ខ្វះ​អធ្យាស្រ័យ ទាញ​កែវ​សំពង​ក្បាល​ប្តី ឈាម​ស្រោច​ពេញ​ខ្លួន​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ខណៈដែល​ស្ត្រី​ជា​ប្រពន្ធ​ទប់​កំហឹង​មិនបាន ក៏​យក​កែវ​មក​វាយ​ចំក្បាល ហូរឈាម​ស្រោច​ពេញ​ខ្លួន​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​ដឹក​មក​ស​ង្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ។ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​បណ្តាលមកពី​ជម្លោះ​រវាង​ប្តី​ប្រពន្ធ​នេះ​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។​

 

​ប្រភពពី​អ្នកជិតខាង​បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ​ដោយសារតែ​ប្រពន្ធ​វាយ​ក្បាល​នោះ​មានឈ្មោះ ប៉ុន ពិសី អាយុ​២៩​ឆ្នាំ ចំណែក​ប្រពន្ធ​មានឈ្មោះ គង់ រិ​ន អាយុ​២៩​ឆ្នាំ អ្នក​ទាំងពីរ​កន្លែងកើតហេតុ​ខាងលើ​។ តាម​ការរៀបរាប់​ពី​ស្ត្រី​ឈ្មោះ ឡា​ច ចាន់​ឌី ត្រូវជា​ម្តាយ​របស់​ឈ្មោះ ប៉ុន  ពិសី បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ កូនប្រសា​បានមក​ផ្ទះ​របស់គាត់ ដើម្បី​មក​យក​កូន​និង​មក​មើល​ធុង​ទឹកអំពៅ​ដែល​គាត់​បាន​ទិញ​ឲ្យ ។ ក្នុងពេល​កំពុង​មើល​ធុង​ទឹកអំពៅ​នោះ កូនប្រសា​របស់គាត់​បា​ន​ប្រាប់ថា ហេតុ​អី​ក៏​ទិញ​ធុង​ដូច្នេះ ? ក្រោយ​ពេលដែល​ម្តាយ​ឮដូច្នេះ​ក៏​ស្តីថា​បន្តិចបន្តួច និង​បង្ក​ជា​ជម្លោះ​ឡើង​ពេលនោះ​បុរស​ជា​ប្តី​ឃើញ​ប្រពន្ធ​ឈ្លោះ​ជាមួយ​ម្តាយ​របស់ខ្លួន​ដូច្នេះ ក៏​ស្ទុះ​ទៅ​ជួយ​ម្តាយ និង​វាយ​ទៅលើ​ប្រពន្ធ​ជាច្រើន​ដង​តែ​មិនត្រូវ​ស្រាប់តែ​ប្រពន្ធ​បាន​ទាញ​កែវ​វាយ​ក្បាល​តែម្តង ។​

dsc07166

​ចំណែក​ស្ត្រី​ជា​ប្រពន្ធ​បាន​បង្ហើប​ថា មូល​ហេតុដែល​បង្កអោយមាន​ជម្លោះ​រហូត រងរបួស​ដល់​ប្តី​នោះ ដោយសារតែ​ម្តាយក្មេក​របស់​នាង បាន​ដៀល​ត្មេះ​នាង​គ្រប់បែបយ៉ាង ដោយសារតែ​នាង​ប្រាប់​រឿង​ទិញ​ធុង​ទឹកអំពៅ​មិន​ដូច​គេឯង ហើយក៏​ព្រួត​វាយ​នាង​ទាំង​ម្តាយ​និង​កូន​តែម្តង តែ​នាង​គេច​រួច​រហូត ។ ក្នុងពេលនោះ​នាង​បាន​ប្រាប់ថា កុំអោយ​វាយ​នាង​ប្រយ័ត្ន​នាង​វាយ​វិញ តែ​មិន​ព្រម​ឈប់ នៅតែ​ព្យាយាម​វាយ​នាង​ជាច្រើន​ដង ធ្វើ​ឲ្យ​នាង​ទប់​កំហឹង មិនបាន ក៏​យក​កែវ​មក​វាយ​ក្បាល​ប្តី​បណ្តាលអោយ​រងរបួស​តែម្តង ។ ​បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ ស្ត្រី​ជា​ប្រពន្ធ​រួច សមត្ថកិច្ច​បាន​ឲ្យ​ប្រពន្ធ​ត្រឡប់ទៅផ្ទះ​វិញ និង​ណែនាំ​កុំ​ឲ្យ​មាន​ជម្លោះ​ហិង្សា​បែបនេះ​តទៅទៀត ៕

 

Leave a Reply

(*) Required, Your email will not be published