ធ្វើ​ជ្រុះ​កែវ ដើម្បី​គេចវេះ​ពី​ការ​គិតលុយ​ត្រូវ​ម្ចាស់​ហាង​ព្រួត​វាយ​ទ្រមខ្លួន

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​៣​នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល ដោយសារ​ករណី​ទំនាស់​វាយតប់​គ្នា​ជាមួយ​បុគ្គលិក​ហាង​ផឹកស៊ី​មួយ​យីហោ​សម្រស់​បុប្ផា​ថ្មី​កាលពី​វេលា​ម៉ោង ១២ និង ៣០ នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣ នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​ទំនាស់​នេះ​ត្រូវបាន​ភាគី​ជនរងគ្រោះ​ចោទប្រកាន់ថា គ្រាន់តែ​ស្រវឹង​ធ្វើ​ឲ្យ​បែក​កែវ​សោះ​ត្រូវ​ម្ចាស់​ហាង​បញ្ជា​កូនចៅ​ឲ្យ​ព្រួត​វាយតប់​។​

IMG_5714 IMG_5726

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ខាងលើ​មាន​គ្នា​៣​នាក់ ទី​១. ឈ្មោះ ឃឹម នី អាយុ​២០​ឆ្នាំ មុខរបរ​ជាង​កាត់​កញ្ចក់​ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​ទឹកថ្លា រងរបួស​ធ្ងន់​ត្រង់​ក្បាល​ហូរឈាម​កក្លាក់​។ ទី​២. ឈ្មោះ ភ័ក្ដ្រ​ម៉ា អាយុ​២២​ឆ្នាំ មុខរបរ​ជាងកាត់សក់​ដូចគ្នា ទី​៣. ឈ្មោះ ហេង ម៉េង អាយុ​២៥​ឆ្នាំ​មុខរបរ​ជាង​កាត់​កញ្ចក់ និង​ស្នាក់នៅ​ជាមួយគ្នា​។ នៅ​មុនពេល​កើតហេតុ​ពួកគេ​បាន​ចូលមក​ផឹកស៊ី​នៅក្នុង​ហាង​នេះ​តាំងពី​ម៉ោង ៨​និង​៣០​នាទី រហូតដល់​ម៉ោង​១២​និង​៣០​នាទី​រំលងអធ្រាត្រ​អស់​ស្រា​បៀរ​៨​ថូ និង​មាន​គ្នា​៨​នាក់ ហើយ​ពួកខ្លួន​ក៏​ចេញ​ទៅមុន​បាត់​នៅសល់តែ​៣​នាក់​ក៏​ហៅ​ឲ្យ​គេ​គិតលុយ​អស់ តម្លៃ​៧០​ដុល្លារ តែ​ដោយ​ភាពស្រវឹង​ជោក​ក៏​ធ្វើ​ឲ្យ​ជ្រុះ​បែក​កែវ​២-៣​។ ពេលនោះ​ក៏​ស្រាប់​តែមាន​បុគ្គលិក​ដែល​បញ្ជា​ដោយ​ម្ចាស់​ហាង​នេះ​នាំគ្នា​មក វាយតប់​លើ​ពួកខ្លួន​បណ្ដាល​ឲ្យ​រងរបួស​ដូច្នេះ ហើយ​ត្រូវ​ប៉ូលិស​នាំយកទៅ​ឃុំខ្លួន​អស់​១​យប់​ទៀតផង​ទើប​ដោះលែង​។​

 

​តែ​ទោះជា​យ៉ាងណា ជន ចំណាន អាយុ​៣១​ឆ្នាំ​ជា​មេការ​គ្រប់គ្រង​ក្នុង​ហាង​នេះ​បាន​និយាយ​បដិសេធថា ករណីនេះ​ខាង​បុគ្គលិក​របស់លោក​ពុំបាន​វាយតប់​មកលើ​ពួកគេ​នោះទេ គឺ​ពួក​ឯង​វាយតប់​គ្នា​គាត់​ប៉ុណ្ណោះ ដែល​ផ្ទុយស្រឡះ​ពី​ការចោទប្រកាន់​របស់​ជ​ន​រង​គ្រោះជា​ភ្ញៀវ​៕

 

Leave a Reply

(*) Required, Your email will not be published