ទាហាន​ឈុតខ្មៅ​សៀម​ចូល​កម្ពុជា តាមរក​ក្មេង​ម្នាក់​បន្ទាប់ពី​បាត់​ខ្លួន​២​ខែ​

, , Leave a comment

​ក្រុង​ប៉ោយប៉ែត ៖ ទាហាន​ឈុតខ្មៅ​ថៃ​បាន​តាមរក​ក្មេងប្រុស​ជា​សញ្ជាតិ​ថៃ​នៅ​ទឹកដី​ក​ម្ជុ ជា​ពេលដែល​ក្មេងប្រុស​រូបនោះ បាន​ដើរ​រើស​អេតចាយ​តាម​ក្មេងប្រុស កម្ពុជា​នៅ​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ​រហូត មកដល់​ទឹកដី​ក​ម្ជុ​ជា ។​ ​ហេតុការណ៍ ដែល​ទាហាន​ឈុតខ្មៅ​ថៃ​តាមរក​ក្មេងប្រុស​សញ្ញា​តិ​ថៃ​នៅ​ទឹកដី​ក​ម្ជុ​ជា នោះ​កើតឡើង​នៅវេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ ២០១៣ ត្រង់​រង្វង់​មូល​ច្រកទ្វារ​អន្ដរជាតិ ប៉ោយប៉ែត ឋិត​ក្នុងភូមិ​ពីរ ប៉ោយប៉ែត និង​ក្បាលស្ពាន​១ សង្កាត់ ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ ។​

3-1780

​តាម​ការ ឱ្យដឹងពី​ទាហាន​ឈុតខ្មៅ​ថៃ​២​នាក់​មាន​ម្នាក់​ចេះ​និយាយ​ភាសារ​ខ្មែរ​បាន ប្រាប់ថា ក្មេងប្រុស​ដែល​បាត់​ខ្លួន មាន​អាយុ​ប្រហែល​១៤​ទៅ​១៥​ឆ្នាំ​បាន ដើរ​ចេញពីផ្ទះ​រយៈពេល​ជាង​២​ខែ​កន្លង មកហើយ​ទើបតែ​ពេលនេះ​បានដឹង​ដំណឹង តាមរយៈ​កម្មករ​អូស​រទេះ​ក​ម្ជុ​ជា​ចេញ ចូល​ក​ម្ជុ​ជា​ថៃ​ថា​ក្មេងប្រុស​ដែល​បាត់​រូបនេះ​បាន​ដើរ​រើស​អេតចាយ​នៅ ច្រកទ្វារ អន្ដរជាតិ​ប៉ោយ​ប៉េ​ត​ត្រង់​រង្វង់​មូល​ទឹកដី​ក​ម្ជុ​ជា​ជាមួយ​ក្មេង​ក​ម្ជុ ជា ។ លុះ​ពេលឮ ដំណឹង​ទើប​លោក​សហការ​ជាមួយ​មន្ដ្រី កម្ពុជា​ប្រចាំ​ច្រកទ្វារ​ខាងលើ​ចូលមក​រកតែ​នៅពេល​មករក​មិនឃើញ​ឡើយ ប៉ុន្ដែ​ពេលនេះ​សមត្ថកិច្ច​ថៃ​បាន​ប្រាប់ សមត្ថកិច្ច​កម្ពុជា​បើសិនជា​ឃើញ​ក្មេង ប្រុស​ឱ្យជួយ​ឃាត់​ទក​រួច​ជួយផ្ដល់​ដំណឹង​តាមរយៈ​លេខ​ទូរស័ព្ទ​ផង ។​

1-5308

ទាហាន​ឈុតខ្មៅ​ថៃ ២​នាក់​មករក​ក្មេងប្រុស​ជនជាតិ​ថៃ​នោះ​មិនបាន​បញ្ជាក់​ប្រាប់ថា ក្មេង​នោះ​ស្លៀក ពាក់​ខោអាវ​សប្បុរ​អ្វី​ឡើយ​ហើយ​ក្មេង ប្រុស​នោះ​រស់នៅ​ភូមិ​ឃុំ​ណា​នៅក្នុង ប្រទេស​របស់​ថៃ​គ្រាន់តែ​ប្រាប់ថា​បាត់​ជាង ២​ខែ​តែប៉ុណ្ណោះ​ហើយ​ឮដំណឹង​ថា​ដើរ​រើស អេតចាយ​ជាមួយ​ក្មេងប្រុស​ស្រី​កម្ពុជា ។​

2-2486

​តាម​ប្រភព ព័ត៌មាន​ពី​កម្មករ​អូស រទេះ​ប្រាប់ថា ពួកគេ​តែងតែ​ឃើញ​ក្មេង ប្រុស​ជា​ជនជាតិ​ថៃ​រូបនេះ​ដើរ​ជាមួយ ក្មេង​រើស​អេតចាយ​ខ្មែរ​នៅ​ចំណុច​ខាង លើ​ហើយ​ដេក​តាម​សំយាបផ្ទះ​អ្នកស្រុក​ជាមួយ​ក្មេងៗ​នៅ​ខ្មែរ​តែ​ពេល​ឱ្យ​អាហា ឬ​ទឹក​មិន​ហូប​ក្មេង​រូបនេះ​ខ្លាច​និង​មិន​និយាយស្ដី​ទេ ៕

 

Leave a Reply

(*) Required, Your email will not be published