ការវះកាត់​ធ្វើ​ឲ្យ​តារា​ម៉ូ​ដែល​ជប៉ុន ផ្លាស់ប្តូរ​មុខមាត់​ទៅជា កូនក្រមុំ​ជ័រ​ (video inside)

, , Leave a comment

​ប្រទេស​ជប៉ុន ៖ តារា​ម៉ូ​ឌែ​ល​ជប៉ុន​ជានា​រី​ល្បីល្បាញ​ម្នាក់​ក្នុង​ពិភព​សិល្បៈ​ហើយ​នាង ឈ្មោះថា​Vanilla Chamu​ត្រូវបាន​គេ​ហៅ​Plastic Sugery Cyborg សម្រាប់​ការគិត​ស្រមៃ​ដ៏​ចម្លែក​របស់​នាង​និង​រយៈពេល​ដែល​នាង​នឹង​ទៅ​ដើម្បី​សម្រេច​វា​។ នាង​បាន​ចំណាយ​ប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ប្រមាណ​ជាង ១០​លាន​យ៉េន​(១២៤,៤៥០​ដុល្លារ​អាមេរិក​) ទៅលើ​នីតិវិធី​ទាំង​៣០ នៃ​ការវះកាត់​កែ​សម្ផស្ស​ដើម្បី​បំពេញ​ក្តី​សុបិន​របស់​នាង​ក្នុងការ​ក្លាយជា​កូនក្រមុំ​ក្មេង​លេង ដែលមាន​ជីវិត​។ ទម្រង់​មុខ​និង​ដងខ្លួន​របស់​នាង​ពិតជា​ប្រែ​ច្រើនណាស់​នាង​មើលទៅ គ្មានអ្វី​ដូចជា​ក្មេងស្រី​ជនជាតិ​ជប៉ុន​បន្តិច​សោះឡើយ​ថ្មីៗ​នេះ​នាង ទទួលបាន​កិត្តិនាម​នៅពេលដែល​កម្មវិធី​ទូរទស្សន៍​របស់​ជប៉ុន​មួយ​មាន​ចំណងជើង ថា “​តើ​មាន​អ្វី​ខុស​ជាមួយ​ខ្ញុំ​”​បាន​ទាក់ទង​នាង​និង​បញ្ចុះបញ្ចូល​នាង​ឱ្យ បង្ហាញ​វត្តមាន​នៅលើ​ការបង្ហាញ​សូរ​មួយ​។​

koko (1)

​នាង​បាន​កែ​សម្ផស្ស​ជាង​៣០​ផ្នែក​ដែល​រួមទាំង​ការវះកាត់​ត្របកភ្នែក​ពីរដង ច្រមុះ ខ្លាញ់​លើស​បណ្ដុះ​រោមភ្នែក​ការបង្កើត​ស្នាម​ថ្ពាល់ខួច​និង​បណ្ដុះ​សុដន់ ប៉ុន្តែ​នាង​និយាយថា​នាង​គឺ​នៅតែ​មិនទាន់​ពេញចិត្ត​នឹង​រូបរាង​មុខមាត់​របស់ នាង​នៅឡើយ​នោះទេ​។ នាង​បាន​និយាយថា​"​ខ្ញុំ​ចង់ឱ្យ​រូបរាង​របស់ខ្ញុំ​ក្លាយជា​មនុស្ស​មាន សម្រស់​លើសគេ​"​។​ខ្ញុំ​ទទួលបាន​ការទាក់ទាញ​ដោយ​កូនក្រមុំ​បារាំង​។ គ្មាន​នរណាម្នាក់​អាចនិយាយបាន​ថា កូនក្រមុំ​បារាំង​គឺ​អាក្រក់​នោះទេ​នាង​បាន​ប្រាប់​ទស្សនិកជន​យ៉ាងដូច​ច្នេះ ។​នាង​Chamu​ជា​មនុស្ស​ដែល​បាន​រក្សាទុក​ពី​អាយុ​បច្ចុប្បន្ន​របស់​នាង ជាសម្ងាត់​ផងដែរ​បានឱ្យដឹងថា​បំណងប្រាថ្នា​របស់​នាង​ដើម្បី​ប្រែក្លាយ​ខ្លួន បានចាប់ផ្តើម​នៅពេលដែល​នាង​ជា​កូនក្មេង​មក​ម្លេះ​។ ភាព​ខ្មាស់អៀន​និង​ការ​ស្ងប់ស្ងាត់​នៅពេលដែល​នាង​នៅ​វ័យក្មេង​នាង​កម្រ​ញញឹម ឬ​សើច​ណាស់ នេះ​ក៏​ដោយសារតែ​រឿង​នោះ មិត្ត​រួម​ថ្នាក់​របស់​នាង​ហៅ​នាង​ថា "​មនុស្ស​មុខ​ដែក​" និង​ធ្វើបាប​នាង​ថែម​ទៀតផង​។​

koko (3)

​នាង​បាន​និយាយថា ហេតុផល​ដែល​នាង​មិនដែល​ញញឹម​គឺ​ពី​ព្រោះតែ​ឪពុក​របស់​នាង​គឺ​ស្អប់​ក្មេង ខ្លាំងណាស់ នៅពេលដែល​ខ្ញុំ​យំ ឪពុក​របស់ខ្ញុំ​ខឹង​យ៉ាងខ្លាំង​ហើយ​ថែមទាំង​ប្រាប់​ម្ដាយ​របស់ខ្ញុំ​ឲ្យ​បោះ ខ្ញុំ​ចោល​ទៀតផង​។​ហើយ​នៅពេលដែល​នាង​បាន​ប្រាប់​ឪពុក​របស់​នាង​អំពី ការប្រមាថ​មើល​ពី​ងាយ​ពី​មិត្ត​ក្នុង​ថ្នាក់​នៅ​សាលា ឪពុក​របស់​នាង​បាន​ឆ្លើយ​ច្រានចោល​ការព្រួយបារម្ភរ​បស់​នាង ជំនួស​ឲ្យ​លើ​ការផ្ដល់​ភាពកក់ក្ដៅ​និង​គាំទ្រ​ទៅដល់​កូនស្រី​របស់​ខ្លូន ទៅវិញ គាត់​បាន​ប្រាប់​ដោយ​សម្តី​ក្រោធគ្រាត​ថា ហេតុផល​ហេតុអ្វី​បាន​ពួកគេ​ប្រមាថ​នាង គឺ​ព្រោះ​នាង​អាក្រក់ ថែមទាំង​ប្រាប់​ឲ្យ​នាង​ទ្រាំ​ចំពោះ​ស្ថានភាព​អាក្រក់​របស់​នាង​ថែម​ទៀតផង​។  នាង​បាន​និយាយថា ដោយសារតែ​មិនមាន​ក្ដី​ស្រលាញ់​ពី​អ្នកផ្ទះ​និង​ក្នុង​សាលា ភ្លាមៗ​នោះ នាង​ក៏​ចាប់ផ្ដើម​មាន​អារម្មណ៍​ស្អប់​មុខមាត់​របស់​នាង ខ្ញុំ​ពិតជា​មិន​ចូលចិត្ត មុខ ច្រមុះ ភ្នែក មាត់ នឹង​ទម្រង់​មុខ​របស់ខ្ញុំ​ទេ​។ នៅពេលនោះ​នាង​ចាប់ផ្ដើម​ទទួល​គំនិត​មួយ​នៅពេល​បានឃើញ​សម្រស់​របស់​កូនក្រមុំ ក្មេង​លេង​របស់​បារាំង ដោយ​នាង​គិតថា ពេលដែល​នាង​មាន​សម្រស់​ដូចជា​កូនក្រមុំ​បារាំង​នោះ មិត្តភក្ដិ​របស់​នាង​នឹង​ទទួល​នាង​យក​នាង ឈប់​ប្រមាថ​នាង​ជាមិនខាន​។​

koko (2)

​នៅពេលដែល​នាង​បានបញ្ចប់​ថ្នាក់​វិទ្យាល័យ​នាង​ក៏​ចាប់ផ្ដើម​ធ្វើការ​ជា អ្នកបម្រើ​ក្នុង​ក្លឹប​ដើម្បី​យកលុយ​ទៅ​កែរ​សម្ផស្ស​របស់​នាង ហើយ​នៅពេលដែល​នាង​ឈានចូល​អាយុ ១៩​ឆ្នាំ នាង​ក៏បាន​ធ្វើការ​វះកាត់​កែរ​សម្ផស្ស​ភ្នែក​របស់​នាង​ជា​លើកទីមួយ បន្ទាប់មក​ច្រមុះ ថ្ងាស និង​កន្លែង​ដទៃទៀត​នៅលើ​មុខ​របស់​នាង​។ គ្រាន់តែ​ធ្វើការ​វះកាត់​កែ​មុខ​របស់​នាង គឺ​ចំណាយ​ប្រាក់​អស់​៧​លាន​យ៉េន​។ ដោយសារតែ​នៅតែ​មិន​ពេញចិត្ត​ជាមួយនឹង​រូបរាង​របស់​នាង​បាន​បន្ត​កែរ​សម្ផស្ស លើ​រូបរាងកាយ​របស់​នាង​បន្ថែមទៀត​ជាពិសេស​ដើមទ្រូង​របស់​នាង នាង​បាន​កែ​ដើមទ្រូង​របស់​នាង​កើន​ទំហំ​ធំ​ជាង​នារី​ធម្មតា​ពីរដង​។ នៅ​ទីបំផុត​នាង​បានសម្រេច​ដូច​ក្ដី​បំណង​របស់​នាង​មែន​៕

   koko (4) koko (5)

 

Leave a Reply

(*) Required, Your email will not be published