ឃាត់ខ្លួន​ជនសង្ស័យ​ពីរ ករណី​ប្រើប្រាស់​គ្រឿង​បញ្ជូនទៅ​តុលាការ​

, , Leave a comment

​ខេត្ដ​កំពង់ស្ពឺ ៖ ជនសង្ស័យ​ពីរ​នាក់​ក្នុងចំណោម​បក្ខពួក ៣ នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ខណៈដែល​ពួកគេ​កំពុង​ប្រើប្រាស់​គ្រឿងញៀន កាលពី ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៣​វេលាម៉ោង​១​និង​៣០​នាទី​នៅក្រោយ​បេឡា​ន ឈួន គឹម​សាន ស្ថិត​ក្នុងភូមិ​ក្រាំង​ពល​ទេព សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

 

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ៣ ខាងលើ​មានឈ្មោះ ងួន សុខុន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​ឈ្មោះ ប៊ុន សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ម្នាក់ ទៀត​ឈ្មោះ សួន ស៊ីម៉ាក បាន​រត់គេចខ្លួន​។ ពួកគេ​ទាំង​៣​រូប​មាន​ទីលំនៅ​ភូមិ​ផ្សារ​ចាស់ សង្កាត់​ស្វាយ​ក្រវាន់ ក្រុង​ច្បារមន ខេត្ដ កំពង់ស្ពឺ ។​

 

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​នៅមុខ​សមត្ថកិច្ច​ថា មុនពេល​ចាប់ខ្លួន​ទៅ​ឈ្មោះ ប៊ុន សោ​ភ័​ណ្ឌ​ឱ្យ​ទិញ​បាយ​ម្ហូប ។ លុះ​១​ម៉ោង​ក្រោយមក​ទើប​ឃើញ​ឈ្មោះ​សួន ស៊ីម៉ាក មកពី​ទិស​ខាងត្បូង ក៏បាន​ចូល​អង្គុយ លេង​ជាមួយ​គេ លុះ​អង្គុយ​មួយសន្ទុះ ក្រោយមក​ឈ្មោះ ស៊ីម៉ាក បាន​ឱ្យគេ ហុច​កន្ដ្រៃ​ឱ្យ​ដើម្បី​កាត់​ថង់​ច្រក​ថ្នាំញៀន ដាក់ចូល​កាបូប​របស់​ស៊ីម៉ាក ។ ក្រោយមក​ក៏​ឃើញ ប៊ុន សោ​ភ័​ណ្ឌ មកដល់​ពួក គេ​ទាំង​៣​ជួបគ្នា​ក៏​ចាប់ផ្ដើម​ជក់​ថ្នាំ​ក្នុង ម្នាក់​បឺត​បាន​២​ដង ឃើញ​សមត្ថកិច្ច ក៏​នាំគ្នា​រត់​ចែកផ្លូវ​គ្នា​ទៅ ។

cam00192

​ជន​ដែល​ឃាត់ខ្លួន នេះ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ដែល​សមត្ថកិច្ច​តាមដាន​ជា​យូរ​មកហើយ ទើបតែ​ពេលនេះ​សមត្ថកិច្ច នគរបាល​ខេត្ដ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន​ឃាត់ខ្លួន​បាន​ខណៈ​ពួកគេ​ធ្វើ​សកម្មភាព​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងតែ​កសាង​ឯកសារ​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ដ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

 

Leave a Reply

(*) Required, Your email will not be published