រវល់​ជជែក​គ្នា ភ្លេច​មើលមុខ ជ្រុល​ទៅបុក​រង្វង់​មូល​ចោមចៅ​រងរបួស​ធ្ងន់​ស្រាល​២​នាក់​

, , Leave a comment

​រាជធាន​ភ្នំពេញ ៖ រវល់​ជជែក​គ្នា​ភ្លេច​មើលមុខ ក៏​ជ្រុល​ចង្កូត​ទៅបុក​រង្វង់​មូល​ចោមចៅ បណ្ដាលឱ្យ​យុវជន​ពីរ​នាក់​រងរបួស​ធ្ងន់​ស្រាល ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣ និង ៣០ នាទី​ថ្ងៃទី​២៦ ខែ កញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅ​រង្វង់​មូល ចោមចៅ កែង​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ ថ្នល់បំបែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍ សែន​ជ័យ រាជធានី​ភ្នំពេញ ។​

001-(1)(5)

ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ យឿ​ង ចាន់​ថេ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​និស្សិត​អគ្គិសនី​នៃ​វិទ្យាស្ថាន​បណ្ដុះ បណ្ដាល​វិជ្ជាជីវ​រស់នៅ​ភូមិ​ដ​ណ្ដ​ង ឃុំ​ក្រាំង ចេក ស្រុក​ឧដុង្គ ខេត្ដ​កំពង់ស្ពឺ​(​អ្នក​ឌុប​) អ្នករួមដំណើរ​ឈ្មោះ​ឌឹ​ម សុធា​រិ​ទ្ធ ភេទ ប្រុស អាយុ​២០​ឆ្នាំ មានមុខរ​បរជា​សន្ដិ សុខ​ធនាគារ រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា អ្នក​ទាំងពីរ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មា​ស់រី​វ៉ូ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក លេខ​កណ្ដាល​1H-8803 ។​

 

​សាក្សី បាន​បន្ដថា មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំងពីរ​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ដូច​ព្យុះ  ។ លុះ​ជិះ​មកដល់​ចំណុចកើតហេតុ ដោយសារតែ​ជាប់​ជជែក​គ្នា​មើលមុខ មិនទាន់​ក៏​ជ្រុល​ចង្កូត​ទៅបុក​រង្វង់​មូល ចោមចៅ​បណ្ដាលឱ្យ​អ្នក​ទាំងពីរ​រងរបួស​ធ្ងន់​ម្នាក់​ស្រាល​ម្នាក់ រីឯ​ម៉ូតូ​ក៏​រង​ការ​ខូច ខាត​យ៉ាងដំណំ​ផងដែរ ។ ក្រោយពេល​កើត ហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ដ​សង្គ្រោះ​របស់​អង្គភាព​៧១១​ដឹក​យកទៅ កាន់​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​បន្ទាន់​ចំណែក ម៉ូតូ​ជនរងគ្រោះ​របួស ស្រាល​បាន​បណ្ដើរ​យកទៅ​ផ្ញើ​អ្នក​រស់​នៅក្បែរនោះ ៕

 

Leave a Reply

(*) Required, Your email will not be published