ឃើញ​ឱកាសល្អ​ចូលទៅ​ការដ្ឋាន បំណង​លួច ម្ចាស់​ទាន់​ស្រែក​ផ្អើល​ប្រជាពលរដ្ឋ​ព័ទ្ធចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​ព័ទ្ធចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ភ្លាម ៗ ខណៈដែល​ជននេះ​បាន​បន្លំ​ចូល​លួច​យក​ខ្សែភ្លើង​ក្នុង​ការដ្ឋាន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី ២៥ ខែកញ្ញា​ឆ្នាំ ២០១៣ និង​ក្នុង​ការដ្ឋាន​ធ្វើ​ផ្ទះល្វែង​មួយកន្លែង​នៅតាម​បណ្តោយ​ផ្លូវ​លេខ ៤៦០ សង្កាត់​ទួល​ទំពូង​ទី ១ ខណ្ឌចំការមន ។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ប្រាក់ ទិ​ត្យ អាយុ​២០​ឆ្នាំ ស្នាក់នៅ នឹងមាន​មុខរបរ មិន​ពិតប្រាកដ ។​

 

​ប្រភពពី​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​នោះបាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​ដើរ​ឆ្លងកាត់​ចំណុចកើតហេតុ​ខាងលើ ដោយ​ឃើញ​ឱកាស​ស្ងាត់​ល្អ​ជនសង្ស័យ​បាន​បន្លំ​ចូលទៅក្នុង​ការដ្ឋាន​បំណង​លួច​យក​ខ្សែភ្លើង ប៉ុន្តែ​ត្រូវ​ម្ចាស់ ទាន់ ក៏​ស្រែក​ឆោឡោ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិតខាង​នាំគ្នា​ចេញមក​អន្តរាគមន៍ ជួយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ យក​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ទួល​ទំ​ពុង​ទី ១ ដើម្បី​ចាត់ការ​បន្តទៀត​។​

photo-2(64)

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ បាន​ឆ្លើយ​ដោះសា​រថា រូបគេ​មិនបាន​ធ្វើ​សកម្មភាព ដូច​ការរៀបរាប់ របស់​ជន​រង គ្រោះ​ឡើយ ។ ប៉ុន្តែ​ដោយយោង​តាម​ពាក្យបណ្តឹង របស់​ជនរងគ្រោះ សមត្ថកិច្ច​បានសម្រេច​កសាង សំណុំរឿង​បញ្ជូន ខ្លួន​ពួកគេ​យកទៅ​ឃុំ​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ជា​បណ្តោះអាសន្ន រង់ចាំ​កសាង​បញ្ជូន​បន្តទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published