លោក សំ ណា​ល់ អធិការ​ប៉ូលីស​ស្រុក​បាធាយ​ ពង្រាយ​កូនចៅ​យកលុយ​ពី​​បទល្មើស​នេសាទ​លោក ឆាយ គីម​សុន ស្នងការ​ខេត្តកំពង់ចាម​មើល​ផង​

, , Leave a comment

image001

​ខេត្តកំពង់ចាម​ ៖ លោក សំ ណា​ល់ ជា​អធិការ​ប៉ូលីស​ស្រុក​បាធាយ​ខេត្តកំពង់ចាម បាន​ចាត់តាំង​មន្ត្រីក្រោម​ឱវាទ ជា​មន្ត្រី​ជំនិតៗ ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដាក់​ស្បៃ​ខុសច្បាប់​យ​ក​ប្រាក់​​ធ្វើ​មាន​ធ្វើបាន​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណាត់ការ​រឹតបន្តឹង របស់​ថ្នាក់លើ​ម្តងណា​ឡើយ​។​

  image002

​តាម​ប្រភព​ព​ត័​មាន​សារ​ព័ត​មានកំណើត​ថ្មី​ទទួលបាន ​គឺ​នៅក្នុង​ស្រុក​បាធាយ​ គេ​សង្កេតឃើញ​លោក សំ​ ណា​ល់ បាន​ពង្រាយ​មន្ត្រី​ជំនិតៗ ​របស់គាត់​ឲ្យ​ចេញទៅ​យកលុយ​ពីបទ​ល្មើស​​នេសាទ​ដែល​ជនល្មើស​ដាក់​ស្បៃ​នៅតាម​ភូមិសាស្ត្រ​ក្នុងស្រុក​បាធាយ​ចាប់ពី​ខែសីហា​ និង​កញ្ញា​​មានដូចជា​ឈ្មោះ ប៉ែត សុ​ផុន​អោយ​ចុះទៅ​ប្រមូល​លុយ​ដាក់​ស្បៃ​នៅ​ភូមិ​ជ្រែក ទួល​។​

 

​ឈ្មោះ​ប៊ុត សុខា អោយ​ចុះ​ប្រមូល​លុយ​នៅ​ភូមិ​មេ​ព្រីង​និង​ភូមិ​ឧ​ម៉ា​ល់​ ។ ​ឈ្មោះ​ធី​វ វី​រះ អោយ​ចុះ​​ប្រមូល​លុយ​ដាក់​ស្បៃ​នៅ​ភូមិ​បាធាយ​។​ល​។​ហើយ​មេខ្យល់​ទាំងនោះ​យក​មួយ​វង់​គឺ​ចំនួន​បី​ម៉ឺន​រៀល​ដោយ​យក​៣​ថ្ងៃ​ម្តង ដែល​ទូទាំង​ស្រុក​បាធាយ​មាន​ជិត​៤០​វង់​។​ព័ត​មាន​ដដែល​បាន​​បន្ថែមទៀតថា​លើសពីនេះ​គឺមាន​ការបង្កា​ប់ប​ញ្ជា​អោយ​យក​កូន​ត្រី​៣​ទៅ​៥​គីឡូក្រាម​ក្នុង​ម្នាក់ទៀត​ព្រោះ​លោក​អធិការ​មាន​ស្រះ​ចិញ្ចឹម​ត្រី​២​នៅក្នុង​អធិការដ្ឋាន​ស្រុក​បាធាយ​ដើម្បី​យក​ធ្វើ​​នុយ​អោយ​ត្រី​ស៊ី​នៅក្នុង​ស្រះ​ដែល​អធិការ​ចិញ្ចឹម​ត្រី​ជាង​១​ម៉ឺន​ក្បាល​។ បទល្មើស​នេសាទ​របាំង​រ៉ាវ​ស្បៃ​មុង​នេះ គឺ​បាន​នឹង​កំពុង​រីក​រាលដាល​ខ្លាំង​មែនទែន នៅ​ចំណុច​ខាងលើ ហើយ​ទិដ្ឋភាព​បំផ្លិចបំផ្លាញ​កូន​ត្រី​ល្អិតៗ​មិនទាន់​ទាំង​បើកភ្នែក​រួច ៦០-៧០​តោន​ក្នុង ០១​ថ្ងៃ (​គិតតែ​ទីផ្សារ​០១​ច្រក​) នេះ​វា​ជា​កត្តា​ចំបង​មួយ​ដែល​ធ្វើ​ឲ្យ​ផល​ត្រី​មាន​ថយចុះ​ជា​លំដាប់ ។​image003

 

 

 

 

 

 

 

 

 

ជួប​ជាមួយ​សារ​ព័ត​មានកំណើត​ថ្មី​លោក សំ ណា​ល់ អធិការនគរបាល​ស្រុក​បាធាយ​បាន​​បដិសេធ​នូវ​ព​ត័​មាន​ខាងលើ​ថា​ជា​រឿង​មិន​ពិត​ព្រោះ​លោក​មិនបាន​ប្រ​ព្រឹ​ត​ដូច​ព័ត​មាន​ខាងលើ​នេះឡើយ​។​

 

លោក ឆាយ គីម​សុន ស្នងការ​នគរបាល​ខេត្តកំពង់ចាម បានផ្តល់​សេចក្តីទុកចិត្ត​ឲ្យ​លោក សំ ណា​ល់ អធិការ​ស្រុក​បាធាយ​គ្រប់គ្រង​កម្លាំង​នគរបាល​ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ប៉ុន្តែ​គួរ​ឲ្យ​ខកចិត្ត​បំផុត ដោយសារតែ​លោក សំ​ណា​ល់ គិតគូរ​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន តាមរយៈ​ការចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះទៅ​យកលុយ​ពីបទ​ល្មើស​​ដាក់​ស្បៃ​បំផ្លាញ​មច្ជា​ជាតិ យ៉ាង​ប្រសេចប្រសាច​ផ្ទុយ​ពី​គោលការណ៍​របស់​ថ្នាក់លើ​ដូចនេះ​លោកស្នងការ​មេត្តា​ពិនិត្យ​ផង​៕

 

Leave a Reply

(*) Required, Your email will not be published