​លោ​ក​​​ ​ឆេង​ ​ណា​​រ៉េ​ត​ អ​នុប្រធាន​​​ក​សិ​កម្ម​​ខេ​ត្តកំ​​ព​ង់ចាម ជួ​ប​គ្រោះ​ថ្នាក់​​ច​រា​ច​រណ៍​​​​​នៅ​​​ជើ​ងភ្នំ​​ដ​ង​រែក​​ ពេល​បំ​ពេញ​​បេ​សក​ក​ម្ម​​ទៅសួរ​សុ​ខទុក្ខ​​កង​ទ័​ព​

, , Leave a comment

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៣ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បានកើត​ឡើង  ដែល​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ហ៊ី​ណូមួយគ្រឿង បានដាក់​កាឡេ រអិល​ចុះ​ពីលើ​ភ្នំ បណ្តាល​ឲ្យ​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង ម្នាក់ទៀត​រងរបួស នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦៧ ជើងភ្នំ​ដងរែក ស្ថិត​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង​។​

Nareth (1)

​បើតាម​សេចក្តីរាយការណ៍​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​ខាងលើនេះ​មានឈ្មោះ ឆេង ណា​រ៉េត អាយុ​៤៨​ឆ្នាំ មាន​តួនាទី​ជា​អនុប្រធាន​កសិកម្ម​ខេត្តកំពង់ចាម និង​ម្នាក់ទៀត​ឈ្មោះ អ៊ឹម វឿន អាយុ​៤៧​ឆ្នាំ ជា​មន្ត្រី​កសិកម្ម​ខេត្តកំពង់ចាម បាន​រងរបួស​ស្រាល​។​

Nareth (2)

​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​ហ៊ី​ណូ​មួយគ្រឿង​គ្មាន​ស្លាក​លេខ​បើក​ឡើង​ទៅលើ​ភ្នំ​ដងរែក ប៉ុន្តែ​ខណៈដែល​កំពុងបើក​ឡើង​ទៅលើ​នោះ ស្រាប់តែ​រថយន្ត​បាន​ដាច់​កាឡេ​ទៅមុខ​មិន​រួច ក៏​ថយក្រោយ​វិញ​បាន​ទៅបុក​ជាមួយ​រថយន្ត​ម៉ាក Isuzu មួយ​បាំង​កន្លះ ពាក់​ស្លាក​លេខ រដ្ឋ​១៧២០៥ ដែល​កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ អ្នកជិះ​នៅក្នុង​រថយន្ត Isuzu បាន​ស្លាប់​ម្នាក់​និង​រងរបួស​ម្នាក់​។​

Nareth (3)

​បន្ទាប់ពី​កើតហេតុ គេ​សង្កេតឃើញ​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន បាន​ទាក់ទង​ហៅ​រថយន្ត​សា​ម៊ុ​យ ដើម្បី​មក​ដឹកយក​អ្នករបួស​ទៅធ្វើ​ការសង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។​ដោយឡែក​សាកសព​​បាន​បញ្ជូនមក​គេហដ្ឋាន​សព​នៅ​ខេត្តកំពង់ចាម នៅ​ថ្ងៃខែ​ដដែល​នោះ​។​ចំណែក​រថយន្ត ត្រូវបាន​សមត្ថកិច្ច​ស្ទូច​យកទៅ​រក្សាទុក​បណ្តោះអាសន្ន​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕

Nareth  

រូបថត លោក​ឆេង ណា​រ៉េត កាល​នៅរស់​
 
 
 

 

Leave a Reply

(*) Required, Your email will not be published