សោ​ របង​ព្រំដែន​មន្ត្រី​យោធា​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ដក​កាំភ្លើង​បាញ់​ ២​ គ្រាប់​ផ្តាច់​សោរ ផ្អើល​ឈុ​ល​ទាំងយប់​

, , Leave a comment

​ខេត្ត​ប៉ៃលិន ៖ កាលពី​វេលា ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃទី ​២៤ កញ្ញា កន្លងមកនេះ​នៅ​ច្រកព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​មន្ត្រី​យោធា​ម្នា​ក់អាង​​មានបុណ្យ​ស័ក្ដិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ បាន​យក​កាំភ្លើងខ្លី​ពី​ចង្កេះ​បាញ់​ផ្ដាច់​សោ​ទ្វាររបង ច្រកព្រំដែន​កម្ពុជា​-​ថៃ បន្ទាប់ពី​នាំ​កូនចៅ​បើករថយន្ត​ចំនួន​២​គ្រឿង​ចេញពី​ប្រទេស​ថៃ​មក នៅពេល​យប់ ។ លុះ​ពេលមកដល់​ច្រកទ្វារ​ឃើញ​ទ្វារ​ព្រំដែន​ចាក់សោ​ជាប់ ក៏​ឱ្យ​កូនចៅ​របស់ខ្លួនរ​ត់ទៅ​ហៅ​មន្ត្រី​សមត្ថកិច្ច​យាម​ប្រចាំការ​ច្រកទ្វារ​ឱ្យ​បើក តែ​មិនទាន់​រត់​ទៅដល់​ដើម្បី​ចាក់សោ​ឱ្យ​ផង ស្រាប់តែ​មន្ត្រី​យោធា​រូបនោះ​ទាញយក​កាំភ្លើងខ្លី​ពី​ចង្កេះ បាញ់​ចំនួន​២​គ្រាប់ បណ្ដាលឱ្យ​ផ្អើល​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​នៅ​ច្រកព្រំដែន ទាំងយប់ ។​

ggg

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ប៉ុស្ដិ៍​ច្រកព្រំដែន​អន្តរជាតិ​ព្រំ បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​លោក ព្រហ្ម ប៉ាត់ អាយុ​ជាង​៥០​ឆ្នាំ មេបញ្ជាការ​ប្រតិបត្តិកា​រ​សឹក​រង  ជិះ​រថយន្ត​មួយគ្រឿង និង​មាន​រថយន្ត​មួយគ្រឿង​ជិះ​ពីក្រោយ  បើក​ចេញពី​ប្រទេស​ថៃ​នៅពេល​យប់​ចំពេល​ច្រកទ្វារព្រំដែន ត្រូវ​បិទ​ចាក់សោ​។ ខណៈ នោះ ស្រាប់តែ​មេបញ្ជាការ​រូបនេះ​បញ្ជា​កូនចៅ​របស់​​ខ្លួន​ឱ្យរ​ត់ទៅ ហៅ​មន្ត្រី​សមត្ថកិច្ច​ដែល​យាម​ច្រកទ្វារ​ឱ្យ​ចាក់សោ​ដើម្បី​បើក ទ្វារ​ជូន​គាត់ ។​តែ​​មិនដឹង​មាន​ហេតុអ្វី​ពេល​កូនចៅ​កំពុង​ដើរ​ជិត​ដល់​ទៅហើយ​ស្រាប់តែ​មន្ត្រី​យោធា​ផ្កាយ​មួយ​គឺ​ លោក ព្រហ្ម ប៉ាត់ ដក​កាំភ្លើង​ខ្លីម៉ាក​ប៉េអា​ម៉ាប់ ចេញពី​ចង្កេះ​របស់ខ្លួន​បាញ់​ចំនួន​២​គ្រាប់​ទៅលើ​សោ​ទ្វាររបង ច្រកព្រំដែន​ព្រំ បណ្ដាល​ឱ្យដាច់​ច្រវាក់​សោរ ។ ក្រោយពី​កើតហេតុ​ការណ៍​បាញ់​នោះ មន្ត្រី​សមត្ថកិច្ច​នៅ​ទីនោះ​មានការ​ភ័យខ្លាច​ខ្លះ​នាំគ្នា​រត់​ចែកផ្លូវ​គ្នា​ខ្លះ​ក៏រ​ត់ទៅ​ចាក់​​សោ​ជូន​គាត់​យ៉ាង​ឆាប់រហ័ស ដើម្បី​កុំឱ្យ​មានរឿង​វែងឆ្ងាយ។ ចំណែក​ប្រជាពលរដ្ឋ​ដែល​រស់​​នៅក្បែរ​ច្រកទ្វារព្រំដែន បាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ស្ទើរតែ​ព្រលឹងចុងសក់​ដោយ​នាំគ្នា ក្រាប​បាតជើង​ស​ព្រាត​ព្រោះ​ស្មាន​តែមាន​បញ្ហា​ចោរប្លន់​ឬ​បញ្ហា​ព្រំដែន​កើតមាន​។​

 

​លោក​វរសេនីយ៍ទោ អ៊ុំ ករុណា មេ​ប៉ុស្ដិ៍នគរបាល​ច្រកព្រំដែន​អន្តរជាតិ​ព្រំ​បានឱ្យដឹងថា តាម​ទម្លាប់​ច្រកទ្វារព្រំដែន គឺ​បើក​ឱ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ចាប់តាំងពី​ព្រឹក​រហូតដល់ ម៉ោង​៨​យប់ ហើយ​បន្ទាប់ពី​ពេលនោះ ខាង​សមត្ថកិច្ច​ត្រូវតែ​បិទទ្វារ​មិនអាច​អនុញ្ញាតឱ្យ​នរណាម្នាក់ ឆ្លងកាត់​ទៅមក​ដោយ​សេរី​ឡើយ ។​ករណី​មានការ​បាញ់បោះ​សេរី​ពី​យប់​ដោយ​មន្ត្រី​យោធា​មាន បុណ្យ​សក្ដិ​ធំ​នោះ លោក​មិនមាន​តួនាទី​អ្វី​ដើម្បី​ដោះស្រាយ​ទេ តែ បាន​បញ្ជូន​សំណុំរឿង​ទៅ​លោក​អភិបាលខេត្ត និង​ទៅ​ថ្នាក់លើ​រួចហើយ​។​

hyhhh

​មន្ត្រី​សាលាខេត្ត​បានអោយដឹងថា​ករណី​ដែល​មន្ត្រី​យោធា​ពាក់​ផ្កាយ​បាញ់​ផ្តាច់​សោរ​ទ្វារ​ព្រំដែន​កាល​យប់​ថ្ងៃទី​២៤ កញ្ញា កន្លងមកនេះ​គឺ​ហាក់បីដូចជា មានបំណង​មើលងាយ​សមត្ថកិច្ច​យាម ច្រកព្រំដែន​ខ្លាំងពេក​ហើយ ទោះជា​យ៉ាងណា​ក៏ត្រូវ រង់ចាំ​ឱ្យគេ​បើកទ្វារ​ជូន​គាត់​ឆ្លង កាត់​តាម​សម្រួល​ដែរ ។ ព្រោះ​សោ​ទ្វារ​យើង​មានកូន​សោរ​សម្រាប់​ចាក់​បើក​ឬ​បិទ មិនមែន​យក​កាំភ្លើង​មក​បាញ់​ដើម្បី​បំបែក​សោ​ទ្វារ​នោះទេ ។​ស្រុក​ខ្មែរ​មានអំណាច​ពិតជា​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​ឬ​?

 

​ប្រជាពលរដ្ឋ​នៅ​ទីនោះ​សង្ឃឹមថា​ថ្នាក់លើ​របស់​មេទាហាន​នោះ​នឹង​ប្រដៅ​ច្បាប់​ដល់​បុគ្គល​នោះ​ជាមិនខាន​៕ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​សារ​ព័ត​មានកំណើត​ថ្មី មិនអាច​ស្វែងរក​ការបំភ្លឺ​ពី​មន្ត្រី​យោធា​នោះ​ដើម្បី​សុំ​ការបំភ្លឺ ពី​បញ្ហា​ដូចខាងលើ​នេះ បានទេ​៕ ដោយ មានពរ​

 

Leave a Reply

(*) Required, Your email will not be published