រថយន្ត​ឡង់​គ្រី​ស័​របុក​គោ​ងាប់​ហើយ ចូលទៅ​ពួន​ក្នុង​តូប​

, , Leave a comment

​ខេត្ដ​ឧត្ដរមានជ័យ ៖ យ៉ាងហោចណាស់​មនុស្ស ៤ នាក់​ទទួល​រងរបួស​ធ្ងន់ ដែល​បណ្តាលមកពី​រថ​យន្ត​ឡង់​គ្រី​ស័​រ​មួយគ្រឿង បើកបរ​ហួស​ល្បឿន​កំណត់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​នេះ​បាន កើតឡើង​នៅ​ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៣ វេលា​ម៉ោង ៣ និង ៣០ នាទី​រសៀល​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦៧ ទល់មុខ​ផ្លូវទឹក​ជុំ ស្ថិតក្នុង​ភូមិ​ទឹក​ជុំ ឃុំ​ត្រពាំង​ប្រិ​យ ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ ។​

 

​ប្រភពពី​អ្នក​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​ឡង់​គ្រី​ស័​រ​មួយគ្រឿង បើកបរ​យ៉ាង​លឿន ពេលមកដល់​កន្លែងកើតហេតុ ស្រាប់​តែមាន​សត្វ​គោ​រត់​ឆ្លងថ្នល់ ហើយ​រថយន្ត​ក៏​ជ្រុល​ទៅបុក​យ៉ាង​ពេញទំហឹង​ធ្វើ​ឲ្យ​ងាប់​គោ​អស់​មួយ​ក្បាល រួច​បន្ដ​ទៅបុក​បាក់​ប​ង្គោ​ល​ព្រំប្រទល់​ភូមិ​មួយ និង​បន្ដទៀត​បុក​តូប​២​ទៀត​នៅក្បែរ​ផ្លូវ​ទៅមុខ​លែងរួច ឯ​អ្នកបើកបរ និង​អ្នកជិះ​លើ រថយន្ដ​បាន​រងរបួស​ធ្ងន់ ។

 

​ប្រភព​ដដែល​បន្តទៀត​ថា អ្នកបើកបរ​រថយន្ដ​ឡង់​គ្រី​ស័​រ​មានឈ្មោះ​នួន សំអាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់ នៅ​ភូមិ​ជាំ ឃុំ​ត្រញំង​ប្រិ​យ ស្រុក​អន្លង់ វែង រងរបួស​ធ្ងន់ ។ រីឯ​អ្នករួមដំណើរ ៣​នាក់​ទៀត ១-​ឈ្មោះ​មួង វ​ត្ដី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជា​នគរបាល​អន្ដោ ប្រវេសន៍ រងរបួស​ធ្ងន់​, ២-​ឈ្មោះ​រុំ ភេទ ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជា មួយ​គ្នា មុខរបរ​កម្មករ រងរបួស​ធ្ងន់ និង ៣-​ឈ្មោះ​វ៉េ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា​មុខរបរ​កម្ម ករ​រងរបួស​ធ្ងន់ ។​

ksn26a44

​បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង ៤ នាក់​ត្រូវបាន​កម្លាំង​នគរបាល​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ស្រុក​និង​បាន​យក​រថយន្ដ ទៅ​រក្សាទុក​ដើម្បី​រៀបចំ​សំណុំរឿង​ចាត់ការ​តាមច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published