ឃាត់ខ្លួន​ជន​ទំនើង​ម្នាក់ ក្នុងចំណោម​ពីរ​នាក់ បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​

, , Leave a comment

​ខេត្តកណ្តាល ៖ បុរស​ទំនើង​ជើងកាង​ម្នាក់​ក្នុងចំណោម ២ នាក់ ដែល​តាំងខ្លួន​ជា​បងធំ​ប្រចាំ​ភូមិ ត្រូវ​ប៉ូលិស​ស្រុក​កោះធំ​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៥ កញ្ញា ២០១៣ នៅ​ភូមិ​អន្លង់​សាន្ត ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ បន្ទាប់ពី​ជន​ទំនើង​ទាំង ២ នាក់ បាននាំគ្នា​ប្រើ​ដំបង​ព្រួត​វាយ ទៅលើ​នាយប៉ុស្តិ៍​នគរបាល​ព្រែក​ស្តី ស្រុក​កោះធំ ជាច្រើន​ដំបង បណ្តាលឱ្យ​របួស​យ៉ាងដំណំ​ដេរ​៣០​ថ្នេរ ដោយសារតែ​ខឹង​លោកនាយ​ប៉ុស្តិ៍​ទៅ​អន្តរាគមន៍​ឃាត់​កុំឱ្យ​គប់​រថយន្ត​ម៉ូតូ​អ្នកធ្វើដំណើរ​តាមផ្លូវ​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា ក្មេង​ទំនើង​ទាំងពីរ​នាក់​មាន ទី​១-​ឈ្មោះ ប៉ុន សំណាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​ឃាត់ខ្លួន​) ទី​២-​ឈ្មោះ ប៉ុន សំ​ណាន ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​គេចខ្លួន​) ។ ក្មេង​ទំនើង​ទាំង​២​នាក់​ត្រូវជា​បងប្អូន​បង្កើត នឹង​គ្នា មាន​ទីលំនៅ​ភូមិ​អន្លង់​សាន្ត ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ​វ៉េ​ន វិបុល អាយុ​៤៨​ឆ្នាំ ជា​នាយប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ស្តី​។​

1(43)

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំ ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកណ្តាល​នៅ​រសៀល​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣ ចាត់ការ​ជនសង្ស័យ​ទៅតាម​ច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published