ស្ត្រី​ម្នាក់​ត្រូវ​ប្រឈម​ទោស​ប្រហារជីវិត ពីបទ​នាំយក​ថ្នាំញៀន ចូល​ប្រទេស​ឥណ្ឌូនេស៊ី

, , Leave a comment

​ប្រទេស​ឥណ្ឌូនេស៊ី ៖ ស្ត្រី​សញ្ជាតិ​អង់គ្លេស​ម្នាក់​កំពុង​ប្រឈមមុខ​នឹង​ទោស​ប្រហារជីវិត បន្ទាប់ពី​លួចលាក់​នាំចូល​ថ្នាំញៀន​ប្រភេទ ម៉ា​ទឹកកក ដាក់​នៅ​ខាងក្រោម​ខោ​ទ្រនាប់​របស់​នាងចូលទៅ​ក្នុងប្រទេស​ឥណ្ឌូនេស៊ី ។ Andrea Waldeck អាយុ ៤៣ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន នៅក្នុង​ខែមេសា នៅឯ​សណ្ឋាគារ​មួយ ក្នុង Surabaya ស្ថិតក្នុង​ខេត្ត East Java នៃ​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​ឥឡូវនេះ ។​ ​ស្ត្រី​រូបនេះ ត្រូវបាន​ចោទប្រកាន់​ពីបទ​នាំចូល​គ្រឿងញៀន ចូលក្នុង​ប្រទេស​នេះ ដែល​បាន​នាំយក​មកពី​ប្រទេស​ចិន ដោយ​លាក់ទុក​ថង់​ប្លា​ស្ទីក​ម៉ា​ទឹកកក​ចំនួន​៤​កញ្ចប់ នៅ​ខាងក្នុង​ខោ​ទ្រនាប់​របស់​នាង ។​

aa8cd4d720c6e553885016499a3a0ca2_M

​សូមបញ្ជាក់ថា ឥណ្ឌូនេស៊ី មានច្បាប់​ប្រឆាំង​ដ៏​ខ្លាំងក្លា​ទៅលើ​ការរត់ពន្ធ​គ្រឿង​មួយចំនួន នៅក្នុង​ពិភពលោក និង​បទល្មើស​នោះ គឺ​ត្រូវដាក់​ទណ្ឌកម្ម​ដល់​អាយុជីវិត ។ ដំណើរការ​កាត់ទោសរ​បស់ Waldeck បានចាប់ផ្តើម​កាលពី​ថ្ងៃ​ម្សិលមិញ និង​បន្តធ្វើ​នៅ​សប្តាហ៍​ក្រោយ ។ យោងតាម Jakarta Post បាន​ឲ្យ​ដឹងថា លោក Oktavianto បាន​និយាយថា ជនល្មើស​បាន​បំពាន​ទៅនឹង​មាត្រា ១១៤ និង ១១២ នៃ​ច្បាប់​ស្តីអំពី​សារជាតិ​អាភៀន​ឆ្នាំ​២០០៩ ដែល​បាន​អនុវត្ត​ទោស​ប្រហារជីវិត ដែល​អាចធ្វើ​ទៅបាន ។​

 

​ស្ត្រី​រូបនេះ បាន​ប្រាប់​ប៉ូលីស​ថា មិត្ត​ប្រុស​របស់​នាង​រស់នៅ Guangzhou ប្រទេស​ចិន បានផ្តល់​លុយ​ដល់​នាង​ប្រហែល ៣,០០០ ផោន​ដ៍ ដើម្បី​ចរាចរ​ថ្នាំញៀន​ប្រភេទ ម៉ា​ទឹកកក នេះ ។ បើទោះបីជា​លំនៅដ្ឋាន​របស់​នាង ត្រូវបាន​ចុះចូល​ក្នុង​បញ្ជី​ជា​ពលរដ្ឋ​នៅ Guangzhou ក៏ដោយ តែ Waldeck មាន​ដើមកំណើត​មកពី Rustington ក្នុង West Sussex (​អង់គ្លេស​) ។ Waldeck ត្រូវបាន​រំពឹងថា នឹង​ផ្តល់​របាយការណ៍​លម្អិត​មួយ ក្នុង​សវនាការ​តុលាការ​នៅ​ថ្ងៃ​ចន្ទ ដើម​អាទិត្យ​ក្រោយនេះ ។

article-2431831-18410A0700000578-156_4

គួរ​រម្លឹក​ផងដែរ​ថា ករណីនេះ បានកើត​ឡើង បន្ទាប់ពី​ស្ត្រី​អង់គ្លេស​ម្នាក់ ឈ្មោះ Lindsay Sandiford ត្រូវបាន​កាត់ទោស​ប្រហារជីវិត បន្ទាប់​គាត់​ត្រូវបាន​ចាប់ខ្លួន ខណៈ​ព្យាយាម​រត់ពន្ធ​គ្រឿងញៀន​ប្រភេទ កា​កូ​អ៊ី​ន​តម្លៃ ១.៦ លាន​ផោន​ដ៍ ចូល​កោះ បាលី (​ឥណ្ឌូនេស៊ី​) ៕

 

Leave a Reply

(*) Required, Your email will not be published