ខេត្ត​ចំនួន ​១២ នៃ​ប្រទេស​ថៃ កំពុង​ទទួលរង​ការគំរាមកំហែង​ពី​ទឹកជំនន់

, , Leave a comment

​ប្រទេស​ថៃ ៖ វត្ត​អារាម​ចំនួន ២៩៥ ស្ថិតក្នុង​ខេត្ត​ទាំង ១២ នៃ​ប្រទេស​ថៃ កំពុង​ត្រូវ​ទទួលរង​ករា​ជន់​លិច ចាប់តាំងពី​ថ្ងៃ​១៧ កញ្ញា​មក ក្នុងនោះ​បានផ្តល់​ប៉ះពាល់​ដល់​លោកសង្ឃ​ជាង​២​ពាន់​អង្គ​។ នេះ​បើ​យោងតាម​ប្រធាន​នាយកដ្ឋាន​កិច្ចការ​សាសនា​ថៃ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅនេះ​ ។

  thai in water (5) 

​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​ថៃ​បាន​ឲ្យ​ដឹងថា កម្រិត​ទឹក​នៅ​តំបន់​ខ្លះ​ទឹក​មាន​ជំរៅ​ប្រមាណ ៣ ម៉ែត្រ ។ មាន​មនុស្ស ៩ នាក់​ហើយ​ដែល​បាន​ស្លាប់​ដោយសារតែ​បញ្ហា​គ្រោះទឹកជំនន់​នៅ​តំបន់ ភាគ​ខាងជើង​ឆៀង​ខាងកើត និង​ភាគ​កណ្តាល​នៃ​ប្រទេស​ថៃ ចាប់តាំងពី​រដូវវស្សា​បាន​ឈានចូល​មកដល់ សម្រាប់​ឆ្នាំ​២០១៣​នេះ​។​

thai in water (2)

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ជាង​២​លាន​១​សែន​នាក់​ផ្សេងទៀត​កំពុង​រង​ផលប៉ះពាល់ ខណៈដែល​ផ្ទះ​ជាច្រើន​ខ្នង​ត្រូវបាន​ជន់​លិច​។ មជ្ឈមណ្ឌល​ព្យាករណ៍​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​ក្នុងប្រទេស​ថៃ​បាន​ឲ្យ​ដឹង កាលពី​ម្សិលមិញ​ថា ប្រទេស​ថៃ​អាច​ប្រឈមមុខ​នឹង​ការខាតបង់​ប្រាក់​៥​ពាន់​លាន​បាត ដោយសារតែ​ទំហំ​ទឹកជំនន់​ដែលមាន​ក្នុង​ខេត្ត​ចំនួន​២៩​នៃ​ប្រទេស​ថៃ នាពេល​បច្ចុប្បន្ននេះ​។​

thai in water (3)

​ក្រុមមន្ត្រី​ឧតុនិយម​របស់​ថៃ​បាន​ព្រមាន​ថា ប្រព័ន្ធ​សម្ពាធ​ទាប​នឹង​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​បន្ថែមទៀត នៅ​តំបន់​ជាច្រើន​ក្នុងប្រទេស នា​ចុង​សប្តាហ៍​នេះ​៕

thai in water (1)thai in water (4)

 

Leave a Reply

(*) Required, Your email will not be published