ខឹង​គ្រូ​ប្រាប់​ឪពុកម្តាយ​ថា​លេង​ហ្គេម​ក្នុង​ថ្នាក់រៀន សិស្ស​ច​រិ​កពាល​ដាច់ចិត្ត​ប្រហារ​គ្រូ​ឲ្យ​ដេកស្លាប់​ក្នុង​ថ្លុកឈាម

, , Leave a comment

​ប្រទេស​ចិន ៖ កាលពី​ថ្ងៃទី​១៤ ខែកញ្ញា កន្លងមកនេះ ឃាតកម្ម​ដ៏​កម្រ និង​គួរ​ឲ្យ​រន្ធត់​មួយ បានកើត​នៅ​សាលា​វិទ្យាល័យ Fuzhou Linchuan ទីកន្លែង​ដែល​សិស្ស​ថ្នាក់​ទី​១២ ម្នាក់​ឈ្មោះ Lei Xបាន​ចាក់​សម្លាប់​គ្រូបង្រៀន​របស់ខ្លួន ដោយសារ​មិន​ពេញចិត្ត​នឹង​ការ​គ្រប់​គ្រប់​របស់គាត់ ។​

 22423913n_3

​តាម​របាយការណ៍​នៃ​អត្ថបទ​ជាច្រើន ដែល​គ្រាន់តែ​ទទួល​ព័ត៌មាន​ពីសា​លា បាន​ឲ្យ​ដឹងថា ជម្លោះ​រវាង​ភាគី​គ្រូ និង​សិស្ស​នេះ បាន​ផ្តើមឡើង​រយៈពេល​២​ថ្ងៃ មុនពេល​ឃាតកម្ម​នេះ​កើតឡើង គឺ​នៅ​គ្រាមួយ​នោះ ទូរស័ព្ទដៃ​របស់ Lei X ត្រូវបាន​គ្រូ (​ជនរងគ្រោះ​) ដកហូត ខណៈ Lei កំពុង​លេង​ហ្គេម​ជាមួយ​វា ក្នុងអំឡុងពេល​សម្រាក​, នៅពេលនោះ លោកគ្រូ​ដែលមាន​ឈ្មោះ Sun X ឃើញ​ដូច្នោះ ក៏បានផ្តល់​ព័ត៌មាន​ទៅ​ឪពុកម្តាយ​របស់ Lei ។​

22423913n_1

​យោងតាម Xiong Haishui ប្រធានការិយាល័យ​កិច្ចការ​សាលា បាន​និយាយថា កូនសិស្ស​ដែលជា​ប់​ពាក់ព័ន្ធ​នៅ​ករណី​ឃាត​កម្មនេះ មានឈ្មោះ Lei X រៀន​នៅ​ថ្ងៃទី​១២ មាន​មិនទាន់​គ្រប់ ១៨ ឆ្នាំ​ទេ ។ រីឯ​ឃាត​កម្មនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជា ១១ និង ២៦ ព្រឹក គឺ​ខណៈពេលដែល​លោកគ្រូ Sun X បង្កៀ​ន​មុខវិជ្ជា​គី​មិ​វិទ្យា បាន​កំពុង​រៀបចំ​កិច្ច​សាលា​មួយ នៅឯ​ការិយាល័យ ។ ឃើញ​ឱកាសល្អ​ដូច្នោះ Lei ដែល​កំពុងដ​ក់ជាប់​នូវ​កំហឹង​ជាខ្លាំង​នោះ ក៏បាន​ដើរចូល​ក្នុង​ការិយាល័យ រួច​ចាប់ផ្តើម​ចាក់​ប្រហារ​ស​ន្ទា​ប់​ទៅលើ​គ្រូ​របស់ខ្លួន បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង ។​

22423913n_2

​ទោះជា​យ៉ាងណា នេះ​ចាត់ទុកជា​ហេតុការណ៍​មួយ ដែល​លោកគ្រូ អ្នកគ្រូ​ទាំងឡាយ គួរ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​កូនសិស្ស​របស់ខ្លួន​មួយចំនួន ដែល​កំពុង​ភ្លើតភ្លើន ទៅតាម​សង្គម​ដ៏​ទំនើប​បច្ចុប្បន្ននេះ ៕

 

Leave a Reply

(*) Required, Your email will not be published