ស្លាប់​ពីរ​នាក់​របួសធ្ងន់​ពីរ​នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាច​ណ៍​មួយ​បណ្តាលមកពី រថយន្ត​ធុន​ធំ ២ គ្រឿង​បុក​គ្នា​ពេញទំហឹង​

, , Leave a comment

ខេត្តកណ្តាល ៖ យ៉ាងហោចណាស់​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ និង​ពីរ​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខណៈដែល​រថយន្ត​ធុន​ធំ ២គ្រឿង​បាន​បើក​បុក​គ្នា​ពេញទំហឹង​លាន់​ដូច​រន្ទះ​បណ្តាល ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២ និង ២៥ នាទី​រសៀល ថ្ងៃទី​២៣ ខែ កញ្ញា ឆ្នាំ ២០១៣ នៅលើ​ផ្លូវជាតិ​លេខ​៥ ក្នុង​ចន្លោះ​គីឡូ​ម៉េ​ត្រ​លេខ​៣៣ និង​៣៤ នៅ​ចំណុច​ខ្លា​ត្រាំ ក្នុងភូមិ​សំវរ ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។​

696f5060-c307-47b5-952a-278d3f54dbb1

​ប្រភពពី​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​នោះ​មាន​គ្នា ២ នាក់​ទី​១-​ឈ្មោះ  សាយ តុ​ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​បាំង ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ជា​តៃកុង​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក់​លេខ​កំពង់ឆ្នាំង​3A-2077  និង​ទី​២-​ឈ្មោះ  ទឿ​ន​សារ៉ាត់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​តា​ទ្រូ ឃុំ​ភ្នំ​ស្រូ​ច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ជា​តៃកុង​រថយន្ត​ម៉ាក​ហ៊ី​ណូ ពណ៌​ខៀវចាស់ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-1795 ។ ចំណែកឯ​អ្នក​រួម​ដំន​ណើ​រ​២​នាក់​ដែល​រងរបួស​ធ្ងន់​នោះ​ពុំទាន់​ស្គាល់ អត្តសញ្ញាណ​នៅឡើយ​ទេ ខណៈដែល​ជនរងគ្រោះ​កំពុង​ត្រូវបាន​សង្គ្រោះបន្ទាន់​នៅក្នុង​មន្ទីរ ពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ ។ ជនរងគ្រោះ​ដែល​រងរបួស​នោះ​ម្នាក់​ជិះ​នៅក្នុង​រថយន្ត​ហ៊ីយ៉ាន់ដាយ និង​ម្នាក់ទៀត​ជិះ​នៅក្នុង​រថយន្ត​ម៉ាក​ហ៊ី​ណូ ។​

999

​ប្រភព​ដដែល​ឱ្យដឹងទៀតថា ក្នុងពេល​កើតហេតុ​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង ហើយ​ចំណុចកើតហេតុ​ជា​ផ្លូវ​កោង ពេល​រថយន្ត​ហ៊ីយ៉ាន់ដាយ​បើក​លឿន​ជែង​រថយន្ត​មួយគ្រឿង​ទៀត​ក៏​ជ្រុល ចង្កូត​ទៅបុក​រថយន្ត​បែន​ដឹក​ដី​ពេញទំហឹង​តែម្តង​ទើប​បង្កឱ្យមាន​គ្រោះ ថ្នាក់​ធ្ងន់ធ្ងរ ហើយ​រថយន្ត​ទាំង​២​ខូចខាត​ក្បាល​រថយន្ត​ខ្ទេច​ទាំងស្រុង​។​

27250a99-f6da-4c71-9730-96847316016f

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​សម្រួល​ចរាចរណ៍ និង​បានគាស់​យក​អ្នកស្លាប់ ចេញពី​កាប៊ីន​រថយន្ត ហើយ​រក្សាទុក​ជូន​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី រីឯ​អ្នករបួស​ទាំង​២​នាក់​ត្រូវគេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក ស្រុក​ឧ​ត្តុ​ង្គ តែ​ដោយ​របួសធ្ងន់​ពេក​គ្រូពេទ្យ​បាន​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​បន្តទៀត​៕

   untitled-1(18)

 

Leave a Reply

(*) Required, Your email will not be published