នគរបាល​សេដ្ឋកិច្ច​ក្រសួង​ដាក់​ប៉ុស្តិ៍​អនាធិបតេយ្យ​ពេញ​ខេត្តមណ្ឌលគិរី ប្រមូល​លុយ​យកទៅ​ជូន​លោក ហែម មុន្នី​

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ និង​ក្រុម​ឈ្មួញ​តូចតាច​បាន​រៀបរាប់​ពី​សកម្មភាព​របស់​នគ​របាល​សេដ្ឋកិច្ច​ ក្រសួងមហាផ្ទៃ ដែល​បាន​ចេញ​​ដាក់​ប៉ុស្តិ៍​យ៉ាង​ប្រសេចប្រសាច​តាម​ដងផ្លូវផ្ទុយ​ពី​គោលការណ៍​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ ហើយ​​បើ​​ ទោះ​បី​​ជាមាន​ភ្លៀង​ធ្លាក់​ជោកជាំ​ពិបាក​ធ្វើដំណើរ​យ៉ាងណាក៏ដោយ ក៏​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ប្រចាំខេត្ត​មណ្ឌលគិរី នៅតែ​សកម្ម​ប្រមូល​លុយ​​ពី​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទាំង​តាម​ផ្លូវជាតិ និង​តាម​ផ្លូវលំ​ក្នុងព្រៃ យកទៅ​ជូន​មេ​កើយ​របស់​ពួកគេ​។​

 

​មន្ត្រី​តូចតាច​បាន​ឲ្យ​ដឹងថា លោក ហែម មុន្នី ត្រូវបាន​អគ្គស្នងការ​នគរបាល​ជាតិ ចាត់តាំង​ឲ្យ​ធ្វើជា​ប្រធាន​ក្រុមនគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ ប្រចាំខេត្ត​មណ្ឌលគិរី ដើម្បី​បង្ការ​បង្ក្រាប​ទប់ស្កាត់​ប​ទ​ល្មើស ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ច្រើន​ខែ​មកហើយ ប៉ុន្តែ​គេ​មិន​ដែល​​ឃើញ​នគរបាល​សេដ្ឋកិច្ច​ក្រោមបង្គាប់​របស់លោក ហែម មុន្នី ចេញមុខ​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​យក​ស្នាដៃ​បង្អួត​ថ្នាក់លើ​ នោះទេ​។ មន្ត្រីនគរបាល​សេដ្ឋកិច្ច​របស់លោក ហែម មុន្នី បានដាក់​ប៉ុស្តិ៍​ជាច្រើន​កន្លែង​ក្នុង​ខេត្តមណ្ឌលគិរី ក្បែរ​ប៉ុស្តិ៍​ជជុះ​របស់​សមត្ថកិច្ច​ដ​ទៃទៀត ចាំ​រាប់​ក្បាល​ឡាន​ដឹកជញ្ជូន​ឈើ​យកលុយ​យ៉ាង​អនាធិបតេយ្យ ហើយក៏​មាន​តាំ​ា​ង​រថយន្ត​សម្រាប់​ប្រ​ដេញ​​ឡាន​ដឹកឈើ​ឲ្យ​ចូល​បង់លុយ​ផងដែរ ​។​

 

​ជាពិសេស​នៅ​ចំណុច​ស្រុក​កែវ​សីមា ទី​ដែលមាន​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ច្រើនជាងគេ គឺ​នគរបាល​សេដ្ឋកិច្ច​របស់លោក ហែម មុន្នី បាន​ប្រចាំការ​ទាំងយប់​ទាំង​ថ្ងៃ​ចាំ​ប្រមូល​លុយ​ពី​តាម​រថយន្ត និង​ពី​ម៉ូតូ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​មិនដែល​ក្រែង​ញញើត​អ្វី​ឡើយ ហើយ​មន្ត្រី​ទាំងនោះ​សកម្ម​បំផុត​ក្នុងការ​ប្រមូល​លុយ​យកមក​បង់​ជូន​លោក ហែម មុន្នី ឲ្យ​បាន​ទាន់ពេលវេលា​និង​គ្រប់​ចំនួន ព្រោះ​លោក ហែម មុន្នី ក៏ត្រូវ​បង្វិលប្រាក់​ទាំងនោះ​យកទៅ​បង់​ជូន​ថ្នាក់លើ​របស់គាត់ ថ្លៃ​ប៉ុស្តិ៍​ចុះទៅ​ឈរជើង​នៅ​ខេត្តមណ្ឌលគិរី​ផងដែរ​។ សូម​រំលឹកថា លោក ហែម មុន្នី គឺជា​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដែល​ធ្លាប់មាន​រឿងអាស្រូវ​ត្រូវ​ថ្នាក់លើ​កោះហៅ​ឲ្យ​ទៅ​សរសេរ​ស្វ័យ​ របាយការណ៍ សារភាព​កំហុសឆ្គង​ជា​ញឹកញាប់ ហើយ​លោក ហែម មុន្នី គឺជា​ជើង​ខ្លាំង​ក្នុងការ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​​រកស៊ី​ដឹកទំនិញ​ ខុសច្បាប់​ដ៏​ល្បីឈ្មោះ​នៅ​ខេត្តកណ្តាល ច្រើន​ឆ្នាំ​មកហើយ ដូច្នេះ​សូម​អគ្គស្នងការ​នគរបាល​ជាតិ មេត្តាជួយ​ពិ​និត្យ​មើល​ភាព​អសកម្ម​របស់លោក ហែម មុន្នី ឡើងវិញ​ផង កុំ​ឲ្យ​អនាធិបតេយ្យ​ខ្លាំងពេក​៕

IMG_2180A-400x300

 

Leave a Reply

(*) Required, Your email will not be published