ជនសង្ស័យ​២​នាក់​បាញ់​ប្លន់​ស្ត្រី​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​នៅមុខ​ផ្ទះ (video inside)

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ ស្កុប​ពី​១​គ្រឿង ប្រដាប់​ដោយ​កាំភ្លើងខ្លី ១ ដើម បាន​បាញ់​ចំនួន ៣​គ្រាប់​ទៅលើ​ស្ដ្រី​ម្នាក់ ពេល​កំពុង​ជិះ​ម៉ូតូ​កង់​បី មកដល់​មុខផ្ទះ ត្រឡប់​មកពី​ដាក់​បិណ្ឌ​នៅ​វត្ដ​ឧត្ដុង្គ បណ្ដាល ឱ្យស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ កាលពី វេលា​ម៉ោង ២ និង​១០​នាទី​រសៀល​ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅ​មុខផ្ទះ ជនរងគ្រោះ​លេខ ១៨ ផ្លូវកា​៤ សង្កាត់​ទឹក ថ្លា ខណ្ឌ​សែន​សុខ ពោល​នៅ​ខាងលិច ស្ថា នី​យ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ប៉ុន្ដែ​សមត្ថ កិច្ច​មិនទាន់​អាច​សន្និដ្ឋានថា ជា​រឿង​គំនុំ ឬ​រឿង​ប្លន់​នោះឡើយ គឺ​ស្ថិត​ក្នុងការ​ស្រាវ ជ្រាវ និង​តាម​កដាន​នៅឡើយ ។​

  wonem (2)

​សាក្សី​នៅ​កន្លែងកើតហេតុ និង​សមត្ថកិច្ច ដែល​បាន​ចុះទៅ​ជួយ​អន្ដរាគមន៍​បាន និយាយថា ជនរងគ្រោះ​ដែល​ត្រូវ​ជនសង្ស័យ ទាំង​២​នាក់​ទៅ​ចាប់​ក្រៀក នៅលើ​ម៉ូតូ​កង់​បី ហើយ​បាញ់​ចំនួន ៣​គ្រាប់ បណ្ដាលឱ្យ​ស្លាប់ ភ្លាមៗ​នៅមុខ​ផ្ទះ​របស់ខ្លួន ក្នុង​ថ្លុកឈាម នោះ ត្រូវបាន​គេ​ស្គាល់​ថា មានឈ្មោះ ពេជ្រ ដា​នី​ន អាយុ ២៤​ឆ្នាំ ហើយ​មាន​កូនតូច​នៅ ក្នុងបន្ទុក​ទៀតផង ។

បើតាម​សមត្ថកិច្ច​និង សាក្សី មុនពេល​កើតហេតុ​ជនរងគ្រោះ​ទើប ត្រឡប់​មកពី​ដាក់​បិណ្ឌ​នៅ​វត្ដ ដោយ​ជិះ​ម៉ូតូ កង់​បី ហើយ​ពេល​ជិះ​មកដល់​មុខផ្ទះ​ស្រាប់ តែ​លេចមុខ​ជនសង្ស័យ ២​នាក់ ជិះ​ម៉ូតូ​១ គ្រឿង​ម៉ាក ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1AE-9846  រួចហើយ​ជនសង្ស័យ ដែល​ជិះ​ពីក្រោយ បាន​ចុះទៅ​ចាប់​ក្រៀក ហើយក​បាញ់​ចំនួន​៣​គ្រាប់​តែម្ដង ។​ក្រោយ កើតហេតុ​ជនសង្ស័យ​ទាំង ២​នាក់​ដែល​ត្រូវ បាន​សាក្សី​អះអាងថា អ្នកបើក​ម៉ូតូ​ពាក់អាវ ពណ៌​ក្រហម​ដៃ​វែង និង​អ្នកជិះ​ពីក្រោយ​ជា ជនដៃដល់​ពាក់អាវ​ពណ៌​ស​ដៃ​វែង បាន​បើក គេចខ្លួន​ភ្លាមៗ​តែម្ដង ។ ប៉ុន្ដែ ក្រោយ​ធ្វើ សកម្មភាព​បាញ់ប្រហារ ទៅលើ​ស្ដ្រី​រងគ្រោះ រួច​ជនសង្ស័យ​ទាំង ២​នាក់ បាន​បោះចោល កាបូប​មួយ​របស់​ជនរងគ្រោះ​នៅក្បែរ​កន្លែង កើតហេតុ​ហើយ ត្រូវបាន​សមត្ថកិច្ច​យកទៅ រក្សា​ទុកជា​វត្ថុតាង​ក្នុងការ​ស្រាវជ្រាវ​ករណី នេះ ។​

wonem (1)

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច បានឱ្យដឹង ទៀតថា ក្រោយ​ទទួលរង​ការបាញ់ប្រហារ ចំនួន ៣​គ្រាប់ ស្ដ្រី​រងគ្រោះ​ត្រូវបាន​ប្រជា ពលរដ្ឋ និង​សមត្ថកិច្ច​រៀបចំ​ដឹក​តាម​ម៉ូតូ​កង់ បី​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្ដែ ដោយសារតែ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក បាន បណ្ដាលឱ្យ​ស្លាប់​តែម្ដង នៅលើ​ម៉ូតូ​កង់​បី ។​

wonem

​ក្រោយ​កើតហេតុ​ភ្លាម ទាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ បាន​រង់ចាំ​សាច់ញាតិ​របស់ ស្ដ្រី​រងគ្រោះ មក​ជាមុនសិន​ដើម្បី​យក​កូន សោរ​ចាក់​ទ្វារ ចូលទៅ​ក្នុងផ្ទះ ។ យ៉ាងណា​ក៏ ដោយ​សមត្ថកិច្ច មិនទាន់​អាច​បញ្ជាក់​ព័ត៌មាន​ពិស្ដារ​នៅឡើយ ជុំវិញ​ករណី​បាញ់ប្រហារ​នេះ ៕

ss-(1)(7)

 

Leave a Reply

(*) Required, Your email will not be published