យុវជន​ម្នាក់​ត្រូវ​ឃាត់ខ្លួន​ឲ្យ​សមត្ថកិច្ច ពីបទ​ចោរកម្ម​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ចាប់​ឃាត់ខ្លួន​យកទៅ​ប្រគល់ឱ្យ​នគរបាល​ខណ្ឌ​សែន​សុខ ខណៈដែល​ជន​រូបនោះ​កំពុង​ធ្វើ​សកម្មភាព​លួច​យក​កុំព្យូទ័រ​យួរដៃ (​ឡេ​ប​ថប​) ១​គ្រឿង​ពេលដែល ម្ចាស់​មិន​នៅ ប៉ុន្ដែ​ចៃដន្យ​មិ​ត្ដ​ភក្ដិ​ជនរងគ្រោះ​មកលេង​ផ្ទះ​ឃើញ​ទាន់ ។ ហេតុការណ៍​ឃាត់​ជនសង្ស័យ​លួច កុំព្យូទ័រ​ប្រគល់ឱ្យ​នគរបាល​កាលពី​វេលា ម៉ោង ១២ យប់​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះជួល​របស់​ជនរងគ្រោះ​ក្នុងភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

 

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ពីបទ​ចោរកម្ម​នេះ​ឈ្មោះ ផា​ច់ សុផាត អាយុ​១៨​ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់​កុំព្យូទ័រ​ឈ្មោះ កាយ ណូ អាយុ​២១​ឆ្នាំ​ជា​និស្សិត​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ ។​

photo-3(53)

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ម្ចាស់​កុំព្យូទ័រ បាន​ទៅ​រៀន​បាត់ ហើយ​មិ​ត្ដ​ភក្ដិ​បានមក លេង​បន្ទប់​ស្នាក់នៅ​នោះ​រហូតដល់​ម៉ោង​៩​យប់​ដោយ​មិនឃើញ​ម្ចាស់ កុំព្យូទ័រ​ជា មិ​ត្ដ​មិនទាន់​មក​ក៏​ដេកលក់​មុន​ដោយ​មិន​បានដាក់​គន្លឹះទ្វារ​នោះទេ ។​

 

ប្រភព​បន្ដថា បន្ទាប់មក​ស្រាប់តែ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​វីវ៉ា ពណ៌​ក្រហម ពាក់​ស្លាក​លេខ​បាត់ដំបង​1E-5185​ទៅ ដល់​មុខផ្ទះ​ជនរងគ្រោះ​រួច​ដើរទៅ​រុញ ទ្វារ​លួច​យក​កុំព្យូទ័រ ប៉ុន្ដែ​ត្រូវ​មិ​ត្ដ​ភក្ដិ​ជនរងគ្រោះ​ដឹងខ្លួន​ទាន់​ក៏​ស្រែក​ចោរៗ ហើយក៏​ចាប់ខ្លួន​ប្រគល់ឱ្យ​នគរបាល​តែម្ដងទៅ ។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ​រង់ចាំ​បញ្ជូន​បន្ដទៅ​ស្នង ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published