ក្មេងស្រី​ម្នាក់​ដុះ​ពុកមាត់​ដូច​ប្រុស

, , Leave a comment

​ប្រទេស​ចិន ៖ ក្មេងស្រី​ជនជាតិ​ចិន​ម្នាក់ រស់នៅ​ខេត្ត Zhejiang ភាគ​ខាងកើត នៃ​ប្រទេស​ចិន បាន​កំពុង​រង​ទទួល​ពី​សក់​ដុះ​ក្រាស់ ស្ទើរ​ពាសពេញ​រាងកាយ និង​ធ្វើ​ឲ្យ​នាង​តូច​មើលទៅ​ដូច​ប្រុស​អីចឹង ។ ទីង ទីង អាយុ ១៩ ឆ្នាំ បានទទួល “​មរតក​” កំណើន​សក់​មិនធម្មតា​នេះ ពី​ឪពុក​របស់​នាង ។​

1823316-img-chuang-trpi-nadmernym-ochlupenim

​ទាំង​ឪពុក និង​កូន​នេះ មាន​ពុកចង្កា​, ពុកមាត់​ក្រាស់ និង​រោម នៅលើ​ផ្ទៃមុខ​របស់​ពួកគេ និង​ព្រមទាំង​ដៃ និង​ជើង ចាប់តាំងពី​ពួកគេ​កើតមក​ម្ល៉េះ ជាហេតុ ធ្វើ​ឲ្យ​ជីវិត​ពួកគេ​ត្រូវបាន​រើសអើង​ពី​អ្នកដទៃ​គួរ​ឲ្យ​ឈឺ​ចុកចាប់ ខ្លោចផ្សារ​បំផុត ។​

1823317_chuang-trpi-nadmernym-ochlupenim

ទីង ទីង មានបំណង​ប្រាថ្នា​ធំ​បំផុត គឺ​ត្រូវ​ពាក់​អាវយឺត និង​តម្រង់​ទៅរក​ជីវិត​ធម្មតា​ដូច​គេឯង​វិញ ។ ទោះជា​យ៉ាងណា អ្នកជំនាញ​បាន​និយាយថា ដោយ​គ្រាន់តែ​ប្រើប្រាស់​បច្ចេកវិទ្យា​ហ្សែ​ន មក​ធ្វើការ​កែប្រែ​ឲ្យ​បាន​ហ្មត់ចត់ នូវ​ហ្សែ​ន​ដែល​កំពុង​ត្រួតត្រា​កំណើន​សក់​នេះ នោះ​នឹង​អាចជួយ​កម្ចាត់​សក់​ដែល​មិន​ត្រូវការ​នេះ​បាន ។ ប៉ុន្តែ វា​អាច​ស៊ី​រយៈពេល​ជាង ១០ ឆ្នាំ ក្នុងការ​សង្កេត និង​ព្យាបាល​វា ហើយក៏​ជា​បញ្ហា​ប្រឈម​ជាមួយ​សេដ្ឋកិច្ច​គ្រួសារ​ផងដែរ ក្នុង​ការលៃលក​សម្រាប់​ថ្លៃ​ព្យាបាល ៕

 

Leave a Reply

(*) Required, Your email will not be published