មនុស្ស​ជាង ៨០ នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​រងរបួស ក្នុង​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ក្នុង​ព្រះវិហារ​មួយ ក្នុង​ទីក្រុង ប៉េ​សាវ៉ា​

, , Leave a comment

​ប្រទេស​ប៉ា​គី​ស្ថាន ​៖ ក្រុម​ភេ​វរ​ករ ២ នាក់​បាន​ពលី​ជីវិត ដោយ​ធ្វើការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅក្រៅ​ព្រះវិហារ​ប្រវត្តិសាស្ត្រ​មួយកន្លែង​នៅក្នុង​ទីក្រុង ប៉េ​សាវ៉ា ភាគ​ខាងលិច ប្រទេស​ប៉ា​គី​ស្ថាន ដែល​បានសម្លាប់​មនុស្ស​រហូត​ដល់​ទៅ​៨៥ នាក់​។ ​ជាការ​វាយប្រហារ​សម្លាប់ មនុស្ស​ច្រើន​បំផុត​ទៅលើ​អ្នក​កាន់ សាសនា​គី​តូ នៅក្នុង​ប្រទេស​ដែលមាន ពលរដ្ឋ​ភាគច្រើន​កាន់សាសនា​អ៊ិន​ស្លាម​។ បុគ្គលិក​មន្ទីរពេទ្យ លេ​ឌី រីដ​ឌី​ង​បាន បញ្ជាក់ថា មកទល់ពេលនេះ​មាន​អ្នក ស្លាប់​កើនឡើង​ដល់​៧៨​នាក់ ហើយនឹង មាន​អ្នកស្លាប់​បន្ដទៀត ដោយសារតែ អ្នករងរបួស​ជាច្រើន អាច​គ្មាន​សង្ឃឹម រស់​នោះឡើយ ។

 article-0-1829BD7200000578-317_634x387  

​ប៉ូលិស ទីក្រុង​ប៉េ​សាវ៉ា​បានឱ្យដឹងថា នៅមាន​ពលរដ្ឋ​១៤៥​នាក់​រងរបួស​ជា ទម្ងន់​។ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ប៉ា​គី ស្ថាន​លោក​អា​លី​ខាន បានឱ្យដឹងថា ក្នុង ចំណោម​អ្នក​ស្លាប់មាន​ស្ដ្រី​៣៤​នាក់ និង​កុមារ​៧​នាក់ ព្រមទាំង​ប៉ូលិស​ការពារ ព្រះវិហារ​នោះ​២​នាក់​ទៀតផង ។ ​ស្នងការ ប៉ូលិស​ក្រុង​ប៉ា​សាវ៉ា លោក មូ​ហា​ម៉េ​ដ ន័​រ បានឱ្យដឹងថា ជន​វាយ ប្រហារ​គ្រាប់បែក​អត្ដ​ឃាត​២​នាក់​បាន បំផ្ទុះ​គ្រាប់បែក​នៅក្នុង​ព្រះវិហារ all saints ដោយពេល​នោះ​មាន​សាស​នឹក រហូតដល់​ជាង​៦០០​នាក់ មាន​វត្ដ​មាន នៅ​ទីនោះ ។

article-0-1829FDEB00000578-165_634x416

​មកទល់ ពេលនេះ​មិនទាន់មាន​ក្រុម ណាមួយ​ចេញមុខ​អះអាងថា ជាស​កម្ម ភាព​វាយប្រហារ​របស់ខ្លួន​នោះឡើយ ។ សម្ដេច​សង្ឃ​កាតូលិក ហ្វ្រាំង​សឺ​ស កាលពី​ថ្ងៃទី​២២ ខែកញ្ញា ក៏បាន​ថ្កោល ទោស​ពី​ការវាយប្រហារ​ទៅលើ​សាស និក​គី​តូ​នោះដែរ ។ ​ពួក​តា​លី​បង់​ជា​អ្នក​នៅ​ពីក្រោយ​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នេះ ហើយ​ពួកគេ​អះអាង​ទៀតថា ពួកគេ​នឹង​បន្តធ្វើ​ទៀត ដែល​គោលដៅ​របស់គេ​គឺ​ពួក​មិនមែន​ជនជាតិ​ម៉ូ​ស្លី​ម ដរាបណា​សហរដ្ឋអាមេរិក​បញ្ឈប់​ការវាយប្រហារ​ដោយ​យន្តហោះ​ចម្បាំង​មកលើ​តំបន់ ក្រោម​ការគ្រប់គ្រង​រប​ស់​ពួក​តា​លី​បង់​។​

article-0-1829850A00000578-242_634x415

​កិច្ចពិភាក្សា​ស្វែងរក​សន្ដិភាព​រវាង ក្រុម​តា​លី​បង់​នឹង​ប៉ា​គី​ស្ថាន​មិនអាច ប្រព្រឹត្ដទៅបាន​ដោយសារតែ​លក្ខខណ្ឌ ក្នុង​កិច្ចពិភាក្សា​នោះ ភាគី​ទាំងពីរ​សុទ្ធ សឹង​មិនអាច​ទទួលយក ។ ក្រុម​តា​លី​បង់ ប្រកាសថា នឹង​បន្ដធ្វើ​សង្គ្រាម​ប្រឆាំង រដ្ឋាភិបាល​ប៉ា​គី​ស្ថាន ។ ចំណែក​មន្ដ្រី យោធា​ជាន់ខ្ពស់​ប៉ា​គី​ស្ថាន​ក៏បាន​ប្ដេជ្ញា បោសសម្អាត​ក្រុម​តា​លី​បង់​បន្ដទៀត​។​

article-2429074-182B26D800000578-707_634x4081

​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​ថ្មីៗ យន្តហោះ​ចម្បាំង​របស់​អាមេរិក​បាន​វាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​លម​កលើ​តំបន់ Waziristan ភាគ​ខាងជើង​ប្រទេស បាន​បណ្តាលអោយ​មនុស្ស​៦​នាក់​ស្លាប់​។ ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ព្រះវិហារ All Saints បាន​គំរាមកំហែង​មនុស្ស​ប្រហែល​១៤០​នាក់ ដែល​ការវាយប្រហារ​ធ្វើឡើង​ខណៈដែល​មនុស្ស​រា​ប់​រយ​នាក់​កំពុង​គោរពបូជា​នៅក្រៅ​ព្រះវិហារ បន្ទាប់ពី​មានការ​ចែកជូន​អាហារ​ឥតគិតថ្លៃ​៕

article-2429074-182B50F600000578-635_634x350

 

Leave a Reply

(*) Required, Your email will not be published