ម៉ូតូ​សង់​កូរ៉េ បុក​ជាមួយ​សង់​C110 របួស ៣ នាក់ មិន​រំខាន​សមត្ថកិច្ច​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​មនុស្ស ៣ នាក់​បាន​រងរបួស​ស្រាល ខណៈដែល​ម៉ូតូ​សង់​កូរ៉េ បុក​ជាមួយនឹង​ម៉ូតូ​ឌ្រី​ម C110 ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ០៥​នាទី យប់​ថ្ងៃទី​២៤ កញ្ញា ២០១៣ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។​

f23a0227-ce25-43d8-93b5-5cfd762ec61a 63c8734e-a9fb-40d6-8af7-ab983369055e

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ១ គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1AY-5442 ជិះ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​ល្បឿន​លឿន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុច​មុខ​ផ្សារ​ហេង​លី ស្រាប់តែ​ជ្រុល​ចង្កូត​ទៅបុក​ពី ក្រោយ​ម៉ូតូ​ឌ្រី​ម C110 ស៊េរី​ឆ្នាំ​២០០១ ពណ៌​ក្រហម ១​គ្រឿង ពាក់​ស្លាក​លេខ ទ​-8471 ភព​1 ជិះ​ដោយ ២​នាក់ ប្តី​ប្រពន្ធ យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ដួល​គរ​លើ​គ្នា ចំណែក​អ្នក​ទាំង​៣ របួសស្រាល​រលាត់​ដៃជើង ។​

 

​ក្រោយ​កើតហេតុ ភាគី​ទាំងពីរ​បានធ្វើការ​សម្របសម្រួល​គ្នា ដោយ​ភាគី​ម៉ូតូ​សង់​កូរ៉េ​ជួយ​ដឹក​អ្នករងរបួស​ទៅ​ព្យាបាល និង​ចេញថ្លៃ​ព្យាបាល​ឲ្យ​ភាគី​ម៉ូតូ​ឌ្រី​ម ដើម្បី​បញ្ចប់រឿង ៕

 

Leave a Reply

(*) Required, Your email will not be published