រថយន្ត​ឡិច​ស៊ី​ស​RX300​បុក​នឹង​ម៉ូតូ​វីវ៉ា បណ្តាល​ឲ្យ​របួសធ្ងន់​ម្នាក់ ស្រាលម្នាក់​ ហើយ​គេច​បាត់ស្រមោល​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​មនុស្ស​ពីរ​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ខណៈដែល រថយន្ត​ឡិច​ស៊ី​ស​RX300​បុក​នឹង​ម៉ូតូ​វីវ៉ា​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១​យប់ រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៦ កញ្ញា ២០១៣ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

122 (1)

ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំងពីរ​បាន​ជិះ​ម៉ូតូ​វីវ៉ា ពណ៌​ខ្មៅ ១ គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1AM-1373 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៩៨៦ ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុច​មុខកា​រ៉ា​អូ​ខេ​ឌី​យ៉ា​ម៉​ង់ ម៉ូតូ​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ ស្រាប់តែ​ត្រូវ​រថយន្ត​ឡិច​ស៊ី​ស​RX300 ពណ៌​កណ្តុរ​ប្រមេះ ១​គ្រឿង អត់​ចាំ​ស្លាក​លេខ បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​អ្នកបើកបរ​រងរបួស​ធ្ងន់ ចំណែក​ស្ត្រី​ដែល​រួម​ដំណើរ​ជាមួយ​របួសស្រាល​រលាត់​ដៃជើង ។ ឃើញ​ស្ថានភាព​បែបនេះ ជនបង្ក​បាន​បន្ថែម​ល្បឿន គេចខ្លួន​បាត់ស្រមោល។​

122

​ក្រោយ​កើតហេតុ​បុរសរងគ្រោះ​ត្រូវ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំណែក​ម៉ូតូ​សមត្ថកិច្ច​បាន​នាំទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​តាមរក​រថយន្ត​បង្ក​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published