បញ្ជូន​ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ចរាចរណ៍​គ្រឿងញៀន​

, , Leave a comment

​ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ពីរ​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ខណៈដែល​កំពុង​ចរាចរណ៍​គ្រឿងញៀន ។ ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ធ្វើឡើង​កាលពី​ម៉ោង​៣​រសៀលថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ចំណុច​ក្រុមទី​៥ ភូមិ​ចក្រី ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំ​ព្រឹក្ស ខេត្តបាត់ដំបង​។​បុរស​២​នាក់​សង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ សំ សាន អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ឈ្មោះ អុល វ័យ អាយុ​២៣​ឆ្នាំ ជា​យោធា ត្រូវជា​ប្អូនថ្លៃ​របស់​ឈ្មោះ សំ សាន អ្នក​ទាំង​២​នាក់​រស់​ក្នុងភូមិ​កើតហេតុ​។ វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន ៦ គ្រាប់​។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ សំ សាន បាន​សារភាពថា កាលពី​ម៉ោង​១១​និង​៥០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៣ មាន​ក្មេង​ម្នាក់​មករក​ទិញ​ថ្នាំញៀន​នៅផ្ទះ​របស់ខ្លួន ពេលនោះ​ខ្លួន​មិនមាន​ថ្នាំញៀន ក៏​ដើរ​ទៅយក​ពី​ផ្ទះ​ប្អូនថ្លៃ​ឈ្មោះ អុល វ័យ ចំនួន​៣​គ្រាប់ ។ ពេល​កំពុង​លក់​អោយ​ក្មេង​នោះ សមត្ថកិច្ច​ក៏បាន​មកឃាត់​ខ្លួន​តែម្តង​។ បុរស​សង្ស័យ​ឈ្មោះ សំ សាន បាន​បញ្ជាក់ថា ចំពោះ​ថ្នាំញៀន​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ​ប្រុស​នៅ​កាប៊ីន​(​ផ្សារ​ភ្នំ ព្រឹក​)​ម្តង​១០​ទៅ​៣០​គ្រាប់​ទុក​សំរាប់​លក់​បន្ត​។​ចំណែក​ឈ្មោះ អុល វ័យ បាន​សារភាពថា កាលពី​ម៉ោង​១២​និង​២០​នាទី​រសៀល ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៣ ក្រុមនគរបាល​បាន​ឆែកឆេរ​ផ្ទះ​របស់ខ្លួន​រកឃើញ​ថ្នាំញៀន​ដែល​ខ្លួន​លាក់ទុក​ក្នុង​ប្រអប់​ម្សៅ​មីណា​ចំនួន​៣​គ្រាប់ ហើយ​ថ្នាំ​នេះ​ខ្លួន​ទិញ​ពី​ឈ្មោះ សំ សាន​។

fdgh

​ក្រោយពី​សមត្ថកិច្ច​ស្រាវជ្រាវ​សន្និដ្ឋានថា បុរស​សង្ស័យ​ទាំង​២​នាក់​នេះ​បាន​ប្រព្រឹត្ត​បទល្មើស​កាន់កាប់ ជួញដូរ​សារធាតុ​ញៀន​ហាមឃាត់​ខុសច្បាប់​ដូច្នេះ ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​នា​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៣ ចាត់ការ​តាម​នីតិវិធី ៕

 

Leave a Reply

(*) Required, Your email will not be published