ឃាត់ខ្លួន​មេ​ចែកចាយ​គ្រឿងញៀន​ទៅ​សាលាដំបូង​ខេត្ត​

, , Leave a comment

​ខេត្តកំពង់ចាម ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ស្រុក​ព្រៃឈរ​ធ្វើការ​ឃាត់ខ្លួន ខណៈដែល​រូបគេ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំញៀន ។ ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បានធ្វើ​ឡើង​កាលពីវេលា​ម៉ោង ៣ និង ៣០ នាទី​រសៀល ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៣ នៅ ចំណុច​កន្លែង​លេង​បាល់ ស្ចិ​ត​ក្នុងភូមិ​ព្រៃទទឹង ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។​

 

​ប្រភព​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ហេង ឧ​ត្ត​ម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រីង​៣​ដើម ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ជា​មុខសញ្ញា​ស្ថិត​ក្នុងការ តាមឃ្លាំមើល របស់​សមត្ថកិច្ច​យូរ​មកហើយ ។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា  ថ្ងៃកើតហេតុ​ក្រោយពី​សមត្ថកិច្ច​មានការ​សង្ស័យថា ជនសង្ស័យ​បាន​យក​ថ្នាំញៀន​ទៅ​ចែកចាយ​នៅ​ចំណុច កន្លែង លេង​បាល់ ទើប​ខាង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង ដែល​ក្នុងការ​ឃាត់ខ្លួន​សមត្ថ​កិច្ច បាន​ឆែក​រកឃើញ​វត្ថុតាង មាន​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស ចំនួន​៨​កញ្ចប់​តូច និង​៣ កញ្ចប់​ធំ ។​

Hong-0489-3

​បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុតាង ត្រូវ​សមត្ថកិច្ច​សាង​សំណុំរឿង​ទៅតាម​នីតិវិធី​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published