បត់​លឿន​មិន​មើល​ក្រោយ ត្រូវ​រថយន្ត​ហ៊ីយ៉ាន់ដាយ បុក​ចំ​ពីក្រោយ របួសស្រាល​ម្នាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​រងរបួស​ស្រាល ខណៈពេលដែល​ម៉ូតូ​ហុងដា​សេ​១២៥ ត្រូវ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ជាន់​ហ្វ្រាំង​មិនទាន់ បុក​ចំ​ពីក្រោយ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ៩ ព្រឹក ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៣ នៅមុខ​ក្រុមហ៊ុន​បូ​យ៉ុង ស្ថិត​តាម​បណ្តោយ​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។​

Capture

ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ហុងដា​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ​ភ្នំពេញ 1AS- 9042​បើកបរ​ដោយ​បុរស​ចំណាស់​ម្នាក់​ឌុប​ស្ត្រី​ចំណាស់​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត ។ លុះ​មកដល់​កន្លែងកើតហេតុ ម៉ូតូ​បាន​បើក​ស៊ី​ញូ​បត់​ឆ្វេង​ភ្លាមៗ ជាហេតុ​ធ្វើ​ឲ្យ​រថយន្ត​ហ៊ីយ៉ាន់ដាយ ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 2W-3912 បើកបរ​ដោយ​បុរស​ម្នាក់​នឹង​រួម​ដំណើរ​ដោយ​ជនជាតិ​ចិន ២ នាក់​ប្តី​ប្រព​ន្ឋ ជាន់​ហ្វ្រាំង​មិនទាន់ ក៏​បុក​គូទ​ពីក្រោយ បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ធ្លាក់​ស្ត្រី​ចំណាស់​ជា​ប្រព​ន្ឋ​អ្នកបើកបរ​ម៉ូតូ រងរបួស​ជើង ។ ចំណែក​ម៉ូតូ​បាន​រង​ការខូចខាត​តិចតួច​ប៉ុណ្ណោះ ។​

IMG_2136

​ក្រោយ​កើតហេតុ​ភាគី​ម្ចាស់​រថយន្ត​បាន​សម្របសម្រួល​ចេញថ្លៃ​ព្យាបាល និង​ជួសជុល​ម៉ូតូ​ដើម្បី​បញ្ចប់រឿង​៕

 

Leave a Reply

(*) Required, Your email will not be published