សូន្យ ផ្លូវ​៣៥៨ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន ។​

 

​តាម​ប្រភពពី​នារី​រងគ្រោះ​ដែលជា​ម្ចាស់​ម៉ូតូ​បាន​ឲ្យ ដឹងថា មុនពេល​កើតហេតុ​នាង​បាន​ជិះ​ម៉ូតូ​ជាមួយ​មិត្តភក្តិ​២-៣​នាក់​ទៅ​ញាំ​អី​នៅ ម្តុំ​វិទ្យាល័យ​ទួល​ស្វាយព្រៃ ។ លុះ​ញាំ​អាហារ​រួចហើយ​នាង​ក៏​ជិះ​ម៉ួ​តូ​ត្រឡប់មកផ្ទះ ហើយក៏​បាន​ឈាង​ចូល​ទិញ​កាត​ទូរស័ព្ទ ស្រាប់​មាន​ក្រុមចោរ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មក​អែប​ហើយ​គំរាម​ភ្ជង់ នាង​ឲ្យ​ចុះ​ពីលើ​ម៉ូតូ ។ ពេលនោះ​នាង​ភ័យ​ពេក​ក៏​ចុះ​ពីលើ​ម៉ូតូ​រួច​ជនសង្ស័យ​ម្នាក់​បាន​ដក កាំភ្លើង​មក​ភ្ជង់​និង​ឲ្យ​គ្នា​គេ​ម្នាក់ទៀត​ជា​អ្នកយក​ម៉ូតូ​ហើយ​បាន ជិះ​ចេញទៅ​បាត់ស្រមោល ។​

b2(47)

​ក្រោយពេល​កើតហេតុ​ការណ៍​នាង​បាន​រាយ​ការ​ណ៌​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ជួយ​អន្តរាគមន៍ ចុះមក​ពិនិត្យ​ក​នែ្ល​ង​កើតហេតុ​ឃើញ​មាន​បង់​កាំភ្លើង​អាកា​៥៩​មួយ ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ហើយ​បាន​ជ្រុះ​នៅ​កន្លែងកើតហេតុ ។ បន្ទាប់ពី​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​១​ក៏បាន​ឲ្យ​នារី​រងគ្រោះ ដាក់ពាក្យ​បណ្តឹង​និង​សាកសួ​នាង​ពីមុខ​សញ្ញា​ជនសង្ស័យ​ប​ន្ថៃ​ម​ដើម្បី ងាយស្រួល​ឲ្យ​សមត្ថកិច្ច​កំណត់​មុខសញ្ញា​ជនសង្ស័យ​ឈានទៅ​ស្រាវជ្រាវ ឃាត់ខ្លួន​យក​ផ្តន្ទាទោស​តាមច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published