​លោ​ក​ ​យី​ សុខ​​​ហេ​ង​ ​នា​យ​​ស​ង្កា​ត់រ​ដ្ឋ​បា​​ល​​ព្រៃ​ឈើ​​​តំ​បែ ​និ​ង​​ព​ញាក្រែ​ក​ ​​​ឃុ​ប​ឃិ​ត​​​ឲ្យ​​ក្រុ​ម​​ឈ្មួ​ញ​​រ​ក​ស៊ី​​ដឹក​ឈើ​​ប្រណី​ត និង​​សត្វ​ព្រៃ​​យ៉ា​ង​គ​គ្រឹ​ក​គគ្រេ​ង​​

, , Leave a comment

​ខេត្តកំពង់ចាម ៖​ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ក្នុង​រដូវ​ទឹក​ដំឡើង​នេះ​គេ​សង្កេត​​ឃើញ​ឈ្មួញ​បាន​សម្រុក​ដឹកជញ្ជូន​ឈើ ទាំង​តាម​ផ្លូវទឹក និង​តាម​ផ្លូវគោក​ពី​ផ្នែក​ខាងលើ​នៃ​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ មាន​ពួក​ឈ្មួញ​ទំនើង​ជាច្រើន​នាក់  ដឹកជញ្ជូន ឈើប្រណិត​មាន​បេង ធ្នង់​និង​គ្រញូង និង​ឈើ​លេខ​២​យ៉ាង​គគ្រឹកគគ្រេង​ឥតឈប់ឈរ​ចេញពី​ខេត្តស្ទឹងត្រែង ក្រចេះ​ឆ្លងកាត់ ស្រុក​ពញាក្រែក និង​ស្រុក តំបែរ ឆ្ពោះទៅ​ប្រទេស​វៀតណាម  មិនដែល រំខាន លោក យី សុខ​ហេង ជា​ជំនាញ​រដ្ឋបាល​ព្រៃឈើ នោះទេ ដោយសារតែ​ក្រុម ឈ្មួញ​បាន បង់លុយ​គ្រប់​ចំនួន​អស់ហើយ ។

noma (2)

ជាក់ស្តែង​ក្នុង​រដូវ​ទឹក​ដំឡើង​គឺ​ក្បូនឈើ​ព្យាង្គ​និង​ទូក​ចេញ​ ពី​ខេត្តស្ទឹងត្រែង​ និង​ខេត្តក្រចេះ​ចូល​តាម​ព្រែក​ឆ្លូង​និង​ព្រែក​មួយចំនួន​ក្នុងស្រុក​ឆ្លូង​យកមក​លើកដាក់​នៅ​កំពង់​រាំង​ព្រំប្រទល់​ស្រុក​ឆ្លូង​និង​ស្រុក​តំបែរ​ឬ​នៅ​គីឡូ​ ៥១​ ក្នុងភូមិ​សាស្ត្រ​ស្រុក​តំបែរ​ហើយ​បន្ត​ដឹក​ចេញ​យកទៅលក់​នៅ​ប្រទេសវៀត​ណា​​​​ម​​ជា​រៀងរាល់​យប់​ដោយ​ឆ្លងកាត់​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​តំបែរ​ដែលមាន​លោក​យី សុខ​ហេង​ជា​ប្រធាន​នោះ​តែម្តង​គឺ​មិន​បង្ក្រាប​​ទេ​​​​ដោយ​សំងំ​រាប់​ក្បាល​ឡាន​យកលុយ​។​ដោយ​លែ​ក​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​មួយចំនួន​​ដែល​រកស៊ី​ដឹក​ប្រមូល​ទិញ​ឈើ​ឬ​ធ្យូង ដឹកជញ្ជូន​តាម​រទេះសេះ ឬ​តាម​រ៉ឺម៉ក​ម៉ូតូ​រង​នូវ​ការ​កោសរូស​បង្ខំ​ឲ្យ​បង់លុយ​ពី​សំណាក់​មន្ត្រី ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់លោក យី សុខ​ហេង ដោយ​គ្មាន​ការយោគយល់​បើទោះបីជា​ឈើ​ខ្លះ​ប្រជាពលរដ្ឋ​ទិញ​ពី​តាម​ដេប៉ូ​យកទៅ ធ្វើ​ផ្ទះ​មាន​វិក្កយបត្រ​បញ្ជាក់​ត្រឹមត្រូវ ក៏​គេ​កោសរូស​បង្ខំ​ឲ្យ​បង់ លុយ​ក្រោមលេស​ថា ប្រជា​ពល រដ្ឋ​គ្មាន​ច្បាប់​អនុញ្ញាត​សម្រាប់​ការដឹកជញ្ជូន​ឬ​ទិញ​ឈើ​ពី​ដេប៉ូ​ដែល គ្មាន​ច្បាប់​។ ត្រង់ចំណុច​នេះ​គេ​លើក​ជា​សំណួរ​ថា​ហេតុអ្វី​បានជា​ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់លោក យី សុខ​ហេង មិន​បង្ក្រាប​​ឈើ​ដែល​លក់​ចែកចាយ​នៅតាម​ដេប៉ូ​ខុសច្បាប់​បែរជា​មក​កោសរូស បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​បង់លុយ​ទាំង​ទទឹងទិស​បែបនេះ ហើយ​ពេលខ្លះ​មន្ត្រីក្រោមឱវាទ​របស់លោក យី សុខ​ហេង បាន​បំភ្លឺថា ដេប៉ូ​លក់​ឈើ​ទាំងនោះ​បង់លុយ​រួចហើយ​ទើប​គ្មាន​ការបង្ក្រាប​បែរជា​រងគ្រោះ សម្រាប់​ពលរដ្ឋ​ជា​អ្នកទិញ​ឈើ​ពី​តាម​ដេប៉ូ​យកទៅ​ធ្វើ​ផ្ទះ​ទៅវិញ​។

 

បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាល​បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​អោយ សមត្ថកិច្ច​ដែលមាន​តួនាទី​ជាពិសេស​គឺ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​អោយធ្វើ ការបង្ក្រាប​និង​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​​ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​គ្រប់​ប្រភេទ​ធ្វើយ៉ាងណា​អោយខាងតែបាន​ទោះបីជា អ្នកនោះ​ពាក់​ផ្កាយ ឬ លោក​ខែ​ក៏ដោយ​។ សម្តី​ព្រមាន​នេះ​គឺជា​ការដាក់កំហិត​យ៉ាងខ្លាំង​ក្លា​បំផុត​របស់​ប្រមុខ រាជរដ្ឋាភិបាល​ចំពោះ​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​អោយ​រឹតបន្តឹង​ការងារ​ខ្លួន​តែ ផ្ទុយទៅវិញ​គេ​តែងតែ​សង្កេតឃើញថា​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​គ្រប់​ប្រភេទ មាន​សភាព​កាន់តែ​រីក​ដុះ​​ដាល​យ៉ាង​សេរី និង​គគ្រឹកគគ្រេង​ខ្លាំង​ជាង    មុនៗ​ទៅ​ទៀតហើយ​ការរត់​ព​ន្ឋ​និង​ដឹកជញ្ជូន​នេះ​គឺមាន របៀប​យ៉ាង​អនាធិបតេយ្យ​បំផុត ទាំងយប់​ទាំង​ថ្ងៃ ឆ្លងកាត់​ទឹកដី ស្រុក​ពញាក្រែក និង​ស្រុក តំបែរ ខេត្តកំពង់ចាម ហើយ​ពុំដែល​ឃើញ លោក   យី សុខ​ហេង នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ដែល​កាន់​ពីរ​ស្រុក​ខាងលើ​ដឹកនាំ​កូនចៅ​ដែលជា​មន្ត្រីក្រោមឱវាទរ​បស់​ខ្លួន​ចុះទៅ​​ធ្វើការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ដឹកជញ្ជូន​ឈើ​បណ្តោយអោយ​ពួក​ឈ្មួញ​ដឹកជញ្ជូន​ឈើ គ្រប់​ប្រភេទ​បាន​យ៉ាង​រលូន​ទៅវិញ​ឆ្លងកាត់​ទឹកដី​របស់ខ្លួន​។ ម្យ៉ាងទៀត​បែរជា ឃើញ​លោក យី សុខ​ហេង​ដាក់ពង្រាយ​កូនចៅ​ចាំ​យកលុយ​ពី​ពួក​ឈ្មួញ​រកស៊ី​បទល្មើស​ដឹកជញ្ជូន ឈើ​យ៉ាង​សឿង​បឿ​ង​បំផុត​។

noma (1)

​លោក ប្រាក់ ណូ​ម៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ចាម​

 

​មន្ត្រី​តូចតាច​មួយចំនួន​ធ្លាប់បាន​បង្ហើប​ឲ្យ​ដឹងថា លោក យី សុខ​ហេង មានឈ្មោះ​ក្នុង​គណៈកម្មការ​ចម្រុះ​បង្ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ និង​ជា​ដៃជើង​ដ៏​សំខាន់​របស់លោក ប្រាក់ ណូ​ម៉ា ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ចាម ប៉ុន្តែ​ជា​ទៀងទាត់​ឈ្មួញ​ទាំង​តូច​ទាំង​ធំ ដែល​ដឹកជញ្ជូន​ឈើ​ប្រភេទ​លេខ​២ ឬ​ឈើ​ប្រណីត​ឆ្លងកាត់​ខេត្តកំពង់ចាម គ្រាន់តែ​ចូលដល់ ស្រុក​ពញាក្រែក និង​ស្រុក តំបែរ ភ្លាមៗ គឺ​ក្រុម ឈ្មួញ​បាន​សុំ​ការយោគយល់​ពី​លោក យី សុខ​ហេង រួចទៅហើយ​។ ក្នុងនោះ​មានការ​ស្វែងរក​ផលប្រយោជន៍​សម្រាប់​បែងចែក​ជូន​លោក ប្រាក់ ណូ​ម៉ា ជា​ទៀងទាត់ ទើប​មិន​ដែលមាន​បញ្ហា​អ្វី​កើត ឡើង បើទោះបីជា​សកម្មភាព​ដឹកជញ្ជូន​ឈើ​ផ្ទុយ​ពីបទ​បញ្ជា​លេខ​០១​របស់ រាជរដ្ឋាភិបាល​ក៏ដោយ ក៏​គ្មាន​នរណា​ខ្វល់ខ្វាយ​អើពើ​បង្ក្រាប​ដែរ ព្រោះ​ក្រុម​ឈ្មួញ​បានផ្តល់​ប្រយោជន៍​សម្រាប់​បិទ​ភ្នែក​បិទ​ត្រចៀក​មន្ត្រី ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រួចរាល់​អស់ហើយ​។​

 

ប្រជាពលរដ្ឋ​បាន​ទទូច​សុំ​ឲ្យ  លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​និង​រុក្ខា​ប្រ​ម៉ាញ់​​អាណត្តិ​ថ្មី​ជំរុញ​លោក ឆេង គឹម​ស៊ុន ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ​មេត្តា​ពិនិត្យមើល ភាព​អសកម្ម​របស់លោក យី សុខ​ហេង ឡើងវិញ​ផង ព្រោះ​ទំហំ​នៃ​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅក្នុង ភូមិសាស្ត្រ​ស្រុក ស្រុក​ពញាក្រែក និង​ស្រុក​តំបែរ  ជា​ប្រភព​បង្កើត​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​យ៉ាង​រាលដាល​នៅ​ភាគ​ឦសាន​ប្រទេស កម្ពុជា​។ លោក យី សុខ​ហេង គឺជា​អ្នកស្វែងរក​ផលប្រយោជន៍​យកទៅ​ផ្គត់ផ្គង់​ឆ្នាំងបាយ​របស់លោក ប្រាក់ ណូ​ម៉ា ដ៏​សំខាន់​ម្នាក់​ទើប​ភាព​អសកម្ម​ក៏ដូចជា​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​ក្នុងស្រុក ស្រុក​ពញាក្រែក និង​ស្រុក តំបែរ គេ​មិនដែល​ឃើញ​ថ្នាក់លើ​ដាក់​​ពិន័យ​ឬដ​កលោក​យី សុខ​ហេង បញ្ឈរជើង​ដើម្បី​ព្រមាន​មន្ត្រី​ដទៃទៀត​កុំ​ឲ្យ​ពាក់ព័ន្ធ​ជាមួយ​ជំនួញ​ឈើ ខុសច្បាប់​នោះឡើយ​។ ដូច្នេះ​គេ​មិន​សង្ឃឹមថា​លោក ប្រាក់  ណូ​ម៉ា ហ៊ាន​វាយ​បំបែក​ឆ្នាំងបាយ​របស់ខ្លួន​ទេ​៕ ​ដោយ បុត្ត​ទម​

 

Leave a Reply

(*) Required, Your email will not be published