អនាគត​កូនប្រសារ​លោកធំ​នៅ​កំពង់សោម បើកឡាន​ក្រឡាប់​តាមផ្លូវ ​ព្រោះ​អន់​ចរិត​ផឹកស៊ី​ស្រវឹង

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖  កាលពី​វេលា​ម៉ោង ៤​ទៀបភ្លឺ ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៣ នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​អូរ​ត្រាវ ក្នុង​សង្កាត់​លេខ​១ ខេត្ត​ព្រះសីហនុ បុរស​ម្នាក់​ដែលជា អនាគត​កូនប្រសា​សំណព្វចិត្ត របស់​អនុប្រធាន​មន្ទីរ សាធារណការ​និង​ដឹកជញ្ជូន ខេត្ត​ព្រះសីហនុ បាន​ផឹកស៊ី​ស្រវឹង យ៉ាង​ជោកជាំ នៅ​ក្រុងព្រះសីហនុ ហើយ​បែកគំនិត ចង់​បើករថយន្ត កញ្ចាស់​មួយគ្រឿង មកកាន់​រាជធានី​ភ្នំពេញ បាន​ក្រឡាប់​ផ្ងារ ជើង តែ​សំណាងល្អ​ជនរងគ្រោះ មិនមាន​គ្រោះថ្នាក់ ដល់​អាយុជីវិត​នោះទេ​អាច​ធ្វើជា កូនប្រសា​សំណព្វចិត្ត របស់លោក​អនុប្រធាន​មន្ទីរ សាធារណការ​និង​ដឹកជញ្ជូន ខេត្ត​ព្រះសីហនុ ។​

 

​ក្រុម​អ្នកសារព័ត៌មាន ក៏បាន​ធ្វើដំណើរ ទៅកាន់​ការិយាល័យ នគរបាល ចរាចរណ៍​ជើងគោក ដើម្បី​សាកសួរ​ពី​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរ​នេះ ក៏មាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ កំពុង​ស្ថិតនៅ​ទីនោះ បាន​អះអាងថា ជា​កូនចៅ​របស់គាត់ ដែល​ទទួលរង គ្រោះថ្នាក់​ចរាចរ​នេះ ហើយ​គាត់​បាន ប្រាប់ថា ចំពោះ​ព័ត៌មាន​នេះ មិនត្រូវ​បានអនុញ្ញាត ឲ្យ​កាសែត ឬ​ទូរទស្សន៍​ណាមួយ ចុះផ្សាយ​ជា ដាច់ខាត ព្រោះ​គាត់ បាន​ជំរាបជូន ថ្នាក់ដឹកនាំ មាន​មេ​ប៉ូលិស មេ​ប៉េអឹម (​កាង​) ឲ្យ​បិទ​កាសែត និង ទូរទស្សន៍ អស់ហើយ ។​

gg

​ចំណែក​មន្ត្រីនគរបាល​ចរាចរណ៍ ហាក់ដូចជា​ស្ទាក់ស្ទើរ  ក្នុងការ​ផ្តល់ព័ត៌មាន ដោយបាន​ឆ្លើយ​ប្រាប់​អ្នកកាសែត និង​ទូរទស្សន៍​ថា ករណីនេះ​បង្កឡើង​ដោយ​ខ្លួនឯង ពួកគេ​មិនបាន​ធ្វើ​កំណត់​ ហេតុអ្វី​ទេ ហើយក៏​មិនដឹង​ឈ្មោះ អ្នកបើកបរ បង្ក​គ្រោះថ្នាក់ ដោយ​ខ្លួនឯង​នោះដែរ ។ ទោះជា​យ៉ាងនេះ​ក្តី អ្នកដឹង​រឿង​គ្រោះថ្នាក់​ចរាចរ​មួយ​នេះ បាន​រិះគន់ថា អាចមាន​ការឃុបឃិត​គ្នា ជាមួយ​សមត្ថកិច្ច ដោយ​មិន​ចង់ ឲ្យ​បែកធ្លាយ​រឿង អនាគត​កូនប្រសា​សំណព្វចិត្ត របស់​អនុប្រធាន​មន្ទីរ សាធារណការ​និង​ដឹកជញ្ជូន ខេត្ត​ព្រះសីហនុ បាន​ផឹកស៊ី​ស្រវឹង យ៉ាង​ជោកជាំ នៅ​ក្រុងព្រះសីហនុ ហើយ​បែកគំនិត ចង់​បើករថយន្ត កញ្ចាស់​មួយគ្រឿង មកកាន់​រាជធានី​ភ្នំពេញ បាន​ក្រឡាប់​ផ្ងារ ជើង តែ​សំណាងល្អ​ជនរងគ្រោះ មិនមាន​គ្រោះថ្នាក់ ដល់​អាយុជីវិត​នោះទេ ព្រោះតែ​ជនរងគ្រោះ​​កំពុងមាន​ទំនាក់ទំនង​ជាមួយ​កូនស្រី របស់​លោកធំ​ម្នាក់ ដែលមាន​តួនាទី ជា​អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​ព្រះសីហនុ ៕

 

Leave a Reply

(*) Required, Your email will not be published