ស្ត្រី​បុគ្គលិក​កាស៊ីណូ​ម្នាក់ លេបថ្នាំ​សម្លាប់ខ្លួន សង្ស័យ​រឿង​ស្នេហា

, , Leave a comment

​ខេត្ដ​ឧត្ដរមានជ័យ  ៖ ស្ដ្រី​វ័យក្មេង​ម្នាក់​បាន​ដាច់​ចិ​ត្ដ​លេបថ្នាំ​សម្លាប់ខ្លួន​ដោយ​ពុំ​ដឹង​មូលហេតុ​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​កើតឡើង ហើយ​ត្រូវ​មិ​ត្ដ​ភក្ដិ​រួច​ការងារ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បង្អែក​ស្រុក​អន្លង​វែង​កាលពី​វេលា​ម៉ោង ៦​ល្ងាច ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅក្នុង​បន្ទប់​ស្នាក់​នៅក្នុង​កាស៊ីណូ សា​ងាំ​រី​សត នៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ​។​

2-2496

​តាម​នារី ម្នាក់​ដែលជា​មិ​ត្ដ​ភក្ដិ​នារី រងគ្រោះ​បាន​និយាយថា នារី​រងគ្រោះ មានឈ្មោះ ផាន់ នី អាយុ​២២​ឆ្នាំ ជា បុគ្គលិក​បម្រើ​ការងារ​កាស៊ីណូ​សា​ងាំ រី​សត មាន​ទីលំនៅ​ក្រុង​សំរោង ខេត្ដ​ឧត្ដរមានជ័យ ។ មុនពេល​កើតហេតុ​គេ​ឃើញ នារី​រងគ្រោះ​មាន​អាកា​រៈ​ក្អួតចង្អោ ឃើញ ដូច្នេះ​នាង​ក៏​សួរថា ហេតុអ្វី​ក៏​ឯង​ក្អួត ច្រើន​យ៉ាងនេះ​? នារី​រងគ្រោះ​បាន​ឆ្លើយ ថា នាង​លេបថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​អស់​៣ គ្រាប់ ។ បន្ទាប់ពី​និយាយ​ចប់​នារី​រង គ្រោះ​បាន​សន្លប់​បាត់ស្មារតី​លែង​ដឹងខ្លួន​។ ភ្លាមនោះ​ខ្លួន និង​មិ​ត្ដ​ភក្ដិ​ឯទៀត​ស​ក៏បាន ដឹកបញ្ជូន​នារី​រងគ្រោះ​ទៅ​មន្ទីរពេទ្យ ដើម្បី​ឱ្យជួយ​ស​ង្គ្រាះ ។​

dsc04753

លោក នៅ សំអន អនុប្រធាន​មន្ទីរ ពេទ្យ​បង្អែក​ស្រុក​អន្លង់វែង​បានឱ្យដឹងថា ស្ដ្រី​រងគ្រោះ​បាន​រួច​ផុតពី​សេចក្ដីស្លាប់ ហើយ ។ ជុំវិញ​ហេតុការណ៍​ខាងលើនេះ​គេ សង្ស័យថា មូល​ហេតុដែល​ស្ដ្រី​រងគ្រោះ លេបថ្នាំ​សម្លាប់ខ្លួន​អាចមកពី​តូច​ចិ​ត្ដ រឿង​ស្នេហា ។ ប៉ុន្ដែ​រឿង​ពិត​យ៉ាងណា​នោះ គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ៕

 

Leave a Reply

(*) Required, Your email will not be published