ភ្ញាក់ផ្អើល​នឹង​ព្រះពុទ្ធ​បដិមាករ​ដុះ​ចេញ​ផ្សិត​

, , Leave a comment

​ប្រទេស​ចិន ៖ ដើម​ផ្សិត​ពណ៌​ស​ជាង ១០០ ដុះ​លើ​ព្រះកាយ​ព្រះ​ម៉ែ​គង់​ស៊ី​អ៊ី​ម នៅ​វត្ត​មួយ នា​ខេត្ត Fujian ប្រទេស​ចិន បាន​នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល អស់​ស្ទើរ​មួយ​ប្រទេស ។​ ​មន្ត្រី​ម្នា​ក់នៅ​តំបន់​នោះ បាន​ឲ្យ​ដឹងថា រូប​បដិមាករ​ព្រះ​ម៉ែ​គង់​ស៊ី​អ៊ី​ម ដែល​តម្កល់​នៅក្នុង​វត្ត​នេះ មាន​កម្ពស់ ២,៦៨ ម៉ែត្រ ត្រូវបានធ្វើ​ពី​ឈើ​ច័ន្ទ​ន៍​ក្រស្នា និង​ម្នាងសិលា រួច​លាប​ពណ៌​មាស​ពី​ក្រៅ ។​

tuongphat_1

​រូបភាព​ដែល​ចុះផ្សាយ​លើ​គេហទំព័រ ព័ត៌មាន Sina របស់​ចិន បានបង្ហាញ​ឲ្យ​ឃើញថា ប្រភេទ​ផ្សិត​ពណ៌​ស​នេះ ដុះ​ដេ​ដាស់​លើ​ព្រះកាយ​របស់​បដិមាករ ពីមុខ​មកដល់​ក្រោយ ។ នៅ​ជុំវិញ​នោះ គេ​ឃើញ​រុក្ខជាតិ​បៃតង​ដទៃទៀត ។​

tuongphat_4

​សមត្ថកិច្ច​នៅ​តំបន់​នេះ បាន​អះអាងថា វា​ជា​បាតុភូតធម្មជាតិ​សុទ្ធសាធ ព្រើ​លើ​ឈើ​ច័ន្ទ​ន៍​ក្រស្នា ពេល​ជួប​អាកាសធាតុ​ក្តៅ វា​បង្កលក្ខណៈ​ឲ្យ​ផ្សិត​ដុះ​ចេញ ។​

    tuongphat_3

ទោះយ៉ាងណា ក្រុម​អ្នក​ជំនឿ​ជឿថា នេះ​ជា​ប្រ​ថ្នូ​ល​ល្អ “​ជា​ផ្ទាំង​ពពក​សុខសាន្ត​” ។ មនុស្ស​ជាច្រើន បានមក​បួងសួង សុំ​សេចក្តីសុខ នៅទីនេះ ៕

tuongphat_5tuongphat_2

 

Leave a Reply

(*) Required, Your email will not be published