លោក បូ ស៊ី​ឡាយ អតីត​មេបក្ស​ក​ម្មុយ​នី​ស្ត​ចិន​ប្រចាំ​ក្រុង​ឆុង​គីង ត្រូវ​បាន​តុលាការ​ចិន ប្រកាស​សាលក្រមជាប់គុក​អស់​មួយជីវិត​ (Video Inside)

, , Leave a comment

​ប្រទេស​ចិន ៖ តុលាការ​ចិន បានប្រកាស​សាលក្រម​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​ថា លោក បូ ស៊ី​ឡាយ អតីត​មេបក្ស​ក​ម្មុយ​នី​ស្ត​ចិន​ប្រចាំ​ក្រុង​ឆុង​គីង ត្រូវ​ជាប់គុក​អស់​មួយជីវិត និង​ដកហូត​ទ្រព្យសម្បត្តិ​ទាំងអស់ បន្ទាប់ពី​រកឃើញថា ទណ្ឌិត​វ័យ​៦៤​ឆ្នាំ​រូបនេះ បាន​ប្រព្រឹត្តិ​អំពើពុករលួយ បន្លំ​លួច និង​ប្រើប្រាស់​អំណាច​បំពាន​ច្បាប់​។​

cb861702a4d0f2a8c73f41c0c4760a8f_M

​លោក បូ ស៊ី​ឡាយ ត្រូវបាន​គេ​រកឃើញថា ទទួល​យកលុយ​សូកប៉ាន់​ខុសច្បាប់​ចំនួន​៣.៥​លាន​ដុល្លារ​អាមេរិក និង​បាន​គេង​បន្លំ​លួ​យ​មូលនិធិ​រដ្ឋ ព្រមទាំង​ប្រើ​អំណាច​រារាំង​មិន​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ករណី​ពាណិជ្ជករ ជនជាតិ​អង់គ្លេស​ម្នាក់ ដែល​ត្រូវបាន​ភរិយា​របស់ខ្លួន​សម្លាប់​។ យ៉ាងណាក៏ដោយ លោក បូ ស៊ី​ឡាយ មាន​រយៈពេល​១០​ថ្ងៃ ក្នុង​ការប្តឹង​ឧទ្ធរណ៍​។​

tu0-1356410322n_6

​សាលក្រម​កាលពី​ថ្ងៃអាទិត្យ​ត្រូវបាន​គេ​គិតថា ជាការ​ព្រមាន​ដល់​ក្រុមមន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ក​ម្មុយ​នី​ស្តិ៍ ចិន​ផ្សេងៗ​ទៀត ស្រប​ពេលដែល​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​លោក ស៊ី ជីន​ពីង នាពេលនេះ កំពុងតែ​ចាត់វិធានការ​យ៉ាង​តឹងរឹង​បំផុត ប្រឆាំងនឹង​អំពើពុករលួយ​៕

   tu0-1356410322n_1

 

Leave a Reply

(*) Required, Your email will not be published