រថយន្ត​ហ៊ីយ៉ាន់ដាយ បុក​រថយន្ត​ណា​វ៉ា​រ៉ា មិន​រំខាន​សមត្ថកិច្ច​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ រថយន្ត​ពីរ​គ្រឿង​រង​ការ​ខូ​ត​ខាត​យ៉ាងដំណំ ខណៈដែល​បុក​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង ត្រង់​ផ្លូវបែក​ជា ៤ កាល​វេលា​ម៉ោង​១០​នឹង​៣០​នាទី​ព្រឹក ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣នៅតាម​បណ្តោយ​ផ្លូវ ១៩៧២ កែង​ផ្លូវ ១០១១ ក្នុងភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

HPIM6304 HPIM6309

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ហ៊ីយ៉ានដាយ ២ តោន ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ចាម 3A-0004 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​១៩៧២ ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន លុះ​មកដល់​កន្លែងកើតហេតុ​បាន​ជ្រុល​ទៅបុក​រថយន្ត​នីសា​ន់ ម៉ាក​ណា​វ៉ា​រ៉ា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2K-4567 ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ណា​វ៉ា​រ៉ា​ខ្ទេច​មួយ​ចំហៀង​ខាងមុខ​ស្ទើ​ទាំងស្រុង ។​

 

​ក្រោយ​កើតហេតុ​ភាគី​ទាំងសងខាង​បាន​សុំ​សម្របសម្រួល​គ្នា​ដោយ​ភាគី​ខាង​ម្ចាស់​រថយន្ត​បង្ក​ចេញថ្លៃ​ខូចខាត​ឲ្យ​រថយន្ត​រងគ្រោះ ដើម្បី​បញ្ចប់រឿង ៕

 

Leave a Reply

(*) Required, Your email will not be published