ប្រទេសអង់គ្លេស ៖ នេះពិតជារឿងមួយដែលស្ត្រីជាមាតាទាំងឡាយកម្រធ្លាប់ជួបណាស់នៅក្នុងលោកនេះ ។ ប៉ុន្តែកាលពីពេលថ្មីៗនេះម្តាយម្នាក់មកពីចក្រភពអង់គ្លេសបានផ្តល់កំណើតកូនស្រីម្នាក់មានលេចចេញឆ្មេញមុខពីរគួរឲ្យភ្ញាក់ផ្អើលបែបនេះ ។ តាមការឲ្យដឹង នោះអ្នកស្រី Vicki Griffiths ដែលត្រូវជាម្តាយ បានកំពុងមានគំរោងបំបៅកូនតូចរបស់នាង ដែលទើបនឹងកើតឈ្មោះ Eva Faith ទៅហើយ ប៉ុន្តែ បានផ្លាស់ប្តូរអារម្មណ៍របស់នាងវិញ បន្ទាប់ពីឃើញកូនង៉ែតស្រីរបស់នាង លេចចេញមុខពីរយ៉ាងនេះនោះ ។
Eva បានធ្វើឲ្យគិលានុប្បដ្ឋាយិកា និងឆ្មបស្រឡាំងកាំង ក៏ដូចជាគ្រួសាររបស់នាងផងដែរ នៅពេលនាងកើតមកមានទម្ងន់ជាង ៣ គីឡូក្រាម និងមានដុះចេញឆ្មេញមុខពីរធំៗ បន្ទាប់ពីត្រូវបានប្រសូតកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ នៅក្នុងមន្ទីរពេទ្យសាកលវិទ្យាល័យ James Cook ក្នុង Middlesbrough ។
Griffiths អាយុ ២៦ ឆ្នាំ បាននិយាយថាៈ “នៅពេលខ្ញុំត្រលប់ចូលមកក្នុងបន្ទប់ប្តីរបស់ខ្ញុំ Steven បាននិយាយថា 'កូនស្រីរបស់យើងដុះឆ្មេញ! តើអូនមានដឹងទេ?' ។ បន្ទាប់មកពួកយើងក៏បានផ្ទុះសំណើច និងរន្ធត់ចិត្ត ព្រមទាំងបានផ្តល់ដំណឹងដល់ឆ្មបភ្នាក់ផ្អើលផងដែរ” ។ អ្នកស្រីបន្ថែមថា “ខ្ញុំបានកំពុងមានគម្រោងបំបៅវាទៅហើយ ប៉ុន្តែនៅពេលខ្ញុំឃើញឆ្មេញរបស់ Eva បែបនេះ ខ្ញុំក៏លើកពេល ។ ខ្ញុំមិនបានគិតថា នរណាម្នាក់អាចស្តីបន្ទោសឲ្យខ្ញុំនោះទេ!” ។
ទោះជាយ៉ាងណា លោក Steven និងអ្នកស្រី Griffiths ឥឡូវនេះ កំពុងបារម្ភថា Eva នឹងចាប់ផ្តើមពន្លកឆ្មេញកាន់តែច្រើនក្នុងពេលឆាប់ៗនេះ មុនពេលនាងមានអាយុគ្រប់គ្រាន់ ៕