លោក ​អ៊ុក រ៉ាប៊ុន ពិនិត្យ​បទល្មើស​ដែល​ឈ្មួញ​ប្រើប្រាស់​រូបភាព​សម្អាត​អាង​ស្តុក​ទឹក​វា​រី​អគ្គិសនី​សេ​សាន​ក្រោម ២ ដើម្បី​ប្រមូល​ឈើ​នាំចេញ​ផង​

, , Leave a comment

​ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​ពី​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា​ទឹកជំនន់ ហៀរ​ដង​ទន្លេមេគង្គ គឺជា​ឱកាស​ដែល​ក្រុម​ឈ្មួញ​ធំៗ​មួយចំនួន ដូចជា មេ​ឈ្មួញ​ធំ លឹម ប៊ុណ្ណា ហៅ​ខ្នានិង​ដួង ធា​បាក់ ឡែ​ន ប្រុស ចែ​ងី​ម​យាយ​ខឿន​កំពុង​សុខ​ស្រួល​ក្នុងការ​ដឹកជញ្ជូន​ឈើ​តាមផ្លូវ​ទឹក​ពី​ភាគ​ខាងជើង​ខេត្តស្ទឹងត្រែង ចូលមក​ទីតាំង​ស្តុក​ឈើ​របស់​ពួកគេ ដើម្បី​បន្ត​នាំចេញ​​ទៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​បំផុត​។ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក្រោម​បញ្ជា​របស់លោក អ៊ីវ ឯក​សាវ​ត្តី បានត្រឹមតែ​នាំគ្នា​ស្វែងរក​ជួប​មេ​ឈ្មួញ​រកស៊ី​ឈើ​ធំៗ​ដើម្បី​លា​បាតដៃ​សុំ​ប្រាក់ ដោយ​គ្មាន​សេចក្តី​អៀនខ្មាស​ដោយ​មិនបាន​យកចិត្តទុកដាក់​បំពេញ​តួនាទី​របស់ខ្លួន ក្នុងការ​បង្ការ​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន ឈើ​ខុសច្បាប់​ឲ្យ​ស្របទៅតាម​បទបញ្ជា​លេខ​០១​នោះទេ​។​

st (1)

សំណង់​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ នៅតែមាន​មន្ទិលសង្ស័យ​សម្រាប់​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្បែរ​តំបន់​នោះ​ដដែល​តួយ៉ាង​ដូចជា​ផែនការ​ស​ម្អា​ត​ផ្ទៃ​អាង​ស្តុក​ទឹក​នៃ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ នៅ​ខេត្តស្ទឹងត្រែង រហូតមកទល់​ពេលនេះ​មិន​​មាន​ប្រភព​ផ្លូវការ​ណា​មួ​យ​​ឲ្យ​ដឹងថា តើ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​វាស់វែង​កំណត់​ទីតាំង​ឲ្យ​បោសសម្អាត​ហើយ ឬ​យ៉ាងណាទេ​? ក៏ប៉ុន្តែ​អ្វីដែល​អ្នកភូមិ​រស់នៅក្នុង​តំបន់​នៃ​អាង​ស្តុក​ទឹក​​បាន​អះអាងថា ក្រុម​អ្នកម៉ៅការ​កាប់​ឈើ​បាន​កាប់​ឈើ​ពី​តំបន់​ព្រៃ​ក្រៅ​ផ្ទៃ​អាង​រាប់ម៉ឺន​ម៉ែត្រ គូប​រួចហើយ ដើម្បី​នាំចូល​ទៅ​ទីតាំង​ស្តុក​ឈើ​នៃ​ផែនការ​បោសសម្អាត​អាង​ដើម្បី​អារច្រៀក នាំ​ចេញទៅ​ទីផ្សារ​។​

 

​ប្រជា​សហគម​ភូមិ​ស្រែគរ ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​រាយការណ៍​ថា ចំនួន​ឈើ​ប្រមាណ ៤ ម៉ឺន​ម៉ែត្រគូប ត្រូវបាន​គេ​កាប់​នៅក្នុង​ព្រៃ​ក្រៅ​តំបន់​សម្អាត​អាង​ស្តុក​ទឹក​នៃ គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​។ លើសពីនេះ ក្រុម​អ្នកទទួល​ម៉ៅការ​សម្អាត​អាង​ស្តុក​ទឹក បាន​ចូលទៅ​កាប់​ឈើ គ្រប់​ប្រភេទ ពី​តំបន់​ព្រៃភ្នំ​ក្រឡា​ពស់ និង​ព្រៃ​តំបន់​ញើ​ន ហើយ​ដឹកជញ្ជូន​មក​លាក់ទុក​ក្នុងព្រៃ​នៃ​ទីតាំង​អាង​ស្តុក​ទឹក និង​គ្រោង​ដឹកជញ្ជូន​មក​ទុក​នៅ​ដ៉េ​ប៉ូ​ស្តុក​ឈើ មាន​ទីតាំងនៅ​ចំណុច​ពោន​ខាងកើត​ភូមិ​ស្រែគរ​២​។ មេឃុំ និង​សហគមន៍​ការពារ​ព្រៃឈើ ឃុំ​ស្រែគរ ស្រុក​សេសា​ន បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ ឈើ​ប្រណីត​អារ​ជ្រុង កំពុង​ត្រូវបាន​គេ​ដឹកជញ្ជូន​តាម​សា​ឡង់​ឆ្លងទន្លេ​ពី​ត្រើយម្ខាង​នៃ​ភូមិ​ស្រែគរ​២​ឡើងទៅ​កំពង់ទឹក​ភូមិ​ស្រែគរ​១ ហើយ​មាន​រថយន្ត​ដឹកជញ្ជូន​ធំៗ ប្រភេទ​យី​ឌុប ចាំ​ដឹកជញ្ជូន​បន្ត​ចេញពី​ភូមិ ដោយ​មិនមាន​សមត្ថកិច្ច​ជំនាញ​ចុះ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ឡើយ​។​

st (2)

​លោក ផឿ​ន ហេង ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​ភូមិ​ស្រែគរ មានប្រសាសន៍​កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៣​កន្លងទៅ ថា លោក​មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការបាត់បង់​ព្រៃឈើ​សហគមន៍​។ លោក​ថា សព្វថ្ងៃនេះ​ឈើ​ប្រណីត​ប្រភេទ​ឈើ​អារ​ជ្រុង ត្រូវគេ​ដឹកជញ្ជូន​តាម​សា​ឡង់ ឆ្លងទន្លេ​ពី​ត្រើយម្ខាង​ភូមិ​ស្រែគរ​២ ឡើងទៅ​កំពង់ទឹក​ភូមិ​ស្រែគរ​១ ហើយ​មាន​រថយន្ត​ដឹកជញ្ជូន​ធំៗ​ប្រភេទ​យី​ឌុប ចាំ​ដឹកជញ្ជូន​ចេញពី​ភូមិ​ដោយ​មិនមាន​សមត្ថកិច្ច​ជំនាញ​ចុះ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ឡើយ​។  ។  សព្វថ្ងៃ​គេ​ដឹក​យ៉ាងសកម្ម​តាមផ្លូវ​ជាតិ​លេខ ៧៨A ឆ្លងកាត់​ចំណុច​ផ្លូវខ្វែង​អូរ​ពងមាន់​ក្នុង​ខេត្ត​សឹ្ទ​ង​ត្រែង​។ រថយន្ត​ធំៗ​ចេញ​បន្តកន្ទុយ​គ្នា រៀងរាល់​យប់​ថ្ងៃ​មិនសូវ​ខាន​ទេ ។ សកម្មភាព​រថយន្ត​ដឹកជញ្ជូន​ឈើ និង​គ្រឿងសំណង់​ដាក់​លើស​ទម្ងន់ តាមផ្លូវ​ជាតិ​លេខ​៧A ទៅមក​ខេត្តក្រចេះ​ឥឡូវ​តាមផ្លូវ​ខូចខាត​យ៉ាង​ធ្ង​ន់ធ្ង​រ​។​

 

​គេ​សង្កេតឃើញថា សព្វថ្ងៃនេះ គណៈកម្មការ​ចម្រុះ​មួយ​ដឹកនាំ​ដោយ លោក សួន សុវណ្ណ អនុប្រធាននាយកដ្ឋាន នីតិកម្ម និង​វិវាទ រដ្ឋបាល​ព្រៃឈើ បាន​ចុះមក​ពង្រឹង​ការទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​នៅ​ខេត្តស្ទឹងត្រែង​ហាក់ដូចជា​ពុំមាន​តម្លាភាព​ទេ​។​ទោះបីយ៉ាងណា បទល្មើស​ព្រៃឈើ នៅតែ​កើត​មា​នជា​ហូរហែ បាន​ដឹក​ចេញពី​តំបន់​ផ្សេងៗ​ទូទាំង​ខេត្តស្ទឹងត្រែង​ទាំង​ផ្លូវទឹក​និង​ផ្លូវគោក​យ៉ាង អាណាធិបតេយ្យ​បំផុត ។ ជាពិសេស នៅ​តំបន់​ស្តារ​បាត​អាង​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ មានការ​កាប់​ឈើ​គរ​ទុក​រាប់ពាន់​ម៉ែត្រគូប​ពាសពេញ​ព្រៃ​រង់ចាំ​ឱកាស​ដើម្បី​ដឹក​ចេញ​។​

st (3)

កាលពី​សម័យ​លោក ច័ន្ទ សារុន នៅ​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ភាគច្រើន​ទទួល​តែ​របាយការណ៍​ភូតភរ​ពី​ថ្នាក់ក្រោមហើយ​គេ​ចាំបាន​ថា លោក ច័ន្ទ សា​រុន ធ្លាប់​ប្តេជ្ញាចិត្ត​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្តព្រះវិហារ​និង ខេត្តស្ទឹងត្រែង​ឲ្យ​មាន​ប្រសិទ្ធភាព ប៉ុន្តែ​ទីបំផុត​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក្នុ​ង​​ខេត្តស្ទឹងត្រែង​បាន​រាយការណ៍​ភូតកុហក​ថ្នាក់លើ​ដើម្បី​បិទបាំង​រឿងអាស្រូវ​នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ទើប​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​មើ​ល​រំ​ល​ង​។ ប៉ុន្តែ​កាលៈទេសៈ​នេះ​លោក អ៊ុក រ៉ាប៊ុន ដែល​ទើប​ឡើង​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​មិនគួរ​មើលរំលង​ពីបទ​ល្មើស​ព្រៃឈើ​ដែល​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​លើ​ទឹកដី​ខេត្តស្ទឹងត្រែង​នោះទេ ជាពិសេស​មេ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា​នេះ​តែម្តង​៕ដោយ បុត្ត​មានពរ​
 

 

Leave a Reply

(*) Required, Your email will not be published