រថយន្ត​កាមរី​បុក​ស្ត្រី​វិកល​ច​រិ​ក​ម្នាក់​ដេកស្លាប់​យ៉ាង​អាណោចអាធ័ម បើក​គេច​បាត់ស្រមោល​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​រថយន្ត​កាមរី​ពណ៌​ស​មួយគ្រឿង បុក​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ យ៉ាង​អាណោចអាធ័ម ខណៈដែល​រូបគាត់​កំពុង​ដើរ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥ ។ ហេ​តុ​កា​រណ៍​គ្រោះថ្នាក់​ចរាច​ណ៍​ដ៏​រន្ធត់​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង ៥០​នាទី យប់​ថ្ងៃទី​២៤ កញ្ញា ២០១៣ លើ​កំណាត់​ផ្លូវជាតិ​លេខ ៥ ស្ថិត​ក្នុងភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

 

តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ខាងលើ​ជា​មនុស្ស​វិកល​ច​រិ​ក អាយុប្រមាណ​ជា​៣០​ឆ្នាំ តែងតែ​ដើរ​ស្រែក​ឡូឡា​ជា​រាល់ថ្ងៃ ហើយ​គេ​ឃើញ​គាត់​ដើរទៅ​ដើរមក​ប្រមាណ​ជា ៣ ថ្ងៃ​មុននេះ​។ លុះដល់​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ស្ត្រី​រងគ្រោះ​នេះ​បម្រុង​លោតទឹក​សម្លាប់ខ្លួន​ម្តង​ទៅហើយ​នៅ​ចំណុច ផ្លូវ​លេខ​៥០ ស្ថិតនៅ​ភូមិ​កើត ហេតុ​ខា​លើ​នេះ តែ​ត្រូវបាន​គេ​ឃើញ​ជួយ​ឃាត់ លុះ​មកដល់​យប់​ថ្ងៃ​ដដែល​នេះ​ស្រាប់តែ​ត្រូវ​រថយន្ត​កាមរី​បុក​ស្លាប់​តែម្តងទៅ​។​

1-(1)(1)

​ប្រភព​ខាងលើ​បាន​បន្តទៀតថា រថយន្ត​កាមរី​បាន​បើក​គេចខ្លួន​បាត់ស្រមោល ចំណែក​សាកសព​ស្ត្រី​រងគ្រោះ​បាន​យកទៅ​តម្កល់ទុក​នៅ​វត្ត​បា​លិ​លេ​ល្យ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ដើម្បី​ស្រាវជ្រាវ​រក​បងប្អូន​សាកសព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ​និង​កំពុង​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​ខាងលើ ដើម្បី​កាត់ទោស​ទៅតាម​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published