ស្ទាវ​បើករថយន្ត​កិន​ក្មេង​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​

, , Leave a comment

​ខេត្ដ​កំពង់ចាម ៖ ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​មួយ​បណ្តាល​មក​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​បាន​បុក ហើយ​កិន​ក្មេងប្រុស​ម្នាក់ អាយុ ៥ ឆ្នាំ ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ យ៉ាង​អាណោចអាធ័ម នៅលើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៧ ។ ហេតុការណ៍​ដ៏​សង្វេក​នេះ​កើតឡើង​នៅវេលា​ម៉ោង ៤ និង ១០ នាទី​រសៀល ថ្ងៃទី​២៥ ខែ កញ្ញា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ត្រង់ចំណុច​មុខ​វត្ដ​ទន្លេ​បិទ ឋិត​ក្នុងភូមិ​យាយ​ស ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម ។

ss(14)

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ក្មេងប្រុស​រងគ្រោះ​មានឈ្មោះ ហ៊ាន សុវណ្ណារ៉ា អាយុ ៥ ឆ្នាំ រស់នៅ​កន្លែងកើតហេតុ​ខាងលើ មាន​ម្ដាយ​ឈ្មោះ យ​ន ច​ន្នា អាយុ ៣០ ឆ្នាំ នៅ​ថ្ងៃកើតហេតុ​គាត់​មិនបាន​នៅផ្ទះ​ទេ រវល់​ស៊ីឈ្នួល​ធ្វើ​ចម្ការ​នៅ​ខេត្ដ​រតនគិរី​ដោយ​ទុក​កូន​នៅ​ជាមួយ​ជីដូន​។​ ​ប្រភព​ដដែល​បាន​បន្តទៀតថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​សាំ​យ៉ុង​ពណ៌​លឿង​មួយគ្រឿង ស្លាក​លេខ​ភ្នំពេញ 2X-3064 បើកបរ​ដោយ​យុវជន​ឈ្មោះ អឿន សុខ​ឡុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ ភូមិ​ខ្ល​យ ឃុំ​មាន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បើក​ក្នុងទិសដៅ ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន ។  លុះ​មកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​កៀរ ជនរងគ្រោះ​ដួល​លើ​ចិញ្ចើមផ្លូវ ហើយក៏​កិន​បន្ថែមទៀត​បណ្ដាលឱ្យ​បែកក្បាល ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តង ។  ឃើញ​ដូចនេះ​អ្នកបើករថយន្តរ​បង្ក មិន​ព្រម​ឈប់​រថយន្ដ​ទេ ថែមទាំង​បន្ថែម​ល្បឿន​បើក​រត់គេច ។

ss-(1)(8)

​ឃើញ​ហេតុការណ៍​ដូចនេះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សម​ត្ច​កិច្ច ដេញតាម​ស្ទាក់ចាប់ ស្ទាក់​រថយន្ដ​ខាងលើ ពេល​ចាប់បាន​អ្នកបើកបរ​ព្យាយាម​ប្រកែក​ដោះសា​ថា គេ​មិនមែនជា​អ្នកបើកបរ​ទេ គេ​គឺជា​ព្រូ​រថយន្ដ​ប៉ុណ្ណោះ ។ ទន្ទឹមនឹងនោះ​ប្រជាពលរដ្ឋ​បាន​ស្វាគមន៍​ម្នា​ក់មួយ ដៃ​មួយ​ជើង​ទៅ ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​។ ​ក្រោយ​កើតហេតុ​ជនបង្ក និង​រថយន្ត ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published