ជំពាក់​ប្រាក់ គ្មាន​លុយ​សង សម្លាប់ខ្លួន ដើម្បី​គេចវេះ​បញ្ហា​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បញ្ហា​ទាំងអស់​សុទ្ធសឹង​មាន​ច្រកចេញ​របស់ សោត​យ៉ាង​ស្ត្រី​វ័យក្មេង​ម្នាក់ បាន​ដោះស្រាយ​បញ្ហា​ដោយ​ការបញ្ចប់​ជីវិត តែ​មិន​សម្រេច ។ ហេតុ​ការភ្ញាក់ផ្អើល​មួយ​នេះ​បាន​កាលពី​វេលា​ម៉ោង ៨ និង ៤០ នាទី​ព្រឹក ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ស្ពាន​ជ្រោយចង្វា​ត្រើយ​ខាងលិច​ក្នុង សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​

11

​ស្ដ្រី​ដែល​លោតទឹក​ប៉ង​ធ្វើ​អត្ដ​ឃាត​ខាងលើនេះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ឈុន រតនា អាយុ ២៦ ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល​ម្ដុំ​ផ្សារ​ដី​ហុយ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន សុខ ដែលមាន​ប្ដី​ឈ្មោះ សាំង បុរី ជា កម្មករ​កាត់ដេរ​ហើយ​មាន​ស្រុកកំណើត ស្រុក​ស្វាយជ្រំ ខេត្ដ​ស្វាយរៀង​។ មុនពេល​កើតហេតុ​នាង​បាន​ឲ្យ​ប្អូនថ្លៃ​បើក​ម៉ូតូឌុប​មកកាន់​ស្ពាន​ជ្រោយចង្វា​រួច​ក៏​លោត​ចូលទៅក្នុង​ទឹកទន្លេ​ប៉ង​ធ្វើ​អត្ដ​ឃាត តែ​សំណាងល្អ​ស្ដ្រី​រូបនេះ​ត្រូវបាន​កម្មករ​ធ្វើ​ស្ពាន​នាំគ្នា​ជួយ​ស្រង់​ទាន់ពេលវេលា បើ​មិន​ដូច្នេះ​ទេ ការប៉ង​សម្លាប់ខ្លួន​នេះ​អាច​បានសម្រេច​ដូច​អ្វី ដែល​នាង​បានធ្វើ​។ ជុំវិញ​ករណី​លោត ទឹក​ធ្វើ​អត្ដ​ឃាត របស់​ស្ដ្រី​ខាងលើនេះ​ត្រូវបាន​នគរបាល គោលដៅ​ទី​៣​ស្ពាន​ជ្រោយចង្វា​ប្រាប់​ឱ្យ ដឹងថា ដោយសារតែ​ជនរងគ្រោះ​តូច ចិ​ត្ដ​នឹង​ជីវិត​ខិតខំ​រកប្រាក់​មិនបាន​ដើម្បី យកទៅ​សង​អង្គ​ការដែល​ខ្លួន​បាន​ខ្ចី​។

11 (1)

​ប្រភពពី​សមត្ថកិច្ច​គោលដៅ​៣​ស្ពាន​ជ្រោយចង្វា​ដែល​បានធ្វើការ​សួរនាំ​ទៅលើ​ស្ដ្រី​រូបនេះ​បាន​បង្ហើប​ឱ្យដឹងថា ស្ដ្រី រងគ្រោះ​បាន​ជំពាក់​លុយ​អង្គការ​ចំនួន ជាង ២ ពាន់​ដុល្លារ តែ​អង្គ​ការដែល​នាង​ខ្ចីប្រាក់​នោះ​មិនបាន​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ជា អង្គការ​ឈ្មោះ​អ្វី​ឡើយ​។ ស្ដ្រី​រូបនេះ​មិនបាន​និយាយ​រៀបរាប់​អ្វី​ឱ្យ​វែងឆ្ងាយ​ក្រៅពី​យំ​និង​ឱន​មុខ​ចុះ ខណៈ​សមត្ថកិច្ច​ធ្វើការ​សួរនាំ​រួច​អប់រំ​កុំ នាង​គិត​ខ្លី​បែបនេះ ខិតខំ​បន្ដ​រក​ការងារ ធ្វើ​ដើម្បី​បាន​ប្រាក់​ដោះ​សង​គេ​បណ្ដើរៗ មុន​និង​ក្រោយ​គង់តែ​រួច​ទេ​។​

12

​ប្រភពព័ត៌មាន​ខាងលើ​នេះ​បានឱ្យ ដឹងថា មុនពេល​ភ្ញាក់ផ្អើល​គេ​បានឃើញ  ស្ដ្រី​រូបនេះ​ជិះ​ម៉ូតូ​ជាមួយ​ប្អូនថ្លៃ​ស្រី​ក្នុង ទិសដៅ​ពី​លិច​ឆ្ពោះទៅ​កើត​។ លុះ​មក ដល់​ពាក់កណ្ដាល​ស្ពាន​នាង​ក៏បាន​ចុះ​ពី លើ​ម៉ូតូ​រួច​ក៏​លោត​ចុះទៅ​ក្នុង​ទឹក​ធ្វើឱ្យ ដំណើរ​នាំគ្នា​ឈប់​មើល ហើយ​ភ្លាមៗ នោះ​ខ្សែទឹក​កំពុងតែ​ហូរ​បាន​នាំយក​ស្ដ្រី រូបនេះ​ទៅកាន់​ស្ពានដែក​ដែល​កន្លែង ការដ្ឋាន​ស្ពាន​របស់​ក្រុមហ៊ុន​ចិន​រួច​ក៏ ត្រូវបាន​កម្មករ​ឃើញ​នាំគ្នា​ជួយ​ស្រង់ យក​ប្រគល់ឱ្យ​សមត្ថកិច្ច​តែម្ដង ៕

 

Leave a Reply

(*) Required, Your email will not be published