បុរស​ប្រមឹក​ល្មោភកាម​ម្នាក់ ត្រូវ​ចាប់​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​

, , Leave a comment

​ខេត្តកណ្តាល ៖ បុរស​ល្មោភកាម​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់ពី​បានទទួល​ដំំ​ណឹ​ង​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ ។ ការឃាត់ខ្លួន​ជននេះ ធ្វើឡើង​កាលពី​ថ្ងៃទី​២៦ កញ្ញា នៅក្នុង​ភូមិ​បឹង​ថ្នល់ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​ជន​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ពយ ភឿន អាយុ​៦២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។​

 

​តាម​ប្រភព​ព័ត​មាន​ពី​សមត្ថកិច្ច​ស្រុក​អង្គស្នួល​បានឱ្យដឹងថា ហេតុការណ៍​ចាប់រំលោភ​នេះ បាន​កើតឡើង​តាំងពី​វេលា​ម៉ោង​៣ និង​១០​នាទី​រសៀល​ថ្ងៃទី​២៥ កញ្ញា មកម្ល៉េះ ។ នៅ​មុនពេល​កើតហេតុ ម្តាយ​ក្មេងស្រី​រងគ្រោះ ជាប់រវល់​ទៅធ្វើ​ការ​ដោយ​ទុក​នាង​ឱ្យនៅ​ផ្ទះ​ជាមួយនឹង​ជីដូន លុះដល់​ម៉ោងជាង​៣​រសៀល ជន​ប្រមឹក​ម្នាក់នេះ​បាន​បបួល​នាង​តូច​ទៅផ្ទះ​របស់ខ្លួន ប៉ុន្តែ​នាង​មិន​ព្រមទៅ ក៏ត្រូវ​ជននេះ​ចាប់បី​នាង​ទៅផ្ទះ​របស់ខ្លួន​តែម្តង ។​

 

​ប្រភព​ដដែល​បាន​បន្តថា ខណៈនោះ​ប្អូនស្រី​នាង​ដែល​ទើប​មាន​អាយុ​៤​ឆ្នាំ ឃើញ​ជន​ប្រមឹក​ចាប់បី​បងស្រី​បែបនេះ​ក៏​រត់​ទៅតាម ចំណែកឯ​ជន​នោះ ក្រោយពេល​បី​នាង​ទៅដល់​ផ្ទះ​របស់ខ្លួន ហើយក៏​ធ្វើ​សកម្មភាព ចាប់រំលោភ​សេពសន្ថវៈ​ទាំង​កំរោល ប៉ុន្តែ​មិនបាន​សម្រេច​ទេ ។ តាម​ការសាកសួរ​ជន​នោះបាន​ប្រាប់ថា មកពី​ខ្លួន​ស្រវឹង​ខ្លាំងពេក ប៉ុន្តែ​នៅក្នុង​ខណៈពេល​កំពុង​ធ្វើ​សកម្មភាព​នោះ​ក៏​អស់​អារម្មណ៍ ទើប​ខ្លួន​ឈប់​រំលោភ និង​បាន​ដើរចេញ​ឯ​ក្មេងស្រី​ក៏​ត្រឡប់ទៅផ្ទះ​វិញ​។​

1-5365

​ជនសង្ស័យ​ជាម​នុស្ស​ស្រវឹងខួប ហើយ​ក្រោយពេល​ទទួលបាន​ពាក្យបណ្តឹង​ពី​ក្រុមគ្រួសារ​ក្មេងស្រី​ភ្លាម សមត្ថកិច្ច​បាន​ចុះទៅ​ឃាត់ខ្លួន​ជន​នោះ​ភ្លាមៗ និង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published