​ប្រ​ជាព​​លរដ្ឋ​កា​ប់​ឈើ​យ​ក​មក​ស្តុ​ប​ក្នុ​ង​ព្រៃ​ ក្រោ​ម​កា​រប​ញ្ជា​រ​ពី​មេ​ឈ្មួញ ​សា​ន​ ​ចយ និ​ង ធុន

, , Leave a comment

​ខេត្ត​សឹ្ទ​ង​ត្រែង ៖ តាម​សេចក្តីរាយការណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ស្វាយរៀង និង​ភូមិ​ក្រឡា​ពុះ ក្នុង​ឃុំ​តា​ឡា​ត ស្រុក​សេសា​ន ខេត្ត​សឹ្ទ​ង​ត្រែង​បាន​ឲ្យ​ដឹងថា មាន​គំន​ឈើ​គ្រប់​ប្រភេទ ដ៏​ច្រើន​លើស លុប​របស់​ថៅកែ​ដ៏​ធំ​ម្នាក់ លាក់ទុក​បំភាន់​ភ្នែក​ថ្នាក់លើ ដោយ​ពួកគេ​កំពុង​ដឹកជញ្ជូន​ឈើ​ធ្នង់​មុខយក្ស​ធំៗ លើ​ដាក់​រថយន្ត​យី​ឌុប​បណ្តើរៗ ចេញ​រៀងរាល់​យប់​ពី​កន្លែង​គំនរ​ឈើ​ដែល​លាក់ទុក​ក្នុងព្រៃ​ជាច្រើន​រាប់ពាន់​ម៉ែត្រគូប ចំណុច​ខាងលើ​ភូមិ​ស្វាយរៀង និង​ភូមិ​ក្រឡា​ពុះ ក្នុង​ឃុំ​តា​ឡា​ត ស្រុក​សេសា​ន ខេត្ត​សឹ្ទ​ង​ត្រែង​។​

 

​ឈើ​ប្រណីត​ធំៗ​ដ៏​ច្រើន​លើសលុប​របស់​មេ​ឈ្មួញ​លាក់ទុក​ជ្រៀត​តាម​មាត់​ទន្លេសេសាន​ផ្សេងៗ​គ្នា ជាង ៤០ កន្លែង​ព្រោងព្រៀត​ក្នុងព្រៃ ។ គម្រោង​ថៅកែ​រូបនេះ​ធ្វើ​ហួស​ផែនការ​លប​លន់​បន្ត​បង្ហាត់បង្រៀន​កក់​លុយ​ឲ្យ​កម្មករ​ម្នាក់ៗ ២០០ ដូ​ល្លារ​ទៅ ៣០០ ដូ​ល្លារ​ចូលក្នុង​ព្រៃ​ប្រើ​ម៉ាស៊ីន​ត្រង​ស៊ី​ន័​រ​អារឈើ​ឆ្លងដែន​បន្ថែមទៀត​ឈើ​ត្រូវ​កើនឡើង​ប្រមាណ​ជាង ២០០ ម៉ែត្រគូប កំពុង​លាក់ទុក​តាម​មាត់​ទន្លេសេសាន ភូមិ​ស្វាយរៀង​និង ភូមិ​ក្រឡា​ពុះ​។​

 

​សព្វថ្ងៃ​គេ​ដឹក​យ៉ាងសកម្ម​តាមផ្លូវ​ជាតិ​លេខ ៧៨A ឆ្លងកាត់​ចំណុច​ផ្លូវខ្វែង​អូរ​ពងមាន់​ក្នុង​ខេត្ត​សឹ្ទ​ង​ត្រែង​។ រថយន្ត​ធំៗ​ចេញ​បន្តកន្ទុយ​គ្នា រៀងរាល់​យប់​ថ្ងៃ​មិនសូវ​ខាន​ទេ ។ សកម្មភាព​រថយន្ត​ដឹកជញ្ជូន​ឈើ និង​គ្រឿងសំណង់​ដាក់​លើស​ទម្ងន់ តាមផ្លូវ​ជាតិ​លេខ​៧A ទៅមក​ខេត្តក្រចេះ​ឥឡូវ​តាមផ្លូវ​ខូចខាត​យ៉ាង​ធ្ង​ន​ធ្ង​រ​។​

 

​លោក ណ ស៊ូ​ឡិ​ត  ជំ​ទុក​ឃុំ​ទី​២​ប្រចាំ​ឃុំ​តា​ឡា​ត ស្រុក​សេសា​ន​ខេត្ត​សឹ្ទ​ង​ត្រែង បាន​រាយការណ៍​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​យើង បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត៏​ទី​១៨ ខែ​កក្ត​ដា​ឆ្នាំ​២០២៣ នេះ​ថា​លោក​ជា​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ​មុន​អា​ឈើ​មិនដែល​ប្រាប់​គាត់​សោះ​។​លោក​បាន​បំភ្លឺ​និង​មុខ​ក្រុម​អ្នក​សារ​ព័​ត៏​មាន​ក្នុង​ខេត្តហើយ​បាន​អះអាងថា ទង្វើ​ពួក​ឈ្មួញ​បាន​ប្រើ​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រអា​ឈើ​ទាំងនេះ សបញ្ជាក់​ឲ្យ​ឃើញថា ពិតជា​ខុសច្បាប់​លោក​មានការ​សង្ស័យ​ក្រុមហ៊ុន​ឈូសឆាយ​បាត​អាង​វា​រី​អគ្គិសនី ក្រុមហ៊ុន​នេះ​ធ្វើ​ហួស​ផែនការ​ថ្នាក់លើ​កំណត់អោយ​។​

 

លោក​ជំ​ទុក​ទី​២​ប្រចាំ​ឃុំ​តា​ឡា​ត ស្រុក​សេសា​ន ខេត្ត​សឹ្ទ​ង​ត្រែង គាត់​បាន​សង្កេតការណ៍​ឃើញ​មេ​ឈ្មួញ​ទី​១​ឈ្មោះ ធុន ទី​២​ឈ្មោះ សាន ច​យ ជា​មេការ​ក្នុង​ក្រុមហ៊ុន​ឈូសឆាយ​បាត​អាង​វា​រី​អគ្គិសនី​។ មេ​ឈ្មួញ​ជើង​ខ្លាំង​ធ្លាប់​វាយ អ្នក​សារ​ព័​ត៏​មាន​កន្លងទៅ​ថ្មីៗ​នេះ ពួកគេ​អាង​មាន​លុយ​អាង​អំណាច​ទាំងពី​នាក់​រូបនេះ ដើរ​បំបះ​បំបោល​តាម​ភូមិ​ស្វាយរៀង និង​ភូមិ​ក្រឡា​ពុះ ក្នុង​ឃុំ​តា​ឡា​ត​ដើរ​កក់​លុយ​ឲ្យ កម្មករ និង​ពលរដ្ឋ​យ៉ាងហោចណាស់ ២០០​ដូ​ល្លារ​ទៅ​៣០០​ដូ​ល្លារ​ម្នាក់ៗ សំរុង​ចូល​អា​ឈើ​ឲ្យ​មេ​ឈ្មួញ ខាងលើ​នោះ​យ៉ាង​គគ្រឹកគគ្រេង​ក្នុងព្រៃ ។  លោក​បាន​បន្តទៀតថា សព្វថ្ងៃ​ដី​តាម​វាលស្រែ​ដុះ​ស្មៅ​ញុ​ក មិនសូវមាន​អ្នកធ្វើ​ស្រែចំការ​ទេ​។​ម្នាក់ៗ​សំរុកចូល​អា​ឈើ​ក្នុងព្រៃ​ពួកគេ​គិតថា​ថៅកែ​នេះ​ឲ្យ​១​ម៉ែ​ត្រែ​គូប តំ​ម្លៃ​ជា​ប្រាក់​២៥​ម៉ី​ន​ទៅ​៣​ម៉ី​ន​រៀល ។ លោក​បាន​បន្តថា បើ​អ្នកណា​ហ៊ាន​លួច​អា​ឈើ​មិន​លក់​ឲ្យ​ពួកគេ​នោះគេ​និង​បញ្ជា​ឲ្យ​ប៉ូលិស​ស្រុក​សេសា​ន​និង មេព្រៃ​តាម​ក្របួច​ចាប់យក​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​និង​បង់​ផាកពិន័យ​ច្រើន​បំផុត​។​

 

ប្រភព​ព័​ត៏​មានបាន​បង្ហើប​រឿង​អា​ថ៏​កំបាំង​ប្រាប់ថា​ឈើ​ដែល​គេ​បានឃើញ​នៅក្នុង​បាត​អាង​ប្រមាណ​ជាង​៤​ពាន់​ម៉ែ​ត្រែ​គូប​ហើយ ។ ហេតុអ្វី​ពួកគេ​ដើរ​បំបះ​បំបោល​ឲ្យ​ពលរដ្ឋ​តាម​ជនបទ​ចូល​អា​ឈើ​គ្រប់​ប្រភេទ​ទៀត ។ សព្វថ្ងៃ​អ្នក​អា​ឈើ​ក្នុងព្រៃ​នៅតែ​អាប​ន្ត និង​អ្នក​ដឹកជញ្ជូន​ដាក់​រថយន្ត​យី​ឌុប​បណ្តើរៗ រៀងរាល់​យប់  ។ គេ​បានឃើញ​រថយន្ត​ធំៗ​នៅ​ទីនោះ ប្រហែល​ជាង​៣០​គ្រឿង សម្រាប់​ដឹកជញ្ជូន​ឈើ​ចេញ​រៀងរាល់ថ្ងៃ ។ មាន​ពលរដ្ឋ​ធ្វើ​កម្មករ​អា​ឈើ​លក់​ឲ្យ​ភាគច្រើន​បាន​ត្អូញត្អែ​ថា បានតែ​មុនដំបូង​កក់​លុយ ឲ្យ​តែ​ចុងក្រោយ​អា​ឈើ​បាន​ច្រើន​បែ​ជា​ង៉េ​ក​ង៉ា​ក់ថា​ចាំ​បោះ​ឆ្នោ​ក​ហើយ​សិន​ទើបបាន​លុយ​៕

07152013322

 

Leave a Reply

(*) Required, Your email will not be published