អង្គុយ​លើ​ម៉ូតូ​ចាំ​សង្សារ ត្រូវ​ក្រុមចោរ ភ្ជង់​ប្លន់ គេចខ្លួន​ដោយ​សុវត្ថិភាព​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បាន​ជិះ​ម៉ូតូ​ស្តូប​ពី​មក​ឈប់​នៅ​ចំណុច​ខាងជើង​ខារ៉ាអូខេ អិ​ច អូរ ដែលមាន​ទីតាំង​ស្ថិតនៅ តាម​បណ្តោយ​ផ្លូវ​១៦៣ ក្នុង​សង្កាត់​បឹង​កេងកង​ទី​ ៣ខណ្ឌចំការមន ត្រូវ​ក្រុមចោរប្លន់​ប្រដាប់អាវុធ​មាន​គ្នា​២​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី មួយ​ដើម ជិះ​ម៉ូតូ​ឃ្លី​ក​មួយគ្រឿង​មក​ឈប់​ក្បែរ​នារី​រូបនោះ រួច​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់ យក​ម៉ូតូ​ជិះ​ទៅ​បាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង ២២ និង ៣០ នាទី​យប់​ថ្ងៃទី ២៣ ខែកញ្ញា​ឆ្នាំ ២០១៣ ។ នារី​រងគ្រោះ​មានឈ្មោះ ស្រី​ដា ភេទ​ស្រី អាយុ ២២ ឆ្នាំ ស្នាក់នៅ​ជិត​ចំណុច កើតហេតុ ចំណែក​សង្សារ​របស់​នា​ង​ក៏​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ដែរ ។​

 b2134e67-bb64-4cf1-a2d0-998a2b733bc7

​ប្រភពពី​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​រូបនាង​បាន​ជិះ​ម៉ូតូ​ស្តុ​ប​ពី ១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BB-3036 មក​ឈប់​ត្រង់ចំណុច​កើតហេតុ ដើម្បី​រង់ចាំ​សង្សារ​ប្រុស​ម្នាក់ ប៉ុន្តែ​ខណៈ​នាង កំពុង​អង្គុយ​លើ​ម៉ូតូ និយាយ​ទូរស័ព្ទ​ស្រាប់តែ​លេចមុខ ជនសង្ស័យ​ចំនួន  ២ នាក់​ជិះ​ម៉ូតូ​ឃ្លី​ក ១​គ្រឿង​មក​ឈប់​ក្បែរ​នាង រួច​ដក​កាំភ្លើងខ្លី មិន​ស្គាល់​ម៉ាក​ពី​ចង្កេះ​មក​ភ្ជង់ គំរាម​កុំ​ឲ្យ​នារី​រូបនោះ ស្រែក​រួច​ប្លន់​យក​ម៉ូតូ​ស្តុ​ប​ពី ជិះ​រត់គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​។ ភ្លាមៗ​នោះ​គឺ មានការ​ភ្ញាក់ផ្អើល​ដល់ នគរបាល​មូល ដ្ឋា​ន​ប៉ុស្តិ៍ បឹង​កេងកង​ទី ៣ បាន​ចុះមក​អន្តរាគមន៍ នឹង​បាន​នាំ នារី​រងគ្រោះ​ទៅកាន់​ទីស្នាក់ការ​នគរ​បាល​ប៉ុស្តិ៍ ដើម្បី​ធ្វើ កំណត់ហេតុ​កសាង​សំណុំរឿង​បញ្ជូនទៅ​ថ្នាក់លើ ។​

77f8b57a-7a2b-4346-a87b-acfec55d2328

​នៅ​ចំពោះមុខ សមត្ថកិច្ច​នារី​រងគ្រោះ បាន​និយាយ​ទាំង​ទឹកមុខ មិន​សប្បាយចិត្ត​និង​មិន​ចង់​ផ្តល់ព័ត៌មាន​ឲ្យ សមត្ថ កិច្ច​ឡើយ ព្រោះ​ដោយ​នាង​គិតថា ការ​ប្តឹងផ្តល់​ខាងលើនេះ វា​គ្មាន​សង្ឃឹម ក្នុងការ​ស្រាវជ្រាវ តាម​ចាប់​ក្រុមចោរប្លន់​យកមក​ផ្តន្ទាទោស គឺ​បានត្រឹមតែ​ខាតបង់​ពេលវេលា​ជាមួយ​សមត្ថកិច្ច​តែ​ប៉ុ​ណ្តោះ​។ បើទោះបីជា​យ៉ាងណា សមត្ថកិច្ច​នៅតែ​ព្យាយាម​បន្ត​សួរ​នារី​រងគ្រោះ ដើម្បី​ចង់ដឹង​ព័ត៌មាន ច្បាស់​ពាក់ព័ន្ធ​ករណី​ប្លន់​ប្រដាប់អាវុធ​នេះ ៕

 

Leave a Reply

(*) Required, Your email will not be published