ភ្លើង​ច្រច​ណ្ឌ​បាំង​មុខ កាប់​នាង​ច្រើន​កាំបិទ ដេកពេទ្យ​

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​អតីត​ប្តី​កាប់​មួយ​កាំបិតប៉័ងតោ​ចំ​ពីលើ​ក្បាល បណ្តាល​ឲ្យ​ហូរឈាម​ស្រោច​ពេញ​ខ្លួន​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ម​ក​កាន់​​មន្ទីរពេទ្យបង្អែក​ចំការចេកខេត្ត​ព្រះសីហនុ ។ ហេតុការណ៍​ឈ្លោះប្រកែក​នេះ ហើយ​ឈានដល់​ការប្រើ​អំពើហិង្សា​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៩​យប់ ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ក្រុមទី​៣៥ ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។​

 

​តាម​ប្រភពពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ឈន សុ​ផានិត អាយុ​២៨​ឆ្នាំ បាន​អះអាងថា ជា​អតីត​ប្តី​ស្ត្រី​រងគ្រោះ​មាន​មាន​ទីលំនៅ​ក្រុមទី​៣៥ ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ មុខរបរ​កម្មករ​ទូ​ក​នេសាទ បាន​កាប់​ទៅលើ​ស្ត្រី​ម្នាក់​ជាច្រើន​កាំបិទ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ កំពុង​សម្រាក​នៅក្នុង​មន្ទីរពេទ្យបង្អែក​ចំការចេក​ក្រុង ។ ចំណែក​ស្ត្រី​រងគ្រោះ​មានឈ្មោះ ចេង ឡេង អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ជាមួយ​ជនសង្ស័យ​មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង​។​

 

​តាម​ការរៀបរាប់​ពី​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា រវាង​រូបនាង និង​បុរស​ជាប់​សង្ស័យ​ធ្លាប់ជា​ប្រពន្ធ​ប្តី​នឹង​គ្នា ប៉ុន្តែ​បាន​លែងលះគ្នា​ជិត​១​ឆ្នាំ​មកហើយៗ​នៅ​ថ្ងៃកើតហេតុ នាង​កំពុង​នៅផ្ទះ​មិត្តភក្តិ ហើយ​អតីត​ប្តី​របស់​នាង​ក៏បាន​និយាយ​ហាម​នាង​មិនអោយ​ដើរលេង​ផ្ទះ​មិត្ត ភក្តិ​ច្រើនពេក ។ ក្រោយពី​និយាយ​រួច នាង​ក៏បាន​ចេញពីផ្ទះ​មិត្តភក្តិ​ត្រឡប់មកផ្ទះ​វិញ ស្រាប់តែ​អតីត​ប្តី​របស់​នាង​កាប់​មកលើ​រូបនាង​ចំក្បាល​ហូរឈាម​ស្រោច​ពេញ​ខ្លួន ។​​ដោយឡែក​ជនជាប់សង្ស័យ​បាន​ឆ្លើយ​សារភាពថា មូលហេតុ​ដែល​បង្ក​ឲ្យ​រូបគេ​កាប់​ទៅលើ​អតីត​ប្រព​ន្ឋ ក៏​ព្រោះតែ​រូបគេ​ខឹង​នាង​និយាយ​មិន​ព្រមស្តាប់ ដើរទៅ​ដេក​ផ្ទះ​គេ​ជា​រៀងរាល់ថ្ងៃ ។

img-20130927-wa0000_resized

​ទោះជា​យ៉ាងណា ជនសង្ស័យ​ត្រូវបាន​សម្ថ​កិច្ច ឃាត់ខ្លួន​យកទៅ​សាកសួរ នៅ​អធិការដ្ឋាន ដើម្បី​ចាត់វិធានការ​បន្ត​៕

 

Leave a Reply

(*) Required, Your email will not be published